CAMBO REPORT

Popup Advertising5 seconds

Samsung ចេញ SSD ជំនាន់​ថ្មី​របស់​ខ្លួន ដែល​មាន​ល្បឿន កាន់​តែ​លឿន ក្នុង​ការ​ប្រើ​ប្រាស់!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ដូចអ្វីដែលយើង ទាំងអស់គ្នាបាន ដឹងអញ្ចឹង ក្រុមហ៊ុនសាមសុង ពេលដែលផលិតផ្នែករឹង នៃកុំព្យ័ទ័រទៅ លើអង្គផ្ទុកទិន្នន័យនោះ គេតែងតែផ្ដោត សំខាន់ទៅលើ SSD ដែលមានជើងដោត PCI Express ច្រើនជាងពពួក ២.៥ អ៊ីញ SSD។ ដោយគេតែងតែ បញ្ចេញនូវ SSD PCIe របស់ខ្លួនដេញ ស៊េរីទៅតាមឆ្នាំ ជារៀងមក និងតម្លើងឲ្យកាន់ តែប្រសើរជាងមុន ប៉ុន្តែមិនងាយ តម្លើងស៊េរីទៅលើ HDD SATA និង និង SSD ២.៥ អ៊ីញឡើយ។ ដូចជាថ្មីនេះ សាមសុងក៏បាន បញ្ចេញនូវអង្គផ្ទុកទិន្នន័យ ២ ស៊េរីទៀត ដោយវានៅស្ថិតក្នុងត្រកូល V-NAND SSD ដែរ។

 


នេះគឺជាពពួក SSD NVMe M.2 ដោយមាន ២ ម៉ូឌែលខុសគ្នាគឺ 970 EVO និងមួយទៀតគឺ 970 Pro ជាការតម្លើងយ៉ាង ប្រសើរទៅលើ 850 EVO របស់ខ្លួនកាលពីឆ្នាំមុន ទាំងល្បឿននិងទំហំផ្ទុក។ ក្នុងក្រុមហ៊ុនក៏បានបញ្ជាក់ផងដែរថា វានឹងបន្ថែមកាន់ តែប្រសើរទៅលើ ការគ្រប់គ្រង Software, ទទួលបាន Firmware អាប់ដេតថ្មី, និងទទួលពិន្ទុខ្ពស់ ពីការធ្វើតេស្ដផងដែរ។ SSD ទាំងពីរនេះ ខ្លួនរបស់វានីមួយៗមានទំងន់ ៨ ក្រាម ដែលវាជាពពួក NVMe M.2 ម៉ូឌែលលេខ (2280) ប៉ុន្តែម៉ូឌែល V-NAND 970 Pro ជាម៉ូឌែលកំពូល មានល្បឿនលឿនបំផុត នាពេលបច្ចុប្បន្ននេះ។ យ៉ាងណាមិញល្បឿន របស់វាក៏អាស្រ័យនឹងទំហំផ្ទុករបស់វាដែរ និងត្រូវចែកចេញជា ២ ម៉ូឌែលទៀតគឺទំហំ 512GB និងទំហំ 1T ហើយម៉ូឌែលធំតែងតែមានល្បឿន លឿនជាងបន្ដិបន្ដួចដូចជា៖ ល្បឿន Read ទិន្នន័យវាធ្វើ បានថេដូចគ្នាគឺ ៣,៥០០ មេហ្គាបៃក្នុងមួយវិនាទី ចំណែកឯល្បឿន Write ប្រមាណ ២,៣០០ មេហ្គាបៃក្នុង មួយវិនាទីសម្រាប់ម៉ូឌែល ៥១២ ជីកាបៃ និងល្បឿន Write ប្រមាណ ២,៧០០ មេហ្គាបៃក្នុងមួយ វិនាទីសម្រាប់ម៉ូឌែល ១ តេរ៉ាបៃ។ យ៉ាងណាមិញ សម្រាប់ល្បឿន Input Output របស់វាវិញគឺលោត ទៅដល់ ៥០០,០០០ IOPS ឯណោះ។ V-NAND 970 Pro នេះវាស៊ីភ្លើងទំហំ  ៨.៥ វ៉ាត់នៅពេលប្រើប្រាស់ និងកម្លៅចន្លោះពី ០ ឡើងទៅដល់ត្រឹម ៧០ អង្សាសេប៉ុណ្ណោះ។


ដោយឡែកចំពោះម៉ូឌែល V-NAND 970 EVO វីញវាក៏ខ្លាំងដែរ ប៉ុន្តែមិនលើសពីម៉ូឌែល Pro ឡើយដោយល្បើន Read ទិន្នន័យវាធ្វើបានល្អដូចគ្នាគឺ ៣,៥០០ មេហ្គាបៃក្នុងមួយវិនាទី ចំណែកឯល្បឿន Write ប្រមាណ ២,៥០០ មេហ្គាបៃក្នុងមួយវិនាទី ហើយសម្រាប់ល្បឿន Write ប្រមាណ ២,៧០០ មេហ្គាបៃក្នុងមួយវិនាទីសម្រាប់ម៉ូឌែល ១ តេរ៉ាបៃ។ យ៉ាងណាមិញ សម្រាប់ល្បឿន Input Output របស់វាវិញគឺលោតទៅដល់ ៤៨០,០០០ IOPS ដែលមិនសូវជា ខុសពីម៉ូឌែល Pro ប៉ុន្មានឡើយ។

 
SSD ពពួក NVMe M.2 ដែលក្រុមហ៊ុនសាមសុង ទើបបញ្ចេញនេះ វានឹងត្រូវដាក់លក់ ជាផ្លូវការនាពេលឆាប់ៗនេះហើយ ដោយសម្រាប់ម៉ូឌែល 970 Pro គឺមានអង្គផ្ទុកទិន្នន័យតែ ២ ជម្រើសទេដោយទំហំ ៥១២ ជីកាបៃ និងទំហំ ១ តេរ៉ាបៃ។ ចំណែកឯម៉ូឌែល 970 EVO មានទំហំចាប់ពី ២៥០ ជីកាបៃ, ៥០០ ជីកាបៃ, ១ តេរ៉ាបៃ និង ២ តេរ៉ាបៃ ដោយតម្លៃរបស់វាចាប់ពី ១៩៩ ដុល្លាឡើងទៅ៕


ទស្សនាវីឌីអូខាងក្រោម៖



***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum ថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ២០១៨
ប្រភព: Samsung Tag: កុំព្យូទ័រ