CAMBO REPORT

Popup Advertising5 seconds

ស្វែង​យល់​ពី​អត្ថ ប្រយោជន៍​នៃ​ការ Compress File លើ​កុំព្យូទ័រ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

Compress File គឺជាការបង្រួម File ដោយច្របាច់ បញ្ចូលនូវ File ជាច្រើន បញ្ចូលគ្នា ដើម្បីបាន File ថ្មីមួយ ដែលមានទំហំ តូចជាងមុន ជាពិសេស គេចូលចិត្តធ្វើការ Compress File មុនពេលផ្ញើអ៊ីម៉ែល ឬ យកទៅទុកក្នុងពពក ករណីមាន File ច្រើន។ ការបង្រួម File មានច្រើនវិធីណាស់ ដែលបងប្អូនអាចធ្វើបាន ដូចជា ប្រើកម្មវិធី ឬប្រើ មុខងារមានស្រាប់របស់ Microsoft ក៏បានដែរ។


អត្ថប្រយោជន៍នៃ ការបង្រួម File គឺថា លោកអ្នក ចំណេញទំហំ Space នៅលើ អង្គផ្ទុកទិន្នន័យ វេចខ្ចប់ជា កញ្ចប់ងាយស្រួល រកថ្ងៃក្រោយ ធានាបាននូវសុវត្តិភាពទិន្នន័យខ្ពស់ជាងទុក File ធម្មតា។ កាលដែលធ្វើ Compress ម្តងៗ វាជួយសម្អាតចោលនូវ File ឥតប្រយោជន៍មួយ ចំនួននៅលើ Hard Drive ឬ ឯកសារ របស់យើង ធ្វើអោយកុំព្យូទ័រ មានល្បឿនដំណើរការលឿន មួយចំណែកតូចដែរ។ ការចំណាយពេល Compress មានរយៈពេលយូរ អាស្រ័យទៅតាមចំណុះ Hard Disk Drive ឬទំហំឯកសារ របស់លោកអ្នក។ ដូច្នេះការ Compress File ទទួលបានអត្ថប្រយោជន៍ មួយចំនួនដូចជា ចំណេញទំហំ Space ក្រោយពេល Compress រួច ការទុកដាក់ទិន្នន័យ មានលក្ខណៈជាកញ្ចប់ ធានាបាននូវសុវត្តិភាពខ្ពស់ ឆ្លងផុតពីការ វាយប្រហារពី មេរោគទៀតផង ប៉ុន្តែ វាក៏ផ្តល់នូវផល ប៉ះពាល់ផងដែរ នៅពេលដែល អ្នកផ្ញើឯកសារ ទៅនរណាម្នាក់ជា Zip File ហើយម្នាក់នោះ ពុំមានកម្មវិធី ពន្លា File ជាហេតុធ្វើអោយគេ មិនអាចប្រើប្រាស់បាន។ គួរបញ្ជាក់ផងដែរថា មានកម្មវិធីច្រើនណាស់ ដែលអាចប្រើ សម្រាប់ធ្វើការ Compress នូវ File របស់លោកអ្នក។


សរុបមក ការ Compress File មានប្រយោជន៍ដល់ការប្រើប្រាស់របស់យើង ជាពិសេសអ្នកធ្វើការ ដែលត្រូវផ្ញើឯកសារច្រើនៗ តាមរយៈអ៊ីមែល អាចនឹងត្រូវដឹងពីរបៀប Compress នេះ ដើម្បីផ្តល់ភាពងាយស្រួល ក្នុងការរៀបចំ និងផ្ញើឯកសារនោះបានងាយស្រួល ជាជាងការដាក់រាយៗ ផ្ញើទៅគេ ព្រោះអាចមានការ ភាន់ច្រលំឯកសារ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ២៩ ខែ មេសា ឆ្នាំ ២០១៨
ប្រភព: IT World Tag: ចំណេះដឹងទូទៅ