CAMBO REPORT

Popup Advertising5 seconds

ខែ​ចែត្រ​អាកាស​ធាតុ​ក្ដៅ បើ​ចង់​បាន​ម៉ាស៊ីន​ត្រជាក់​អាច​ជ្រើស​រើស S-inverter Plus នេះ​បាន! ទទួល​បាន​ទាំង​សុខភាព​ល្អ និង​សន្សំ​សំចៃ​ភ្លើង!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

បច្ចុប្បន្ននេះ អាកាសធាតុកាន់តែប្រែប្រួលមិនទៀងទាត់នោះទេ ដោយខែក្ដៅកាន់តែក្ដៅ និងខែត្រជាក់ក៏មិនសូវត្រជាក់ ដូចមុននោះទេ ប៉ុន្តែនាក្នុងខែ ចែត្រយើងនេះ យើងសង្កេតឃើញថា អាកាសធាតុវាហាក់ដូចជា ក្ដៅជាងឆ្នាំមុនទៅទៀត ដោយសីតុណ្ហភាព ជាមធ្យមឡើងទៅដល់ ៣៥ អង្សារសេ និងលោតទៅដល់ ៣៩ អង្សារសេ ក៏មានដែរ ដែលកម្ដៅក្ដៅ បែបនេះ ក៏អាចនឹងបង្ក ទៅជាជំងឺនានា ជាច្រើន។ ដូចនេះហើយ ទើបធ្វើឲ្យប្រជាជន មួយចំនួនធំ បានបំពាក់ម៉ាស៊ីនត្រជាក់ ស្ទើរតែគ្រប់ផ្ទះ ពិសេសនៅក្នុង ទីក្រុងភ្នំពេញ យើងតែម្ដង។ ប៉ុន្តែការបំពាក់ម៉ាស៊ីនត្រជាក់ ក៏មានសមត្ថភាព មិនដូចគ្នាដែរ ដោយសារតែម៉ាស៊ីនត្រជាក់ មួយចំនួនធំ ស៊េរីចាស់ វាស៊ីភ្លើងខ្លាំង ដោយសារម៉ូទ័រចាស់ ហើយក៏មិនបានផ្ដល់នូវ សមត្ថភាពត្រជាក់ បានល្អដែរ។ អញ្ចឹងហើយ ទើបក្រុមហ៊ុន Samsung ប្រចាំប្រទេសកម្ពុជា ទើបតែបាននាំចូល មកនូវម៉ាស៊ីនត្រជាក់ ប្រភេទថ្មី ដែលជួយសន្សំសំចៃ ថាមពលប្រើប្រាស់ របស់អ្នក បានមួយផ្នែកធំ ហើយក៏មាន បច្ចេកវិទ្យាទំនើបៗ ជាច្រើនទៀតផងដែរ។

ម៉ាស៊ីនត្រជាក់នេះមានឈ្មោះថា S-Inverter Plus ដែលបំពាក់នូវ បច្ចេកវិទ្យាទំនើបៗមួយចំនួន ដូចជា Digital Inverter 8-Pole, Virus Doctor និង R32 ជុំជាមួយគ្នា តែម្ដង។ អញ្ចឹងប្រិយមិត្ត អាចឆ្ងល់ថា បច្ចេកវិទ្យា ទាំងនេះ ជាអ្វី? ហើយមានអត្ថប្រយោជន៍ យ៉ាងណាខ្លះ ដល់ការប្រើប្រាស់?

 

Digital Inverter 8-Pole៖ នេះគឺជាម៉ាស៊ីនត្រជាក់ដំបូងបង្អស់ នៅលើលោក ដែលបំពាក់មកនូវ បច្ចេកវិទ្យា បង្គោល ៨ នៅលើម៉ូទ័របង្វិល ដែលវាពិតជាមាន អត្ថប្រយោជន៍ខ្លាំងណាស់ ទៅលើល្បឿនដំណើរការ ជាពិសេសគឺវាអាចបង្វិល បានលឿន ដែលធ្វើឲ្យម៉ាស៊ីនត្រជាក់ អាចបញ្ចេញខ្យល់ត្រជាក់ បានលឿនជាមួយនឹង បច្ចេកវិទ្យា Fast Cooling System ហើយវាក៏មិនបង្ក ជាសម្លេងរំខាន និងរំញ័រខ្លាំង ដែលអាចធ្វើឲ្យ អាយុកាលប្រើប្រាស់ បានកាន់តែយូរ និងស៊ីភ្លើងតិច ទៀតផង។ បច្ចេកវិទ្យា Digital Inverter 8-Pole នេះវាធ្វើការសន្សំភ្លើង បានដល់ទៅ ៦៨% ឯណោះ បើប្រៀបធៀប នឹងម៉ាស៊ីនត្រជាក់ មានបង្គោលម៉ូទ័រ ៤ ដទៃ។

Virus Doctor៖ ចំណែកផ្នែកខាងក្នុងវិញ ក៏បានភ្ជាប់មកនូវតម្រងចម្រោះធូលីដី មេរោគចម្លង និងបាក់តេរី បង្កអាឡែរហ្សី បានយ៉ាងមានប្រសិទ្ធភាព ដោយសារវានឹងស្រូបធូលី ទាំងនោះ ជាប់ទៅនឹងតម្រង ឲ្យបាត់ពីបរិយាកាស ក្នុងផ្ទះ និងក្នុងបន្ទប់ បានដល់ទៅ ៩៩% ឯណោះ នេះបើយោងទៅ លើឧបករណ៍ SPI (Samsung Plasma Icon) ដែលត្រូវបាន ធ្វើតេស្តដោយ ជោគជ័យ នៅមជ្ឈមណ្ឌល Kitasato Environmental Science Center នៃប្រទេសជប៉ុន និងសាកលវិទ្យាល័យ Chungnam National University នៃប្រទេសកូរ៉េ។ លើសពីនេះទៅទៀត ដែកត្រជាក់ ដែលនៅខាងក្នុង វាក៏មាន បច្ចេកវិទ្យាសំណើម ដើម្បីសំអាតបាក់តេរី និងធូលី ដោយស្វ័យប្រវត្តិផងដែរ។

ប្រព័ន្ធហ្គាស R32៖ ជាប្រព័ន្ធដ៏ពិសេសក្នុងការកាត់បន្ថយ ការបំពុលបរិស្ថាន មិនបំផ្លាញ ដល់ស្រទាប់អូហ្សូន មានន័យថា ម៉ាស៊ីនត្រជាក់នេះ វាបញ្ចេញនូវជាតិពុល ចេញទៅបរិយាកាស និងទុយោទឹក តិចបំផុត នៅរាល់ពេលអ្នក បើកម៉ាស៊ីនត្រជាក់ ឲ្យដំណើរការ គឺមិនប៉ះពាល់ ដល់បរិស្ថាន និងផែនដី នោះឡើយ។ 

បន្ថែមពីនេះទៅទៀត រាល់ការជាវម៉ាស៊ីនត្រជាក់សាមសុង S-Inverter plus លោកអ្នក នឹងទទួលបានការថែមជូននូវ ទុយោស្ពាន់ប្រវែង ៤ ម៉ែត្រភ្លាមៗ ផងដែរ។ ដើម្បីជ្រាប ឲ្យកាន់តែច្បាស់ ពីម៉ាស៊ីនត្រជាក់សាមសុង S-Inverter plus សូមអញ្ជើញមក ទស្សនាដោយផ្ទាល់ នៅតាមបណ្តាហាងទំនើប សាមសុងនិងដេប៉ូចែកចាយ ដែលនៅជិតលោក អ្នកបំផុត។ សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាច ទំនាក់ទំនងមកកាន់លេខ 1800 203 232 ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum 4 weeks ago
ប្រភព: Samsung Cambodia Tag: ម៉ាស៊ីនត្រជាក់