CAMBO REPORT

Popup Advertising5 seconds

Philips ចេញ​ម៉ូនីទ័រ​ថ្មី​មាន​ទំហំ​ដល់ ៤៣ អ៊ីញ កម្រិត​បង្ហាញ 4K HDR និង​មាន​កម្រិត​ពន្លឺ​ដល់ ១,០០០ នីត!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

Philip ក៏ជាក្រុមហ៊ុនអេឡិចត្រូនិចដ៏ល្បីល្បាញមួយដែរ នៅក្នុងវិស័យទូរទស្សន៍ ក៏ដូចជាឧបករណ៍អេឡិចត្រូនិច ប្រើប្រាស់នៅក្នុងផ្ទះ។ ហើយថ្មីៗនេះដែរ គេក៏បានបញ្ចេញនូវម៉ូនីទ័រ មួយគ្រឿង ដែលមានតម្លៃថ្លៃ និងជាម៉ូនីទ័រ កម្រិតខ្ពស់ អាចនិយាយថា លំដាប់កំពូលតែម្ដង ដែលមានទំហំធំ អាចបំពេញកាងារអាជីពរបស់អ្នក បានយ៉ាងប្រសើរ ពិសេសទៅលើការ កាត់តវីឌីអូ និងការរចនាតែម្ដង។ ម៉ូនីទ័រនេះមានឈ្មោះថា Philips Momentum 436M6 ដែលតម្លៃរបស់វាគឺ ៩៩៩.៩៩ ដុល្លារ ហើយវានឹងចេញ លក់នៅពាក់កណ្ដាល ខែមិថុនាឯណោះ។

មើលទៅរូបរាងរបស់វាគឺសាមញ្ញមែន ដោយខាងមុខវាមានអេក្រង់ កញ្ចក់រាបស្មើ ខាងក្រោយប៉ោងឡើងបន្ដិច និងមានរន្ធដោតមួយចំនួន ដូចជារន្ធ USB-C 3.1, HDMI 2.0, DisplayPort 1.2, និងរន្ធ Mini DisplayPort 1.2 ផងដែរ។ បន្ថែមទៀត វាក៏បានបំពាក់នូវឧបករណ៍ បំពងសម្លេងភ្ជាប់មក ជាស្រេចផងដែរ ដោយរន្ធបំពងសម្លេង ៧ វ៉ាត់ មួយគូនៅក្នុងនោះ។ ទៅដល់ផ្នែក អេក្រង់វិញ វាប្រើប្រាស់នូវអេក្រង់ LCD ដែលមានទំហំ ៤៣ អ៊ីញ ប្រើប្រាស់អេក្រង់ របស់ក្រុមហ៊ុន MVA ដែលមានពណ៌ដិត ជាងក្រុមហ៊ុនដទៃ និងមានកម្រិតពន្លឺ អតិបរមាដល់ទៅ ១០០០ នីតឯណោះ ដែលវាមានកម្រិតពន្លឺ លំដាប់កំពូលបើប្រៀបធៀប ជាមួយនឹងម៉ូនីទ័រ ដទៃទៀត។ ក្រុមហ៊ុនបញ្ជាក់ប្រាប់ថា កម្រិតពន្លឺភ្លឺដល់ ១០០០ នីតនេះ វាមាន អត្ថប្រយោជន៍ ទៅដល់ការបង្ហាញពណ៌ បានដិតច្បាស់ នៅពេលដែលយើង ទម្លាក់វាមកទាប និងប្រើប្រាស់នូវ បច្ចេកវិទ្យា Quantum Dot Display នៅក្នុងអេក្រង់នោះ ផងដែរ ដើម្បីបង្ហាញ Content បែប HDR កាន់តែលេចធ្លោ នៅពេលប្រើប្រាស់ ក្នុងការបង្ហាញនូវ ពណ៌បានត្រឹមត្រូវ និងផុសល្អ។

កម្រិតបង្ហាញរូបភាពរបស់វា គឺនៅក្នុងទំហំ 4K (3840 × 2160 ភិចស៊ែល) មានកម្រិតពណ៌ Gamut DCI-P3 ដែលក្រុមហ៊ុនអះអាងថា ពណ៌របស់វាគឺបង្ហាញ ៩០% ដូចនឹងពណ៌ពិតៗ ពិសេសគឺខ្មៅ បានដិត ដោយសារតែកម្រិត Contrast ឡើងដល់ ៤០០០:១ ហើយល្បឿន Refresh Rate របស់វាក៏ ៦០ ហឺត ស្ថិតក្នុងលំដាប់ ស្ដង់ដារមួយដែរ។

អញ្ចឹងសរុបមក នេះគឺជាម៉ូនីទ័រលំដាប់កំពូលរបស់ Philips ដែលទើបបង្ហាញខ្លួនជាមួយនឹងអេក្រង់ ៤៣ អ៊ីញ កម្រិតបង្ហាញរូបភាព 4K HDR និងកម្រិតពន្លឺ អតិបរមាដល់ទៅ ១០០០ នីតឯណោះ និងមានរន្ធបំពងសម្លេង ភ្ជាប់ជាមួយស្រាប់។ ចំណែកថ្ងៃដាក់លក់ ទៅនៅលើទីផ្សា បរទេសគឺនៅខែមិថុនា ក្នុងតម្លៃ ១ ពាន់ដុល្លារ ប៉ុន្តែនៅក្នុង ប្រទសកម្ពុជាយើង ក៏មិនដឹងមាន ក្រុមហ៊ុនណានាំចូល ឬក៏អត់នោះទេ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum 4 weeks ago
ប្រភព: Arstechnica Tag: កុំព្យូទ័រ