CAMBO REPORT

Popup Advertising5 seconds

នេះ​ជា​ស្បែក​ជើង​ផលិត​ឡើង​ពី​កាក​សំណល់​ស្ករ​កៅស៊ូ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ស្ករកៅស៊ូ ជាប្រភេទជ័រដែលផ្សំពីសារធាតុផ្សេងៗ ធ្វើឲ្យមានរសជាតិ ហើយយើងអាចទំពារ វាយកជាតិបាន ប៉ុន្តែមិនអាចលេបចូល ក្នុងពោះបានទេ ព្រោះវាអាចធ្វើឲ្យ ប៉ះពាល់ដល់ក្រពះ និងពោះវៀន នៅពេលជ័រនោះ រលាយស្អិត ខ្លាំងណាស់។ ស្ករកៅស៊ូនេះ មានការ ហាមឃាត់មិនឲ្យទំពារ នៅតាមតំបន់មួយចំនួន ព្រោះអ្នកទំពារ ស្ករកៅស៊ូ មួយចំនួន គ្មានទំលាប់ល្អ តែងតែបិតស្ករកៅស៊ូ ដែលទំពាររួច ជាប់ក្រោមកៅអី, ក្រោមតុ ឬជាប់ជញ្ជាំង និងខ្លះទៀតស្តោះ ចោលលើដី ធ្វើឲ្យជាប់ស្បែកជើងអ្នកទៃ។ តែក្រុមហ៊ុនផលិត ស្បែកជើងមួយ មានគំនិតយកស្ករកៅស៊ូ ដែលគេទំពាររួច យកមកកែច្នៃ ប្រើម្តងទៀត ដោយយកមក ផលិតស្បែកជើងវិញម្តង។

នេះគំនិតដ៏ច្នៃប្រឌិតមួយ តែយើងមិនច្បាស់ថា វាអាចប្រើប្រាស់បានយូរ ដល់កម្រិតណាទេ ព្រោះជ័រស្ករកៅស៊ូ ងាយនឹងរលាយ នៅពេលដែល ប៉ះទឹក។ ស្បែកជើងនេះ ត្រូវបានគេហៅថា Gumshoe ហើយការបង្កើតឡើងនេះ គេយកស្ករកៅស៊ូ ដែលជាកាកសំណល់ ឬគេទំពាររួចហើយ មកកែច្នៃធ្វើជាជ័រប្រភេទថ្មី និងធន់ជាងមុន ទើបអាចយកមក ផលិតស្បែកជើងបាន មិនមែនដូចជ័រស្ករកៅស៊ូ ដែលគេទំពារនោះទេ។ គំរោងនេះត្រូវការ ស្ករកៅស៊ូចំនួន 2.2 ផោន ដើម្បីផលិតស្បែកជើង ចំនួន 4 គូ ហើយសរុបទាំងអស់ ពួកគេត្រូវការ ស្ករកៅស៊ូចំនួន 3.3 លានផោន សម្រាប់ការ ផលិតទាំងអស់។

យើងអាចបានដឹងថា នេះជាស្បែកជើងដំបូង ដែលផលិតពីស្ករកៅស៊ូ ដែលបានកែច្នៃដំបូងគេ លើពិភពលោក ទោះបីជាវាមិនមែន ផលិតពីស្ករកៅស៊ូ ទាំងស្រុងក៏ដោយ ដោយមានតែផ្នែក បាតស្បែកជើងប៉ុណ្ណោះ ដែលប្រើប្រាស់ ជ័រស្ករកៅស៊ូ និងផ្នែកគ្របពីលើ ផលិតឡើង ពីស្បែកធម្មតា ហើយជ័រកៅស៊ូនេះ ត្រូវបានកែច្នៃ ក្លាយជាជ័រប្រភេទថ្មីរឹងមាំ, ធន់នឹងការប៉ះទឹក។ ស្បែកជើងនេះ មានមកជាមួយ ពណ៌ស៊ីជម្ពូ, ពណ៌ខ្មៅ និងពណ៌ក្រហម ជាមួយការដាក់លក់ នៅក្នុងខែមិថុនា រីឯតម្លៃ ប្រហាក់ប្រហែល 232 ដុល្លារ ឬ 190 យ៉ូរូ។

សរុបមក ក្រុមហ៊ុនមួយ បានយកកាកសំណល់ស្ករកៅស៊ូ ដែលគេ បានទំពាររួច យកមកកែច្នៃ បង្កើតឡើងនូវ ជ័រប្រភេទថ្មី សម្រាប់ធ្វើ បាតស្បែកជើង និងផលិតនូវ ស្បែកជើងដែលមាន ឈ្មោះថា Gumshoe ជាមួយពណ៌ឆើតៗ សាកសមជាមួយយុវវ័យ ហើយការដាក់លក់ លើទីផ្សារអន្តរជាតិ នៅអំឡុងខែមិថុនា ខាងមុខ ជាមួយតម្លៃខ្ទង់ 232 ដុល្លារ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ២៧ ខែ មេសា ឆ្នាំ ២០១៨
ប្រភព: The Verge Tag: វិទ្យាសាស្ត្រ