CAMBO REPORT

Popup Advertising5 seconds

ចាំ​អង្កាល់​ទៀត! សាក​ប្រើ​ទម្រង់​រចនាបថ​ថ្មី​របស់ Gmail ទាំង​អស់គ្នា!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ក្តៅៗតែម្តង ពី Google ដែលទើបធ្វើការបញ្ចេញឲ្យអ្នកប្រើប្រាស់ បានប្រើនូវទម្រង់រចនាបថ ឌីហ្សាញបែបថ្មីរបស់ Gmail ។ ទម្រង់ Gmail បានកែត្រង់កន្លែង ប្រើមួយចំនួន និងបន្ថែមពណ៌ ឆើតៗជាងមុន លើសពីនេះទៅទៀត Gmail ថ្មីនេះ បានអាប់ដេតឡើងនូវប្រព័ន្ធ សុវត្ថិភាព កាន់តែតឹងរឹង មានទាំងការកំណត់ ប្រព័ន្ធសុវត្ថិភាព Two-factor Authentication បានទៀតផង ដូច្នេះអ្នកប្រើប្រាស់ បានដោយសុវត្ថិភាពបំផុត។ នេះមិនមែន ដោយសារតែប្រព័ន្ធសុវត្ថិភាព ពីមុនខ្សោយទេ តែ Google ត្រូវអាប់ដេតប្រព័ន្ធ សុវត្ថិភាពឲ្យទាន់សម័យ ទើបអ្នក Hack ឬមេរោគថ្មីៗ មិនអាចជ្រែក ចូលបាន។

អ្នកប្រើប្រាស់ទូទៅ អាចធ្វើការបើកប្រើប្រាស់នូវទម្រង់រចនាបថថ្មីរបស់ Gmail នេះបានដោយខ្លួនឯង។ ដោយការបើក ចូលគណនី Gmail របស់អ្នក តាមរយៈកុំព្យូទ័រ បន្តចុចលើសញ្ញា Settings រួចចុចលើពាក្យ Try the new Gmail ចាំបន្តិច មិនយូរទេ អ្នកនឹងបានប្រើប្រាស់ នូវទម្រង់រចនាបថថ្មីនេះ។

 

ប្រសិនបើអ្នកមិនទាន់ទំលាប់ ឬចង់ផ្លាស់ទៅប្រើប្រាស់ ទម្រង់រចនាបថមុនវិញនោះ ក៏បានដែរ ដោយចុចលើសញ្ញា Settings ដូចគ្នា រួចចុចលើពាក្យ Go back to classic Gmail បន្ទាប់នោះ គ្រប់យ៉ាងនឹងត្រលប់ ទៅទម្រង់ដើមវិញភ្លាមៗ ដូច្នេះអ្នកប្រើប្រាស់គួរតែសាកល្បង ទាំងអស់គ្នា ហើយយើងគិតថា អ្នកនឹងចូលចិត្ត ទម្រង់រចនាបថថ្មីនេះ ច្រើន ជាងស្អប់។ Google មិនទាន់បានផ្តល់ការប្រើ នូវទម្រង់ថ្មី ដល់គ្រប់គ្នា គ្រប់តំបន់ស្របពេល តែមួយនោះទេ គឹត្រូវការពេលវេលា ដោយសារចំនួនគណនី ប្រើប្រាស់ Gmail ទូទាំងពិភពលោក មានដល់ 1.4 ពាន់លានគណនី ឯណោះ។ ដូច្នេះប្រសិនបើអ្នកចុច មើលក្នុង Settings ឃើញ គួរតែសាកប្រើប្រាស់ តែបើមិនទាន់បាន ឃើញទេ អាចរង់ចាំបន្តិច ក៏មិនអីដែរ។ 

សរុបមក Google ទើបតែបញ្ចេញនូវទម្រង់រចនាបថថ្មីឲ្យ Gmail ហើយអ្នក ប្រើប្រាស់ អាចធ្វើការបើកប្រើ នូវទម្រង់ថ្មីនោះបាន ដោយខ្លួនឯង ដើម្បីទទួលបាន សម្រស់ថ្មីរបស់ Gmail និងទទួលបានអារម្មណ៍ ថ្មីទាំងអស់គ្នា ព្រោះ Gmail មិនត្រឹមកែមុខមាត់ ថ្មីទេ សមត្ថភាពលើប្រព័ន្ធ សុវត្ថិភាពក៏ខ្លាំងក្លា ជាងមុនដែរ ដូចនេះកុំភ្លេចបើកប្រើ ទាំងអស់គ្នាណា។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ២៦ ខែ មេសា ឆ្នាំ ២០១៨
ប្រភព: The Verge Tag: Lifestyle