CAMBO REPORT

Popup Advertising5 seconds

Apple អាច​នឹង​បញ្ចេញ​ឧបករណ៍ VR និង AR មាន​កម្រិត​បង្ហាញ​រូបភាព 8K

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

មានរបាយការណ៍ថ្មី បានបង្ហាញឲ្យមហាជនដឹងថា ក្រុមហ៊ុន Apple អាចនឹងបញ្ចេញនូវឧបករណ៍មួយ ដែលមានទាំង បច្ចេកវិទ្យា VR និង AR រួមបញ្ចូលគ្នា ព្រមទាំងមានការប្រើប្រាស់ឈីប ពិសេសរបស់ Apple ផងដែរ។ ហើយឧបករណ៍នេះ អាចនឹងលេចចេញ ជារូបរាងពិត នៅឆ្នាំ 2020 ខាងមុខ។

ដំណឹងដែលបានចេញផ្សាយនេះ មានកំណត់ ដោយមិនមានការរៀបរាប់ លើសពីនេះទៀតទេ។ ប្រភពដដែល បានបញ្ជាក់ថា ឧបករណ៍នោះ នឹងអាចបង្ហាញរូបភាព បានដល់កម្រិត 8K ទោះបីជានៅពេលនេះ ឧបករណ៍ VR នៅលើទីផ្សារ មានភាគតិចណាស់ មានកម្រិត បង្ហាញរូបភាពដល់ 4K ។ ឧបករណ៍នេះ អាចភ្ជាប់ជាមួយប្រអប់ ម៉្យាងប្រើប្រាស់ ឈីបទំហំ 5 ណាណូម៉ែត្រ របស់ Apple ដែលជួយឲ្យដំណើរការ របស់ VR បានកាន់តែលឿន, ប្រើប្រាស់បច្ចេកវិទ្យា Wireless ម៉្យាងហៅថា 60GHz WiGig ។ ដូចយើងបានដឹងថា ឈីប A11 នៅលើ iPhone X មានទំហំ 10 ណាណូម៉ែត្រ និងមានដំណឹងបែកធ្លាយ ពីឈីបរបស់អនាគត iPhone ដែលចេញ ក្នុងឆ្នាំនេះដែរថា នឹងអាចមាន ឈីបទំហំ 8 ណាណូម៉ែត្រ។ ដូច្នេះទម្រាំដល់ឆ្នាំ 2020 ពិតជាអាចមានវត្តមាន ឈីបទំហំ 5 ណាណូម៉ែត្រ ដូចក្នុងរបាយការណ៍នេះ បានចេញផ្សាយនេះ ពិតមែន។

 

ប្រសិនបើរបាយការណ៍នេះ ជាការពិតមែន បច្ចេកវិទ្យាថ្មីនេះ នឹងអាចធ្វើឲ្យ Apple កាន់តែមានភាព ល្បីល្បាញ ជាមួយការបង្កើតឡើង នូវឧបករណ៍ Wireless ប្រភេទថ្មី និងប្រអប់បច្ចេកវិទ្យា ប្រើឈីបទំហំ 5 ណាណូម៉ែត្រ សម្រាប់តភ្ជាប់ជាមួយ ឧបករណ៍ VR ដោយឥតខ្សែ ព្រោះឧបករណ៍ VR នៅពេលនេះ មានខ្សែតភ្ជាប់ច្រើន សាំញុំាក្នុងការប្រើប្រាស់ និងទើសទាល់បន្តិច។

សរុបមក មានរបាយការណ៍ថ្មី បានចេញផ្សាយ និងបង្ហាញឲ្យមហាជន បានដឹងថា ក្រុមហ៊ុន Apple គ្រោងនឹងបញ្ចេញនូវ ឧបករណ៍ថ្មី ដែលមានរួមបញ្ចូល នូវបច្ចេកវិទ្យា VR និង AR រួមគ្នា អមជាមួយការប្រើប្រាស់ បច្ចេកវិទ្យាប្រភេទថ្មី រួមជាមួយប្រអប់មេសម្រាប់គ្រប់គ្រង លើឧបករណ៍ VR នេះ ដោយប្រើប្រាស់ ឈីបថ្មីរបស់ Apple ដែលមានទំហំតូច ត្រឹម 5 ណាណូម៉ែត្រ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ២៨ ខែ មេសា ឆ្នាំ ២០១៨
ប្រភព: The Verge Tag: Lifestyle