CAMBO REPORT

Popup Advertising5 seconds

BMW iX3 រថយន្ត​អគ្គិសនី សម្រាប់​ត្រៀម​វាយ​យក​ទីផ្សារ​អន្តរជាតិ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

រថយន្តអគ្គិសនី កាន់តែមានទីផ្សារហើយ ព្រោះក្រុមហ៊ុនជាច្រើន បានបញ្ចេញ និងបង្ហាញនូវសមិទ្ធផល របស់ស្នាដៃបង្កើតឡើង នូវរថយន្ត ដែលមានរូបរាងខុសគ្នាៗ តែប្រើប្រាស់ អគ្គិសនីដូចគ្នា ជំនួសឲ្យការ ប្រើប្រាស់សាំង។ ដំណឹងចុងក្រោយ ទាក់ទងនឹងរថយន្តអគ្គិសនីនេះ ក្រុមហ៊ុន BMW បានបង្ហាញនូវរថយន្ត គំរូប្រភេទ SUV សម្រាប់គ្រួសារ ដោយហៅថា iX3 ដែលត្រៀមចេញមក វាយយកទីផ្សារទូទាំង ពិភពលោក ហើយការផលិត នៅក្នុង ប្រទេសចិន។

រថយន្តនេះ គ្រោងដាក់លក់នៅក្នុងឆ្នាំ 2020 ឯណោះ ដោយក្រុមហ៊ុន បានរៀបរាប់ថា រថយន្តនេះ នឹងមានកម្លាំងម៉ាស៊ីន 270 សេះ និងបើកបានល្បឿនដល់ 250 ម៉ាល នៅពេលសាកថាមពល ពេញម្តងៗ ដោយលើសរថយន្ត Jaguar និង Tesla Model X ប្រមាណ 10 ម៉ាល។ ការសាកបញ្ចូល ថាមពលអគ្គិសនី កាន់តែលឿនទៀត iX3 ដោយវាអាច សាកចូល 15០kW ក្នុងល្បឿនលឿន រីឯរថយន្ត I-Pace របស់ Jaguar សាកចូល 90kWh និងរថយន្ត Tesla Model X សាកចូល 75kWh ។

កាលពីឆ្នាំ 2017 ក្រុមហ៊ុន BMW បានលក់ឡានអគ្គិសនីមួយហៅថា i3 បាន 100,000 គ្រឿង ទូទាំងពិភពលោក ហើយពួកគេថានេះ ជាចំនួនជោគជ័យមួយ ព្រោះកាលនោះ រថយន្តមានកម្លាំង ម៉ាស៊ីខ្សោយៗប៉ុណ្ណោះ ត្រឹម 170 សេះ និងការសាកចូលត្រឹម 33kWh តែមកដល់ iX3 នេះ ច្បាស់ជាធ្វើឲ្យចំនួនលក់ មានការកើនឡើងខ្លាំងជាង ជាមួយរូបរាងស្អាត, ជិះបានច្រើននាក់, កម្លាំងម៉ាស៊ីន ខ្លាំងគ្រាន់បើ និងសាកបញ្ចូលអគ្គិសនី បានលឿន ជាងគេទៀត។

មកនិយាយពីប្រទេសចិនវិញ ពិតជាអស្ចារ្យ ព្រោះផលិតផលនៃម៉ាកល្បីៗ ជាច្រើន ទៅផលិតនៅ ប្រទេសនេះទាំងអស់ ដោយកម្លាំងពលកម្ម ថោកជាងសហរដ្ឋអាមេរិច ណាមួយ ការផលិតក៏គ្រាន់បើជាង និងថ្លៃពន្ធថោក ជាងទៀត បើនិយាយទៅ មានចំនុចល្អច្រើនជាង ការផលិតក្នុងទីផ្សារ សហរដ្ឋអាមេរិច ទើបបានជាក្រុមហ៊ុនល្បីៗ របស់សហរដ្ឋអាមេរិច យកផលិតផល របស់ខ្លួនទៅផលិតនៅក្នុង ប្រទេសចិនបែបនេះ។

សរុបមក ក្រុមហ៊ុន BMW បានបង្ហាញពីរថយន្តគំរូរបស់ខ្លួន iX3 ដែលជាប្រភេទរថយន្ត SUV ប្រើប្រាស់អគ្គិសនី នឹងត្រៀមផលិត នៅប្រទេសចិន ហើយដាក់លក់ នៅក្នុងឆ្នាំ 2020 ខាងមុខ ដើម្បីទាញយក ទីផ្សារអន្តរជាតិ ព្រោះរថយន្តនេះ នឹងដាក់លក់ទូទាំងពិភពលោក ជាមួយចំនុចល្អច្រើន ជាងរថយន្តអគ្គិសនី របស់ក្រុមហ៊ុនដទៃ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong 4 weeks ago
ប្រភព: The Verge Tag: យានយន្ត