CAMBO REPORT

Popup Advertising5 seconds

ភាគ​រយ​នៃ​អ្នក​ប្រើ iOS 11 កើន​ឡើង​ច្រើន​ជាង​មុន បើ​គិត​មក​ទល់​ពេលនេះ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

បើគិតមកទល់ពេលនេះ មានរយៈពេលជាង 8 ខែហើយ ដែលក្រុមហ៊ុន Apple បានបញ្ចេញនូវប្រព័ន្ធ ប្រតិបត្តិការណ៍ iOS 11 ជាផ្លូវការ និងបានប្រើប្រាស់ ជាសាធារណៈនោះ ខណៈឥលូវ វាបានដើរមក ដល់ជំនាន់ 11.3.1 ហើយ។ មិនតែប៉ុណ្ណោះ iOS 11 ជំនាន់ថ្មីនេះ វាក៏មានមុខងារថ្មីៗច្រើន រចនាបថប្លែក គួរអោយទាក់ទាញ ដែលធ្វើអោយ អ្នកប្រើប្រាស់ ទទួលបាននូវភាព ងាយស្រួលជាងមុន ខុសពីប្រព័ន្ធ ប្រតិបត្តិការណ៍ iOS 10។ ចុះមកដល់ឥលូវនេះ តើមានអតិថិជនរបស់ Apple មានប៉ុន្មាន ភាគរយហើយ ដែលបានតម្លើង iOS 11 សម្រាប់ប្រើប្រាស់ លើឧបករណ៍ របស់ពួកគេ?

ជាការពិតណាស់ កាលពីដើមខែកញ្ញា ឆ្នាំ 2017 កន្លងទៅ ក្រុមការងារយើង ធ្លាប់បានចុះផ្សាយម្តង រួចមកហើយ ពាក់ព័ន្ធនឹងភាគរយ នៃចំនួនអ្នកប្រើប្រាស់ប្រព័ន្ធ ប្រតិបត្តិការណ៍ iOS ទាំងអស់ ដោយបានបញ្ជាក់ថា អ្នកប្រើប្រាស់ប្រព័ន្ធ ប្រតិបត្តិការណ៍ iOS 11 បានកើនឡើង ជាផ្លូវការចំនួន 55% ចំណែកអ្នក ប្រើប្រាស់ iOS 10 មានចំនួន 38% ក្រៅពីនោះ គឺជាអ្នក ដែលកំពុងប្រើ iOS 9 រឺ iOS 8 គឺមានចំនួន ត្រឹមតែ 7% ប៉ុណ្ណោះ។ ហើយកាលពីខែមករា ដើមឆ្នាំ 2018 នេះ ចំនួនអ្នកប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការណ៍ iOS 11 បានកើនឡើងជា លំដាប់រហូតដល់ 65% ហើយ ចំណែកឯអ្នកប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការណ៍ iOS 10 វិញ គឺកំពុងមានការធ្លាក់ចុះ ជាបន្តបន្ទាប់ នៅសល់ត្រឹមតែ 28% ប៉ុណ្ណោះ ហើយចំពោះអ្នក ដែលកំពុងប្រើ iOS 9 រឺ iOS 8 គឺមានចំនួន 7% ដដែល។ យ៉ាងណា សម្រាប់នៅថ្ងៃទី 22 ខែមេសា រំលងទៅបានប៉ុន្មានថ្ងៃនេះ ការប្រមូលទិន្នន័យ ដើម្បីបូកសរុបលទ្ធផល បានចាប់ផ្តើម ជាថ្មីទៀត ដោយបង្ហាញអោយ ឃើញថា ចំនួនជាភាគរយ នៃអ្នកប្រើប្រាស់ ហាក់មានការ ប្រែប្រួលជាងមុន ដោយភាគរយ នៃចំនួនអ្នកប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការណ៍ iOS 11 មានការកើនឡើង បន្ថែមទៀត រហូតដល់ទៅ 76% (ធៀបនឹងខែមករា គឺកើនបាន 11%) ហើយចំពោះអ្នក ប្រើប្រាស់ប្រព័ន្ធ ប្រតិបត្តិការណ៍ iOS 10 វិញ ក៏បានធ្លាក់ ជាងមុន នៅសល់ត្រឹមតែ 19%  (ធៀបនឹងខែមករា គឺថយចុះ 9%) ចំណែកអ្នកប្រើ Version ក្រោម iOS 10 នៅត្រឹមតែ 5% ប៉ុណ្ណោះ ហើយមិនយូរទេ ចំនួននេះនឹងត្រូវបាត់ ចេញពីតារាង។

សរុបមក យើងអាចបញ្ជាក់បានថា អតិថិជនរបស់ Apple ដែលបានតម្លើងទៅកាន់ ប្រព័ន្ធប្រតិបត្តិការណ៍ iOS 11 គឺមានភាគរយច្រើន ជាងមុនជាលំដាប់ ខណៈចំនួនអ្នក ដែលកំពុងប្រើ iOS 10 មានចំនួនថយចុះ គួរអោយកត់សម្គាល់ ផងដែរ។ ចុះសម្រាប់មិត្តអ្នកអាន ដែលជាអតិថិជន របស់ Apple នៅក្នុងស្រុកយើងវិញ តើកំពុងបានប្រើប្រាស់ iOS 11 ដែររឺទេ? ហើយប្រើ ជំនាន់ណាដែរ?


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ២៦ ខែ មេសា ឆ្នាំ ២០១៨
ប្រភព: iPhone Hacks Tag: Lifestyle