CAMBO REPORT

Popup Advertising5 seconds

Apple បាន​បញ្ចេញ​វីដេអូ​ប្រូម៉ូត iPad 9.7 អ៊ីញ ស៊េរីឆ្នាំ 2018 ជាមួយ Apple Pencil

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

កាលពីរាត្រីថ្ងៃទី 27 ចុងខែមីនា កន្លងទៅថ្មីៗនេះ ក្រុមហ៊ុន Apple បានធ្វើការបញ្ចេញថេប្លេត ជំនាន់ថ្មីគឺ iPad 9.7 អ៊ីញ (ស៊េរីឆ្នាំ 2018 ឬជំនាន់ទី 6) ដែលប្រារព្ធនៅទីក្រុង Chicago ដោយចំពោះ iPad នេះវាមាន លក្ខណៈប្រសើរច្រើនជាងមុន ទាំងការ ប្រើប្រាស់ទូទៅ និងលក្ខណៈសម្បត្តិ ប៉ុន្តែអ្វីដែល កាន់តែពិសេស សម្រាប់ថេប្លេតថ្មីនេះ  គឺវាអាចប្រើប្រាស់ ជាមួយនឹង Apple Pencil បានដូចនឹង iPad Pro អញ្ចឹងដែរ។

សម្រាប់នាពេលថ្មីៗនេះ ក្រុមហ៊ុន Apple បានធ្វើការបញ្ចេញវីដេអូខ្លីចំនួន 4 Clips នៅលើ Channel YouTube របស់ពួកគេ ដោយពាក់ព័ន្ធគន្លឹះ និងរបៀបនៃការ ប្រើប្រាស់ខ្លះៗលើ iPad ជំនាន់ទី 6 នេះជាមួយ Apple Pencil ហើយកន្លងមក Apple ក៏បានបង្ហោះ វីដេអូចំនួន 2 Clips ផងដែរ បង្ហាញពីរបៀបប្រើ និងគូរពីលើរូបភាព ដែលបាន Screenshots ជាមួយ Apple Pencil និង របៀបប្រើប្រាស់កម្មវិធី 2 ក្នុងពេលតែមួយលើ iPad ជំនាន់ថ្មីនេះ។ ប៉ុន្តែមុននឹងចូល ដល់ការបង្ហាញនូវ វីដេអូខ្លីទាំង 4 នេះ យើងសូមរំលឹកត្រួសៗ ពីលក្ខណៈសម្បត្តិខ្លះៗ របស់ថេប្លេតជំនាន់ថ្មីនេះ បន្តិចសិន ដោយ iPad 9.7 អ៊ីញ ស៊េរីឆ្នាំ 2018 នេះ មិនមានអ្វីប្លែក និងខុសគ្នាពី iPad 9.7 អ៊ីញ ជំនាន់មុនឡើយ គ្រាន់តែវាអាចប្រើប្រាស់ ជាមួយនឹង Apple Pencil បាន, នៅរក្សា RAM ទំហំ 2GB ជាមួយអង្គផ្ទុកទិន្នន័យ 32GB និង 128GB ដដែល។ ហើយអ្វីដែលបាន អាប់ដេតថ្មីនោះ គឺវាបានបំពាក់នូវ បន្ទះឈីបថ្មី Apple A10 Fusion ប្រភេទ Quad-core អាចរត់ក្នុងល្បឿន 2.34 GHz ចំពោះទំហំកាមេរ៉ាវិញ វាមិនមានផ្លាស់ប្តូរនោះទេ។ iPad 9.7 អ៊ីញ ស៊េរីឆ្នាំ 2018 នេះ គឺដំណើរការដោយ ប្រព័ន្ធប្រតិបត្តិការណ៍ iOS 11.3 ជំនាន់ចុងក្រោយ ចេញពីប្រអប់ មកស្រាប់តែម្តង។ តោះ… កុំអោយខាតពេលយូរ សូមទស្សនាវីដេអូខ្លី ទាំង 4 នេះដូចតទៅ៖

 

1.    Note: ការសរសេរ, គូរ និងកែរាល់កំណត់ចំណាំរបស់អ្នកបានជាមួយ Apple Pencil

 

 

 

2.    Photo: ការគូរលើរូបភាពរបស់អ្នក ជាមួយ Apple Pencil តាមរយៈកម្មវីធី Tayasui Sketches Pro

 

 

3.    Keynote: ការគូរ និងច្នៃរូបភាពអោយប្លែក ក្នុងកម្មវិធី Keynote ជាមួយ Apple Pencil

 

 

 

4.    Makeup: ការផាត់ពណ៌ ឬគូរសម្គាល់អ្វីមួយបានយ៉ាងងាយជាមួយ Apple Pencil

 

 


តាមពិតទៅ ការបង្កើតវីដេអូខ្លីទាំង 4 នេះឡើង គឺក្នុងគោលបំណងបង្ហាញពីចំនុចល្អៗ ដែលអ្នកប្រើ iPad 9.7 អ៊ីញ ស៊េរីឆ្នាំ 2018 ទាំងអស់គួរតែដឹង សម្រាប់ការប្រើជាមួយ Apple Pencil ហើយក្រោយពី ទស្សនាវីដេអូគន្លឹះខ្លីៗ ទាំងនេះ ប្រិយមិត្តដែលមិនទាន់ បានដឹង នឹងកាន់តែយល់ បន្ថែមទៀត។ សូមបញ្ជាក់បន្តិចថា iPad 9.7 អ៊ីញ ជំនាន់ទី 6 នេះ គឺមានវត្តមាន នៅលើទីផ្សារប្រទេស យើងហើយ ដោយអ្នកអាចស្វែងរក ទិញបាន នៅតាមបណ្តាហាងលក់ ទូរសព្ទធំៗនានា ដែលនៅជិតអ្នក។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny 1 month ago
ប្រភព: Apple Tag: ថេប្លេត