CAMBO REPORT

Popup Advertising5 seconds

វ៉ែនតា​ថត​វីដេអូ​បាន​របស់ Snapchat ចេញ​ថ្មី ការ​ប្រើ​ប្រាស់​កាន់​តែ​ប្រសើរ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

យើងអាចនិយាយបានថា ក្រុមហ៊ុន Snapchat ទទួលបានជោគជ័យ លើការចេញលក់វ៉ែនតា ថតវីដេអូបាន Spectacle កាលពីជំនាន់ទី 1 ដោយការលក់បាន ចំនួន 220,000 វ៉ែនតា ដោយ 1 លក់ក្នុងតម្លៃ 129.99 ដុល្លារ។ ទើបមកដល់ ពេលនេះ Snapchat បានបញ្ចេញនូវ ជំនាន់ទី 2 របស់វ៉ែនតានេះ ដែលមានរូបរាង ស្រដៀងគ្នាដដែល ដោយគ្រាន់តែបន្ថែមនូវ ពណ៌ថ្មីមួយចំនួន និងសមត្ថភាព ប្រសើរជាងមុន ព្រមជាមួយតម្លៃ ថ្លៃជាងជំនាន់មុន 20 ដុល្លារផងដែរ។

វ៉ែនតាចេញថ្មីនេះ អាចថតវីដេអូបានដល់កម្រិត HD (720p), មានបច្ចេកវិទ្យា ធន់មិនងាយជ្រាបទឹក តែមិនអាចត្រាំទឹក យូរបានទេ, ពណ៌ថ្មីដូចជាពណ៌ Onyx (ពណ៌ខ្មៅព្រឿងៗ), Ruby (ពណ៌ឈាមជ្រូក) និង Sapphire (ពណ៌ខៀវឆ្លុះ)។ ការប្រើប្រាស់ ក៏ងាយស្រួល ដោយគ្រាន់តែ ចុចប៊ូតុងម្តង ដើម្បីថតវីដេអូបាន 10 វិនាទី, ចុចម្តងទៀត ដើម្បីថតវីដេអូដល់ 30 វិនាទី និងចុចប៊ូតុងឲ្យជាប់ ដើម្បីថតរូបភាពធម្មតា។ សាកថ្មពេញម្តងៗ វាថតបាន 70 វីដេអូ និងការសាកថ្ម តាមប្រអប់ដែលភ្ជាប់ មកជាមួយ ដូចដុំ Power Bank អាចសាកថ្ម អោយពេញ ដល់វ៉ែនតាបាន 4 ដង នៅពេលថាមពលថ្ម ក្នុងប្រអប់នេះ មានអគ្គិសនីពេញ។ រាល់រូបភាព និងវីដេអូ យើងអាចរក្សាទុក និងផ្ញើចេញបាន តាមរយៈស្មាតហ្វូន។

 

បើនិយាយទៅ វ៉ែនតានេះ ជំនាន់ដំបូងរបស់វា ចេញតាំងពីឆ្នាំ 2016 ខែកញ្ញា មកម្ល៉េះ ទម្រាំចេញ ជំនាន់ទី 2 នេះ ជាមួយការអាប់ដេត សមត្ថភាពបន្តិចបន្តួច តែយើងក៏អាចដឹងថា វាមានតម្លៃសមរម្យ, រូបរាងស្អាត សាកសម ជាមួយយុវវ័យ ណាមួយវាអាច ថតវីដេអូបានទៀត ពិតជាអាចទាក់ចិត្ត អ្នកប្រើប្រាស់បានច្រើន ទាស់ទាស់តែវា ថតវីដេអូបានខ្លីៗបន្តិច តែបើថតបានយូរពេក ក៏អាចឡើងកម្តៅ និងអាចប៉ះពាល់ ដល់អ្នកដទៃផងដែរ។

វីដេអូខាងក្រោម៖

 

 

 

សរុបមក Snapchat បានបញ្ចេញនូវជំនាន់ទី 2 របស់វ៉ែនតា Spectacle ដោយការថតវីដេអូ បានដល់កម្រិត HD (720p), អាចប្រើប្រាស់ ត្រូវទឹកបន្តិចបន្តួចបាន តែមិនអាចត្រាំទឹកបានទេ និងមានបន្ថែម ពណ៌ថ្មីចំនួន 3 ពណ៌ រីឯតម្លៃវិញ ក៏ថ្លៃជាងជំនាន់មុន 20 ដុល្លារដែរ តែរូបរាង របស់វា នៅដដែលនោះទេ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong 3 weeks ago
ប្រភព: CNBC Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ