CAMBO REPORT

Popup Advertising5 seconds

ខ្សែ​ដៃ​សុវត្ថិភាព​ជួយ​ឲ្យ​ដឹង​ថា​ភេសជ្ជៈ​របស់​អ្នក មាន​ថ្នាំ​សណ្តំ​ឬ​គ្មានបាន!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ការដាក់សណ្តំក្នុងភេសជ្ជៈកើតឡើងជាច្រើនករណី នៅឯសហរដ្ឋអាមេរិច តែបែរជាទើបមានក្រុមអ្នកជំនាញ នៅប្រទេសអូស្ត្រាលី មានគំនិតបង្កើតឡើងនូវ ខ្សែដៃមួយប្រភេទ អាចតេស្ត ដឹងជាតិថ្នាំសណ្តំ ក្នុងភេសជ្ជៈបាន ដើម្បីជៀសវាងបញ្ហា កាន់តែធ្ងន់កើតឡើង ដូចជាការ រំលោភសេពសន្ទវៈ ឬបន្លំលួចទ្រព សម្បត្តិជាដើម ហើយករណីនេះ តែងកើតឡើងនៅ ក្នុងក្លឹប, បារ និងកន្លែងប្រគុំតន្រ្តី រីឯនៅក្នុង ស្រុកយើង ដូចជាមិនសូវជាមានករណី បែបនេះកើតឡើង ញឹកញាប់នោះទេ។ 

ខ្សែដៃបង្កើតឡើងជាពិសេស សម្រាប់ស្ត្រី ព្រោះស្ត្រីជាជន រងគ្រោះធ្ងន់ជាងគេ តែបុរសក៏ពាក់ ខ្សែដៃបានដូចគ្នា។ យើងអាចហៅខ្សែដៃ នេះបានថា The Sip Safe ផលិតឡើងពីក្រដាស មានមកជាមួយសារធាតុម៉្យាង ដែលបិតជាប់ខ្សែដៃនោះ រីឯការប្រើប្រាស់ គឺងាយបំផុត ដោយអ្នកប្រើប្រាស់ គ្រាន់តែបណ្តក់ភេសជ្ជៈ នោះបន្តិច ទៅកាន់សញ្ញា រង្វង់មូលចំនួន 2 នោះ ទុកប្រមាណ 2 នាទី បន្ទាប់ពីតំណក់ ភេសជ្ជៈនោះស្ងួត និងប្រែទៅជាពណ៌ខៀវ ដិតបន្តិច ក៏មានន័យថា ភេសជ្ជៈរបស់អ្នក ត្រូវបានគេដាក់ថ្នាំ តែប្រសិនបើ មិនប្រែទៅជាពណ៌ខៀវ ដិតជាងមុននោះទេ មានន័យថា មិនអីទេ អ្នកអាចផឹកបាន។ 

 

ខ្សែដៃបានធ្វើតេស្តសាកល្បង និងបង្កើតឡើងតាំងពីឆ្នាំ 2017 មកម្ល៉េះ ហើយនៅពេលនេះ វាត្រូវបានដាក់ឲ្យ ធ្វើការកុម្ម៉ង់ទិញ ជាអនឡាញ លើវេបសាយ និងមានការគាំទ្រច្រើនពី សំណាក់យុវវ័យជំទង់ៗ។ នេះជាគំនិតល្អមួយ ដែលក្មេងស្រីជំទង់ៗ គួរតែប្រយ័ត្នខ្លួន នៅពេលពួកគេ ចូលរួមព្រឹត្តិការណ៍ ឬការប្រគុំតន្រ្តី អ្វីមួយ ព្រោះនៅទីនោះ មានមនុស្ស លាយឡំគ្នាច្រើន ចំរុះ ដូច្នេះមាន ទាំងមនុស្សល្អ និងមនុស្ស មានបំណងអាក្រក់ ទើបវាជាកន្លែងកម្សាន្ត សប្បាយផង ក៏ជាកន្លែង នាំទុក្ខផងដែរ។

សរុបមក ក្រុមអ្នកជំនាញជនជាតិអូស្ត្រាលី បានបង្កើតឡើងនូវខ្សែដៃមួយ ប្រភេទហៅថា The Sip Safe អាចឲ្យអ្នកប្រើប្រាស់ តេស្តដឹងថា ភេសជ្ជៈរបស់យើង មានត្រូវបានគេដាក់ថ្នាំសណ្តំ ឬគ្មានបានភ្លាមៗ ត្រឹមតែរយៈពេល 2 នាទី ហើយការរង់ចាំ លទ្ធផល 2 នាទីនេះ អាចការពារខ្លួនអ្នក ប្រើប្រាស់បាន ច្រើនណាស់ ដូច្នេះខ្សែដៃនេះ មានប្រយោជន៍ ក្នុងការប្រើប្រាស់។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong 3 weeks ago
ប្រភព: Cnet Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ