CAMBO REPORT

Popup Advertising5 seconds

Microsoft ក៏​គ្រោង​នឹង​ផលិត​ថេប្លេត​អាច​កាច់​បត់​អេក្រង់​បានដែរ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

យើងអាចដឹងពីអនាគតខ្លះៗហើយ ពីការខិតខំប្រឹងប្រែងសិក្សា និងផលិតនូវ ស្មាតហ្វូន ឬថេប្លេតដែល មានអេក្រង់អាច កាច់បត់បាន ដូចជាក្រុមហ៊ុន Samsung ធ្លាប់បានលេចឮដំណឹង ទាក់ទងនឹងស្មាតហ្វូន អេក្រង់បត់បាននេះ មុនគេ ប៉ុន្តែត្រូវបាន ស្ងាត់ទៅវិញ ទើបមកដល់ ពេលក្រោយមក មាន Huawei និង LG ក៏ចុះប៉ាតង់ គ្រោងផលិតនូវឧបករណ៍ ស្រដៀងគ្នានេះដែរ។ ហើយមកដល់ ពេលនេះទៀត Microsoft ក៏បានចុះបញ្ជីប៉ាតង់ បង្ហាញពីឧបករណ៍ម៉្យាង អាចជាស្មាតហ្វូន ពេលបត់វាចូលគ្នា ហើយអាច លាតវាប្រើ បានអេក្រង់ធំ ដូចថេប្លេតដែរ។

ប៉ាតង់ដំបូង Microsoft បានចុះបញ្ជីតាំងពីខែធ្នូ ឆ្នាំមុនមកម្លេះ ទើបពេលថ្មីៗនេះ ក្រុមហ៊ុនបានចុះប៉ាតង់ថ្មី បន្ថែមទាក់ទងនឹងប៉ាតង់មុន ដែលមានលេខ សម្គាល់ US 2018/0113241 A1 ។ ត្រឹមតែប៉ុណ្ណេះ យើងនឹងអាចដឹង បានថា ដល់ពេលអនាគត គ្រប់យ៉ាង ច្បាស់ជាកាន់តែទំនើប ដោយសារ គំនិតផ្តួចផ្តើម ចាប់ផ្តើមពីពេលនេះ តទៅហើយ ដូច្នេះសមិទ្ធផល នឹងមាននាពេលខាងមុខ ឆាប់ៗនេះមិនខាន។ មិនខុសទេ នាពេលអនាគត អេក្រង់លាត នៅតែពេញនិយម, អេក្រង់ឆកអាចត្រូវ លុបបំបាត់ចោល មកជំនួសឲ្យអេក្រង់ ដែលអាចកាច់បត់បាន និងមិនងាយ ប្រេះស្រាំ ក៏អាចថាបាន។

សរុបមក ក្រុមហ៊ុន Microsoft បានចុះបញ្ជីប៉ាតង់ទី 2 ដែលទាក់ទងនឹង ប្រភេទស្មាតហ្វូន ឬថេប្លេត ដែលអាចកាច់បត់ អេក្រង់បាន បន្ទាប់ពីប៉ាតង់ដំបូងចុះ បញ្ជីតាំងពីខែធ្នូ ឆ្នាំមុន មកម្លេះ។ ការចុះបញ្ជីនេះ គ្រាន់ការពារ មិនឲ្យក្រុមហ៊ុនដទៃលួចគំនិត របស់ពួកគេប៉ុណ្ណោះ ហើយការផលិតចេញ ជាសមិទ្ធផលសម្រេច អាចឈានដល់ច្រើនឆ្នាំ ទៅមុខទៀត ដូច្នេះយើងអាចរង់ចាំ បានសិនទៅ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ២៧ ខែ មេសា ឆ្នាំ ២០១៨
ប្រភព: Windows Central Tag: ថេប្លេត