CAMBO REPORT

Popup Advertising5 seconds

ក្រសួង​ប្រៃ​សណីយ៍ និង​ទូរ​គមនា​គមន៍ របស់​កម្ពុជា នឹង​សម្ភោធ​ការ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ Wifi ដោយ​ឥត​គិត​ថ្លៃ នៅ​បរិវេណ​សួន​ច្បារពីរ​កន្លែង ក្នុង​រាជ​ធានី​ភ្នំ​ពេញ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

សព្វថ្ងៃនេះ គឺជាយុគសម័យបច្ចេកវិទ្យា និងជាសម័យអ៊ីនធើណេត ដោយប្រជាជនសឹងតែពេញ ពិភពលោក ហើយក៏ស្ទើរតែ គ្រប់វ័យផងដែរ ដែលបានកំពុងទទួលយក និងមានប្រើប្រាស់ ស្មាតហ្វូននៅក្នុងដៃ។ ក្នុងនោះ ប្រិយមិត្តភាគច្រើន ក៏បានដឹងហើយថា ការលេងជាមួយបណ្តាញ សង្គមអ៊ីនធើណេត មិនមែនអត់ប្រយោជន៍នោះទេ ព្រោះថាយើងអាចដឹង និងទទួលបាននូវ ព័ត៌មានទាន់ ហេតុការណ៍ផ្សេងៗ ទាំងក្នុង និងក្រៅប្រទេស បានយ៉ាងលឿន, ចំណេះដឹងទូទៅ និងកម្មវិធីកម្សាន្ត តាមរយៈ Facebook, YouTube និងផ្សេងៗជាដើម។

លើសពីនេះ មានបណ្តាប្រទេសជាច្រើន នៅលើពិភពលោក ក៏បានគិតគូរ និងបន្ថែមនូវភាពងាយស្រួលដល់ប្រជាជនរបស់ពួកគេ ដោយការផ្តល់ជាសេវា Wi-Fi សម្រាប់លេង និងប្រើប្រាស់ នៅលើស្មាតហ្វូន ថេប្លេត និង កុំព្យូទ័រ មិនគិតថ្លៃ។ យ៉ាងណាមិញ នាពេលថ្មីៗនេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ របស់ប្រទេសយើង ក៏បានចេញ សេចក្តីប្រកាសមួយ ស្ដីពីពិធីប្រកាស សម្ពោធដាក់ឲ្យប្រើប្រាស់ គម្រោង Public Wi-Fi និង Digital Connectivity for School ជាផ្លូវការ។ ហើយចំពោះទីតាំង ដែលទទួលបានការ ផ្តល់សេវា Wi-Fi មានដូចជា៖

• សួនច្បារសម្តេច ហ៊ុន សែន
• សួនច្បារមុខព្រះបរមរាជវាំង
• វិទ្យាល័យ ហ៊ុន សែន កំពង់លែង ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង
• វិទ្យាល័យ ហ៊ុន សែន ទួលខ្ពស់ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង
• វិទ្យាល័យ អ៊ីវ៉ាស្រង់ កំពង់លែង ស្រុកគងពិសី ខេត្តកំពង់ស្ពឺ

សម្រាប់ព័ត៌មានលម្អិត ប្រិយមិត្តអាចធ្វើការ អានសេចក្តីប្រកាស ដូចខាងក្រោមនេះបាន៖

អញ្ចឹង វាគឺជាដំណឹងល្អមួយ សម្រាប់ប្រជាជនកម្ពុជាយើង នៅក្នុងតំបន់ទាំង 5 កន្លែងនេះ ដូចដែលបានបង្ហាញ ពីខាងលើស្រាប់ ដោយនៅសួនច្បារ ទាំង 2 កន្លែង ក្នុងទីក្រុងភ្នំពេញ បានតម្លើងរួចរាល់ ជាស្ថាពរហើយ រង់ចាំតែថ្ងៃសម្ភោធ ដាក់អោយប្រើប្រាស់ តែប៉ុណ្ណោះ។ ចំណែកឯបីកន្លែងទៀត ក៏ក្នុងដំណើរការរៀបចំផងដែរ។ ដូចនេះចាប់ពីនេះទៅ សម្រាប់អ្នកដែល ឧស្សាហ៍ទៅលេងកម្សាន្ត ឬទៅហាត់ប្រាណ នៅតាមសួនច្បារ ទាំងពីរកន្លែងនៅ ក្នុងរាជធានីភ្នំពេញនេះ មិនចាំបាច់ចំណាយ ថវិកាផ្ទាល់ ដើម្បីប្រើប្រាស់ និងលេងបណ្តាញសង្គម អ៊ីនធើណេត ទៀតទេ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny 3 weeks ago
ប្រភព: ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ Tag: Lifestyle