CAMBO REPORT

Popup Advertising5 seconds

MSI GP62M និង GP72M កុំព្យូទ័រ​ហ្គេម និង​សម្រាប់​ការងារ ក្រាហ្វិច​ធុន​កណ្ដាល ដែល​មាន​ក្ដារ​ចុច​ភ្លើង​ RGB!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

កុំព្យូទ័រមានតម្លៃធូរថ្លៃ ឬអាចនិយាយថា ម៉ាស៊ីនកម្រិតចាប់ផ្ដើម ជាទូទៅរោងចក្រផលិត និងផ្គុំផ្នែករឹងឡើងធ្វើយ៉ាងណា ឲ្យវាមានកម្លាំងឲ្យ សាកសមទៅនឹងតម្លៃ ដែលទីផ្សារ ចំនាយទៅលើវា ហើយក្នុងនោះ ក៏មានជម្រើសផ្សេងទៀត ដែលវាមានកម្លាំងល្មម តែមានមុខងារ និងចំនុចទាក់ទាញ ជាងម៉ូឌែលមួយចំនួន បង្កើតឡើងសម្រាប់ បំពេញទៅដល់អ្នក ប្រើប្រាស់មួយចំនួន ត្រូវការចំនុចលេចធ្លោ និងប្រសើរ ដើម្បីសម្រួលទៅ ដល់ការប្រើប្រាស់ និងធ្វើឲ្យម៉ាស៊ីនមាន ចំនុចទាក់ទាញជាដើម។

 


ជួបជាមួយនឹង MSI ទាំង 2 ម៉ូឌែល ដែលកំពុងចរាចរណ៍ ក្នុងទីផ្សារស្រុកខ្មែរ និងបានកំពុងលក់ដាច់មិនធម្មតាគឺ MSI GP62M 7REX និង GP72M 7REX ស្ថិតនៅត្រកូល Leopard Pro មានរូបរាងទាក់ទាញ បំពាក់មកជាមួយ ផ្នែករឹងទាន់សម័យ។ ទាំង 2 ម៉ូឌែលនេះ មានរូបរាង រចនាបទដូចគ្នាទាំងស្រុង ដែលមានផ្នែកខាងលើស្រោប និងការពារឡើង ដោយលោហៈ រំលិចជាមួយនឹង ឡូហ្គូរូបនាគ បាតខាងក្រោមការពារដោយជ័រស្វិត ងាយស្រួលដោះដាក់ បន្ថែមផ្នែករឹងបន្ថែមដូចជា SSD និង RAM ជាដើម។

 


ម៉ាស៊ីនទាំង 2 មានកម្លាំងស្ថិតនៅ កម្រិតចាប់ផ្ដើម បើយើងរាប់បញ្ចូល ម៉ាស៊ីនសម្រាប់លេងហ្គេមចំ ឬយកទៅធ្វើការធ្ងន់ៗ ជាមួយនឹងកម្មវិធី ក្រាហ្វិចជាដើម តែម៉ាស៊ីននេះ មិនមែនមានកម្លាំង ធម្មតាដូចការនិយាយនោះទេ ព្រោះបើធៀប នឹងម៉ាស៊ីនទូទៅ ដោយវាត្រូវបានបំពាក់ មកជាមួយនឹង ផ្នែករឹងសំខាន់ៗដូចជា៖

 

 

សម្រាប់អ្នក ដែលចង់បាន ម៉ាស៊ីនល្មមមិនធំពេក អាចជ្រើសរើសយកម៉ូឌែល GP62M 7REX មានអេក្រង់ទំហំ 15.6 អ៊ីញ ខណៈអ្នកដែលចង់ បានម៉ាស៊ីនធំងាយស្រួល មើលពេញភ្នែកអាច ជ្រើសរើសយកម៉ូឌែល GP72M 7REX បាន ដែលមានទំហំ អេក្រង់លោតដល់ 17.3 អ៊ីញ ដែលអេក្រង់ទាំងពីរ នេះមានសមត្ថភាពបង្ហាញរូបភាពកម្រិត Full HD មានល្បឿន Refresh Rate 120Hz ប្រើប្រាស់អេក្រង់ NT មានល្បឿន Respond Time 3ms ធ្វើឲ្យការប្រើប្រាស់ ពិសេសនៅពេល លេងហ្គេម មានសភាពរលូនមិនធម្មតា ដែលអ្នកនឹងសរសើរ វាជាក់ជាមិនខាន។

 


សម្រាប់រន្ធ IO ឬរន្ធតំណភ្ជាប់សម្រាប់ ភ្ជាប់ទៅកាន់ឧបករណ៍ ផ្សេងៗវិញរួមមានដូចជា៖


•    USB C ជា USB 3.0


•    USB A ជា USB 3.0 x 2


•    USB A ជា USB 2.0 x 1


•    LAN


•    Card Reader


•    HDMI @4K 30Hz


•    Mini DisplayPort


•    រន្ធកាស និង Mic 3.5mm


សម្រាប់ប្រិយមិត្ត ដែលកំពុងស្វែងរក ទិញកុំព្យូទ័រ ដែលមានកម្លាំង ម៉ាស៊ីនកម្រិតចាប់ផ្ដើម ក្នុងតម្លៃមួយអាច ទទួលយកបាន ថែមទាំងមានការ ធានាត្រឹមត្រូវទៀតនោះ ម៉ូឌែលទាំង 2 ខាងលើគឺជា ជម្រើសដ៏ល្អមួយ ដែលអ្នកអាចពិចារណាបាន ព្រោះវាមាន គុណភាពផលិតល្អ មានក្ដារចុច មានភ្លើង RGB ថែមទាំងអាចគ្រប់គ្រងតាម រយៈស្មាតហ្វូន Android ឬ iPhone បានដោយប្រព័ន្ធ ឥតខ្សែថែមទៀត ពិសេសមានការ ធានាទៅលើគុណភាព ត្រឹមត្រូវពីក្រុមហ៊ុនផ្ទាល់។ អ្នកអាចស្វែងរក ទិញម៉ាស៊ីនខាងលើ នេះបាន នៅតាមបណ្ដាហាងលក់ កុំព្យូទ័រជាច្រើនដោយ ពុំចាំបាច់រង់ចាំ!

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti 3 weeks ago
ប្រភព: MSI Cambodia Tag: កុំព្យូទ័រ