CAMBO REPORT

Popup Advertising5 seconds

ស្វែង​យល់​ពី​មុខងារ iCloud រួម​ទាំង​គុណ​សម្បត្តិ​និង​គុណ​វិបត្តិ​របស់​វា!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ផលិតផលរបស់ Apple ដូចជា iPhone ឬ iPad គឺជាផលិតផលដែល ទទួលបានការគាំទ្រ និងពេញនិយមច្រើន ប៉ុន្តែវាក៍ជាមុខ សញ្ញាដ៏ធំមួយ របស់ចោរផងដែរ ព្រោះអីរបស់ ប្រើប្រាស់នេះ វាមានតម្លៃ ថ្លៃប្រហាក់ ប្រហែល ទៅនឹង គ្រឿងអលង្ការ ទៅហើយ ណាមួយទៀត វាក៏មានមនុស្ស ប្រើប្រាស់ច្រើន ថែមទៀតផង និងមានទីផ្សារខ្ពស់ផងដែរ។ យ៉ាងណាមិញ ក្រុមហ៊ុន Apple ក៏បានបង្កើត មុខងារ ដ៏ពិសេសមួយ ផងដែរ ដើម្បីជួយ កាត់បន្ថយ ហានិភ័យ ដែលបង្ករ ដោយការលួច រឺក៏ការបាត់ iPhone, iPad, iPod Touch ជាដើម។ ប្រិយមិត្តមួយ ចំនួនប្រាកដជា ធ្លាប់បានដឹង រួចមកហើយ នូវវិធីការពារ ទូរសព្ទអ្នក ដោយប្រើប្រាស់ សេវាកម្ម iCloud ប៉ុន្តែអ្នកមួយចំនួនទៀត នៅមិនទាន់ បានដឹងនៅឡើយទេ ហេតុដូច្នេះហើយ សូមសិក្សាអំពី មុខងារដ៏ពិសេស នេះជាមួយយើង ទាំងអស់គ្នា។


សេវាកម្ម iCloud ដែលយើងហៅសាមញ្ញថា ពពក បង្កើតឡើងតាំងពីឆ្នាំ 2011 មកម៉្លេះ សម្រាប់ឲ្យតែអ្នកប្រើប្រាស់ ផលិតផលរបស់ Apple តែប៉ុណ្ណោះ ដោយរាល់ទិន្នន័យដូចជា អ៊ីម៉ែល (Mail), លេខទូរសព្ទ (Contact), កាលវិភាគក្នុងប្រតិទិន (Calendar), រូបថត (Photos), ការកត់ត្រា (Note), ការដាស់តឿន (Reminder), ឯកសារផ្សេងៗ ដែលមានក្នុង iPhone, iPad ឬ iPod Touch អាចធ្វើការរក្សា ទុកក្នុងនេះបាន ហើយអ្នកប្រើប្រាស់ អាចទៅបើកនៅ លើកុំព្យូទ័រឆែក មើលបាន ឬនៅលើស្មាតហ្វូន iPhone ដទៃទៀតបាន យ៉ាងងាយស្រួលបំផុត។ ជាមួយការអាប់ដេត ចុងក្រោយ មានមកនូវសេវាកម្ម iCloud Drive សម្រាប់ឲ្យអ្នក ប្រើប្រាស់រក្សាទុកនូវ ទិន្នន័យរបស់កម្មវិធីបាន តែវាកាន់តែធ្វើឲ្យ ទំហំទិន្នន័យដែល Apple អោយអ្នកប្រើប្រាស់នោះ មិនគ្រប់គ្រាន់។


Apple ផ្តល់ទំហំផ្ទុក ទិន្នន័យចំនួន 5GB ទៅដល់អ្នក សម្រាប់អោយ យើងធ្វើការ រក្សាទុកនូវ រូបភាព វីដេអូ និងអ្វីផ្សេងៗ ទៀតនៅលើ អាកាស ប្រសិនបើ ទូរសព្ទអ្នក វាណែនពេញ គ្មានកន្លែងទុក ណាមួយទៀតវាមានក៏ មានសុវត្ថិភាពខ្ពស់ផងដែរ។


វិធីការពារនេះមាន អត្ថប្រយោជន៍ច្រើន ដែលអាចជួយអោយ យើងមាន ជំនឿទុកចិត្ត ខ្ពស់ជាង មុនក្នុងការ ប្រើប្រាស់ ។ វាអាច អោយអ្នក តាមដាន ពីទីតាំង ទូរសព្ទ iPhone ដែលកំពុងតាំងនៅ ប្រសិន វាបានជ្រុះបាត់ រឺក៏មាន ចោរលួច។ រឺមួយក៏យើង អាចផ្ញើសារ ប្រាប់អ្នករើសបាន រឺក៏បញ្ជា លុបឯកសារ ចោលពី ទូរសព្ទទាំងអស់ ក៏បាន។ បន្ថែមពីលើនេះទៀត អ្នកដែលរើសបាន រឺក៏លួច ទូរស័ព្ទរបស់យើង គេនឹងមិនអាច ប្រើ iPhone រឺ iPad យើងបានទៀតនោះទេ ដោយសារតែ វាជាប់ iCloud Activation ហើយ។


គុណសម្បត្តិ
•    ជួយសន្សំសំចៃ អង្គផ្ទុកទិន្នន័យ នៅលើទូរសព្ទ របស់អ្នក ព្រោះអីវារក្សាទុកនៅក្នុង Server ក្រុមហ៊ុន Apple
•    នៅពេលដែលអ្នកបាត់ទូរសព្ទ រូបថត វីដេអូ និងលេខទូរស័ព្ទ អាចទាញយកវិញបាន មិនបាត់បង់ឡើយ
•    ម្ចាស់ដើម អាចលុបទិន្នន័យក្នុងទូរសព្ទបានទាំងអស់ នៅពេលទាល់ទី រកទីតាំងមិនឃើញ ដើម្បីជៀសវាងការបែកធ្លាយ
•    នៅពេលដែលអ្នកថតរូបលើទូរសព្ទ វានឹងលោតឡើងនៅលើ iPhone, iPad រឺ កុំព្យូទ័រ របស់អ្នកតែម្តង
•    អាចរក្សាទុកទិន្នន័យនៃកម្មវិធីមួយចំនួនដែលមានតម្លើងនៅក្នុងឧបករណ៍របស់អ្នក

គុណវិបត្តិ
•    អង្គផ្ទុកទិន្នន័យដែល Apple ផ្តល់អោយតិចពេក 5GB ដោយតម្រូវឲ្យទិញបន្ថែម ប្រសិនបើប្រើលើស ដូច្នេះអ្នកប្រើប្រាស់គួរតែ Back up ទុកតែលេខទូរសព្ទ និងការកត់ត្រាបានហើយ រីឯរូបថត គួរកូពីទុកកុំព្យូទ័រវិញ
•    ទូរសព្ទអាចពិបាករកមកវិញ ប្រសិនបើអ្នករើសបាន ឬអ្នកលួចមិនភ្ជាប់ទូរសព្ទជាមួយអ៊ីនធើណេត
•    ទោះជាយ៉ាងក៏ដោយ ក្រុមអ្នកជំនាញ នៅតែអាចដោះ iCloud នោះបាន ដោយគ្រាន់ចំណាយ រយៈពេលយូរបន្តិច
•    ការប្រើប្រាស់បានតែឧបករណ៍ ឬផលិតផលរបស់ Apple
•    បើសិនជាអ្នកបាត់ Password ឬគ្មានតម្រុយនៃ iCloud នោះ នៅរាល់ពេលដែលទូរសព្ទអ្នកគាំង ឬត្រូវ Reset និង Restore នោះ វានឹងជាប់គាំង iPhone ឬ iPad របស់អ្នក មិនអាចប្រើបានតែម្តង (ជាប់ iCloud)។


តម្រូវការ
•    iPhone, iPad រឺ iPod Touch ដែលដំណើរការដោយ iOS 5.1.1 ឡើងទៅទើបអាចប្រើប្រាស់ iCloud បាន
•    ការប្រើប្រាស់ត្រូវ ភ្ជាប់ទៅកាន់ប្រព័ន្ធ Internet
•    ត្រូវបង្កើតគណនី iCloud ឬគណនី Apple ID


ប្រការ ការមានបញ្ហា និងដំណោះស្រាយដែលអាចធ្វើបាន
ប្រសិនបើអ្នកប្រើប្រាស់ គណនី Apple ID តែមួយ រួមគ្នា នៅលើ iPhone រឺ iPad ដទៃច្រើន រូបថត ដែលថត នៅលើទូរសព្ទអ្នក ក៏នឹងលោត ចូលទៅលើ ទូរសព្ទរបស់គេដែរ ក្នុងករណីនេះ។ ហេតុដូច្នេះហើយ សូមប្រើប្រាស់ គណនី Apple តែមួយគត់នៅ លើឧបករណ៍មួយ ណាមួយនៅពេល បាត់បង់ក៏ងាយស្រួល រកមកវិញដែរ ហើយវាក៏មាន សុវត្ថិភាពខ្ពស់ក្នុង ការប្រើប្រាស់ផងដែរ។


ជាពិសេសនោះ គឺត្រូវតែចងចាំ លេខសម្ងាត់នៃគណនី iCloud របស់អ្នកឲ្យបានច្បាស់ ឬក៏គួរតែកត់ត្រាទុក នៅកន្លែងណាមួយ ដើម្បីងាយស្រួលរក ព្រោះបើថាបើអ្នក ភ្លេចវាហើយនោះ iPhone/iPad របស់អ្នកនឹងជាប់គាំង មិនអាចប្រើប្រាស់បាន (ជាប់ iCloud)។ បច្ចុប្បន្ននេះ ការដោះ iCloud មិនមែនជា រឿងងាយស្រួលនោះទេ ដោយវាមិន អាចដោះបាន ដោយខ្លួនឯងឡើយ ត្រូវបញ្ជូន iPhone ឬ iPad របស់អ្នកទៅកាន់ ហាងទូរសព្ទ ដែលមានសេវាកម្មនេះ ហើយហាងនោះ ក៍នឹងត្រូវបញ្ជូន លេខកូដ imei នៃឧបករណ៍របស់ អ្នកទៅកាន់ក្រុមហ៊ុន Apple នៅអាមេរិចផងដែរ ដោយវាត្រូវ ចំណាយពេលយូរ ក៍ដូចជាចំណាយ ថវិកាច្រើនក្នុង ការដោះវាទៀតផង។


សរុបមក អ្វីក៏ដោយ ក៏មានមកជាមួយ គុណសម្បត្តិ និងគុណវិបត្តិរបស់វាដែរ ដូចទៅនឹងមុខងារ មួយនេះអញ្ចឹង ដូច្នេះមានតែអ្នក ប្រើប្រាស់ផ្ទាល់ទេ ដែលអាច កំណត់ការប្រើប្រាស់ឲ្យ ងាយស្រួលដល់ខ្លួនឯងបាន ហើយយើងក៏សង្ឃឹមថា អ្នកប្រើប្រាស់ដែល មិនទាន់បានដឹងអាច ប្រើប្រាស់ iCloud នេះ ដោយភាពងាយស្រួល ប៉ុន្តែត្រូវយល់ពីវា ឲ្យច្បាស់សិន ចាំប្រើប្រាស់ទើបកាន់ តែងាយស្រួលដល់ការ ប្រើប្រាស់របស់អ្នក ទៅថ្ងៃមុខទៀត។ ចូលរួមចែករំលែក អត្ថបទនេះទៅកាន់ មិត្តភ័ក្ររបស់អ្នក ចៀសវាងក្លាយជា ជនរងគ្រោះរបស់ iCloud នេះ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong 3 weeks ago
ប្រភព: Cambo Report Tag: ចំណេះដឹងទូទៅ