CAMBO REPORT

Popup Advertising5 seconds

Anker បញ្ចេញ​កាស​ត្រចៀក​ថ្មី ប្រើ​ដូច​កាស AirPods តែ​តម្លៃ​ថោក​ជាង​ពាក់​កណ្តាល

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ក្រុមហ៊ុន Anker បង្កើតឡើងតាំងពីឆ្នាំ 2011 ជាមួយគំនិតផ្តួចផ្តើម បង្កើតឡើងដោយ សហគ្រិនម្នាក់ឈ្មោះ Steven Yang ដែលគាត់ធ្លាប់ធ្វើការឲ្យ Google មុនពេលបង្កើតក្រុមហ៊ុននេះ រីឯគោលបំណង របស់គាត់បង្កើត ក្រុមហ៊ុននេះឡើង សម្រាប់ផលិតនូវបាស បំពងសម្លេង, កាស, ខ្សែសាកថ្ម, ដុំសាក, ដុំផ្ទុកថាមពលថ្ម និងឧបករណ៍បន្ថែមប្រើប្រាស់ ជាមួយស្មាតហ្វូន និងកុំព្យូទ័រច្រើនទៀត តែផលិតផល ដែលពេញនិយមខ្លាំងជាងគឺបាស បំពងសម្លេង និងកាសត្រចៀក។ គោលបំណងដំបូង ក្រុមហ៊ុនចង់វាយលុក ទីផ្សារអឺរ៉ុប ដោយមានដូចជា ប្រទេសអាល្លឺម៉ង់, បារាំង, អង់គ្លេស, អ៊ីតាលី, អេស៉្បាញ និងច្រើនទៀត តែមកដល់ពេលនេះ ផលិតផលរបស់ក្រុមហ៊ុន Anker មានការប្រើប្រាស់ស្ទើរតែ គ្រប់ទិសទី ព្រោះគ្រប់គ្នាអាចទិញ ផលិតផលនេះ ពីគេហទំព័រ លក់ទំនិញអនឡាញ បានយ៉ាងងាយ។

Anker ទើបតែបញ្ចេញនូវកាសត្រចៀកប៉ុន្មានម៉ូឌែល ដែលមានកាសមួយ បង្កើតឡើងសម្រាប់ប្រជែងទីផ្សារ ជាមួយកាស AirPods ដែលជាផលិតផលរបស់ Apple ព្រោះវាមានការ ប្រើប្រាស់ដូចគ្នា រីឯតម្លៃថោកជាងដល់ ទៅពាក់កណ្តាលទៀតផង។ ក្រុមហ៊ុននេះ បញ្ចេញកាសមក សម្រាប់ស្វាគមន៍ការ ប្រើប្រាស់នៅរដូវក្តៅ និងរដូវស្លឹកឈើជ្រុះ ព្រោះអំឡុង ពេលនោះ អ្នកនៅប៉ែកខាងអឺរ៉ុប ដល់ពេលត្រូវសម្រាក ពីការសិក្សា ឬការងារ ដើរកម្សាន្ត ដូចជា Picnic ឬដេកហាលថ្ងៃជាដើម នៅតាមមាត់សមុទ្រ។
នៅមានកាសគ្របត្រចៀក Space NC មានមកជាមួយបច្ចេកវិទ្យា ទប់សម្លេងរំខានពីខាងក្រៅ, ដុំ Dynamic Drivers សម្រាប់បញ្ចេញ សម្លេងមានទំហំ 40 មីលីម៉ែត្រនៅម្ខាងៗ និងថាមពលថ្ម អាចប្រើប្រាស់ បានដល់ 20 ម៉ោង។ តម្លៃដាក់លក់ 99.99 ដុល្លារ និងត្រៀមដាក់លក់ នៅលើគេហទំព័រ អនឡាញអន្តរជាតិ នៅអំឡុងខែ ឧសភាខាងមុខ។

មកដល់បាសបំពងសម្លេង The Flare និង Flare+ វិញ មានកម្រិតបញ្ចេញសម្លេង ខ្លាំងអាចបំពងសម្លេង បានច្បាស់ល្អ និងឮខ្លាំង នៅក្នុងបន្ទប់ធំៗ, វាមានមកជាមួយបច្ចេកវិទ្យា ធន់មិនងាយជ្រាបទឹក កម្រិត IPX7 ដូច្នេះអ្នកប្រើប្រាស់អាច យកតាមខ្លួនបាន ទោះយកទៅប្រើប្រាស់ នៅឆ្នេរខ្សាច់ ឬអាងទឹក ក៏មិនបាច់ព្រួយដែរ និងផ្នែកខាងក្រោមមានអំពូលភ្លើង ប្តូរពណ៌តាម បទភ្លេងទៀតផង។ ពេលយើងមើលដំបូង បាសបំពងសម្លេងនេះ មានរូបរាងស្រដៀងបាស Amazon Echo តែគួរឲ្យសោកស្តាយ បាសបំពងសម្លេងទាំង 2 នេះ គ្មានជំនួយការសម្លេង មកជាមួយទេ ដោយបាស The Flare ដាក់លក់ក្នុង តម្លៃ 59.99 ដុល្លារ និងចេញលក់នៅ ខែឧសភា រីឯបាស The Flare+ លក់ក្នុងតម្លៃ 99.99 ដុល្លារ និងចេញលក់ នៅខែសីហា មានមកជាមួយពណ៌ខ្មៅ, ពណ៌ប្រផេះ, ពណ៌ខៀវ និងពណ៌ក្រហម។ ចំពោះការប្រើប្រាស់ បានដល់ 20 ម៉ោងឯណោះ។

កាសញ៉ុកត្រចៀកសម្រាប់អ្នកហាត់កីឡា Spirit Series ដែលមានមក 3 គូតែម្តង ដោយតម្លៃខុសគ្នា និងកម្រិត ថាមពលថ្មខុសគ្នា។ កាស The Spirit និង Spirit X តម្លៃ 39.99 ដុល្លារ រីឯកាស the Spirit Pro តម្លៃថ្លៃជាង 10 ដុល្លារ ព្រោះមានមកជាមួយឈីប Qualcomm បាសបុកជាង និងប្រើបានដល់ 10 ម៉ោង។ 

មិនទាន់អស់ទេ នៅមានកូនពូជមួយទៀត គឺកាស Liberty Lite ត្រៀមចេញលក់ នៅខែមិថុនា ដែលមានតម្លៃ 69 ដុល្លារ ជាមួយការប្រើប្រាស់ ដូចទៅនឹងកាស AirPods ហើយផលិតនេះ ផលិតឡើងស្រដៀង ទៅនឹងកាស Anker Zolo Liberty+ Wireless ចេញកាលពីខែកុម្ភៈ តែកាសថ្មីនេះ មានតម្លៃថោកជាង។ ចំពោះការប្រើប្រាស់បានត្រឹម 3.5 ម៉ោងប៉ុណ្ណោះ នៅពេលសាកថ្ម ពេញម្តងៗ។

សរុបមក Anker បានបញ្ចេញកាសថ្មីយ៉ាងច្រើនប្រភេទ សម្រាប់បំពេញតម្រូវការ របស់អ្នកប្រើប្រាស់ គ្រប់ទិសទី និងគ្រប់វ័យ រួមទាំងបាសបំពងសម្លេង ថ្មីទៀតផង ព្រោះផលិតផលទាំងនេះ មានតម្លៃសមរម្យ អាចប្រើប្រាស់បាន ដោយគ្មានបញ្ហា ដោយខ្ញុំផ្ទាល់ក៏កំពុង ប្រើប្រាស់កាស ត្រចៀកឥតខ្សែ និងបាសបំពង សម្លេងរបស់ Anker នេះបានជិតមួយ ឆ្នាំមកហើយដែរ ដោយវាធ្វើអោយ ខ្ញុំពេញចិត្តមែនទែន។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong 1 month ago
ប្រភព: The Verge Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ