CAMBO REPORT

Popup Advertising5 seconds

TSMC កំពុង​ផលិត​ឈីប​ជំនាន់​ក្រោយ​ទំហំ 7nm សម្រាប់ Apple

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ដំណឹងចុងក្រោយយើងបានដឹងហើយថា Apple មិនពឹងឲ្យ Samsung ជួយផលិតបន្ទះឈីបទេ ព្រោះ Apple បានចុះកិច្ចព្រោងព្រាង អនុញ្ញាតឲ្យ ក្រុមហ៊ុន TSMC ផលិតផ្តាច់មុខ ទាំងអស់នូវបន្ទះឈីប សម្រាប់ជំនាន់ក្រោយ នោះអាចជា iPhone 9, iPhone Xs និង Xs Plus របស់ខ្លួន ហើយមានគេរំពឹងទុក ថាបន្ទះឈីបនោះ ហៅថា A12 រួមជាមួយទំហំ តូចបំផុតត្រឹម 7 ណាណូម៉ែត្រ អាចប៉ុនឈីប Snapdragon ជំនាន់ក្រោយ ដែលកំពុងផលិត បន្ទះឈីបទំហំ ប៉ុណ្ណេះដែរ។

ការព្យាយាមផលិតនូវបន្ទះឈីបឲ្យមានទំហំកាន់តែតូចនេះ វាជាយុទ្ធសាស្រ្តល្អ ព្រោះនៅពេលដែល បន្ទះឈីបមានទំហំតូច និងអាចឲ្យគេ ដំឡើងទំហំថ្មវិញ។ ស្របពេលមានដំណឹង បែកធ្លាយថា ឈីបរបស់ Samsung ជំនាន់ក្រោយ ផលិតបានដល់ទំហំ 8nm តែរបាយការណ៍ បង្ហាញថាឈីបរបស់ Samsung ដំនើរការប្រសើរជាង ឈីបរបស់ TSMC ព្រោះ Samsung ប្រើបច្ចេកវិទ្យា Ultra-violet lithography (EUV) ។ ណាមួយក្រុមហ៊ុន ផលិតឈីបតៃវ៉ាន់ TSMC នេះ មិនទាន់ខ្លាំងដល់ Qualcomm និង Samsung នៅឡើយទេ ទើបមិនទាមទារ ច្រើនពី Apple ហើយក៏គ្មានបញ្ហា ជាមួយ Apple ទើប Apple រំពឹងលើក្រុមហ៊ុននេះ ព្រោះ Apple ធ្លាប់មានការប្តឹងផ្តល់ ជាមួយ Samsung និង Qualcomm ច្រើនដងដែរ មកហើយ។

 

នេះជារបាយការណ៍ចុងក្រោយហើយ ថាក្រុមហ៊ុន TSMC កំពុងតែផលិតនូវ បន្ទះឈីប ព្រោះខែដាក់បង្ហាញ នៅសល់ជិត 5 ខែទៀតប៉ុណ្ណោះ ដោយគំរោងត្រូវផលិត ចេញមកមុន ដើម្បីតេស្តមុន ដាក់លក់ដល់មហាជន ដើម្បីជៀសវាង បញ្ហាផ្សេងៗ ដូច្នេះនៅសល់ 2 ទៅ 3 ខែចុងក្រោយ យើងនឹងបានឃើញនូវ រូបភាពបែកធ្លាយ ចេញមក។

សរុបមក របាយការណ៍ចុងក្រោយបាន បង្ហាញឲ្យយើងដឹងថា ក្រុមហ៊ុន TSMC ទទួលបានសិទ្ធិផ្តាច់មុខ ផលិតនូវបន្ទះឈីប A12 សម្រាប់ផលិតផល របស់ Apple ជំនាន់ក្រោយ ដែលឈីបនេះ មានទំហំតូចត្រឹម 7nm គឺជាទំហំឈីប តូចបំផុត ដែលក្នុង ស្មាតហ្វូន ឬថេប្លេត ហើយការផលិត ក៏កើនឡើងដែរ ដោយសារ Apple អាចចេញស្មាតហ្វូនចំនួន 3 ម៉ូឌែលឯណោះ ក្នុងឆ្នាំនេះ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ២៤ ខែ មេសា ឆ្នាំ ២០១៨
ប្រភព: Digi Times Tag: Lifestyle