CAMBO REPORT

Popup Advertising5 seconds

Apple បញ្ចេញ​វីដេអូ​ខ្លី បង្ហាញ​ពី​ចំនុច​ដែល​អ្នក​គួរ​ផ្លាស់​ប្តូរ​មក​ប្រើ iPhone វិញ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

មួយរយៈពេលចុងក្រោយនេះ Apple បានធ្វើការបញ្ចេញវីដេអូ មកជាបន្តបន្ទាប់ ដោយវីដេអូទាំងនោះរួមមាន ការបង្រៀន ពីគន្លឹះខ្លីៗ ជាមួយការ ប្រើប្រាស់លើ iPad ជំនាន់ថ្មី ក្នុងនោះក៏មានការ បង្ហាញពីរបៀប ងាយៗផ្សេងៗ ដែលមាន ប្រិយមិត្តមួយចំនួន អាចនឹងមិនទាន់បាន ដឹងថែមទៀតផង។ វាជាចំនុចល្អមួយ ដែល Apple បានធ្វើក្នុងគោលបំណង ចែករំលែកនូវគន្លឹះល្អៗ និងជាប្រយោជន៍ ដល់អ្នកប្រើប្រាស់ របស់ពួកគេ មិនថា ទាំងអ្នកប្រើ iPhone ឬ iPad នោះទេ។

យ៉ាងណាមិញ សម្រាប់នៅក្នុងថ្ងៃនេះ Apple បានធ្វើការបញ្ចេញវីដេអូ ពាណិជ្ជកម្ម ថ្មីផ្សេងទៀត នៅលើ Channel YouTube របស់ពួកគេ តែវីដេអូលើកនេះ មិនមែនជាការបង្រៀន ពីគន្លឹះខ្លីៗ ក្នុងការប្រើប្រាស់ នៅលើ iPad ទៀតនោះទេ។ ជាការពិតណាស់ វីដេអូថ្មីទាំងនេះ គឺបង្ហាញ 2 ចំនុច ដែលអ្នកគួរផ្លាស់ប្តូរ ទៅប្រើ iPhone វិញ ជាមួយចំណងជើង App Store និង Portrait ហើយអ្នកក៏ ប្រហែលជាចង់ដឹងថា តើវីដេអូខ្លីនោះ មានលក្ខណៈយ៉ាងណាដែរ? តោះ តាមដានទាំងអស់គ្នា ដូចតទៅ៖

 

1. App Store:  យើងបានឃើញមនុស្សស្រីម្នាក់ បានជ្រើសរើសយកប្រអប់មួយ នៅក្នុង Store ដែលមិនមែនគ្រប់គ្រង ដោយ iOS ពេលនោះ ស្រាប់តែប្រអប់នោះ បានផ្ទុះចេញផ្សែង ពណ៌ស្វាយប្រឡាក់ ពេញមុខរបស់នាង។ បន្ទាប់មកនាង ក៏បានដើរចូលមក App Store ដែលគ្រប់គ្រងដោយ iOS ហើយនាងបាន ចាប់យកប្រអប់ មួយចេញមក តែវាមិនមានផ្ទុះ ឬបែកធូលី អ្វីនោះទេ មានន័យប្រព័ន្ធ នៅក្នុង App Store គឺមានសុវត្ថិភាពខ្ពស់ សម្រាប់អ្នក ប្រើប្រាស់។

 

 

2. Portrait: ដូចប្រិយមិត្តបានដឹងស្រាប់ហើយថា iPhone 8 Plus & iPhone X គឺមានមុខងារ Portrait ចំនួន 5 រួមមាន Natural Light, Studio Light, Contour Light, Stage Light និង Stage Light Mono។ មុខងារទាំងនេះ គឺពិតជាពិសេសមែនទែន ហើយវាក៏មិនទាន់មាន កំពូលស្មាតហ្វូនណា មានមុខងារដូចជា Studio Light, Contour Light, Stage Light និង Stage Light Mono នៅឡើយ ដោយស្មាតហ្វូនទាំងនោះ មានតែមុខងារថតព្រាល បែបធម្មជាតិ ដូចទៅនឹង Natural Light ប៉ុណ្ណោះ។

 



អញ្ចឹងវីដេអូនេះ ចង់បង្ហាញថា អ្នកគួរតែផ្លាស់ប្តូរពី ស្មាតហ្វូន Android មកប្រើស្មាតហ្វូន iOS វិញ ជាមួយនឹងចំនុចល្អៗ ទាំងនេះ។ យ៉ាងណា នេះគ្រាន់តែជាវីដេអូ បង្ហាញសម្រាប់ការពិចារណា មួយប៉ុណ្ណោះ ហើយ Apple ក៏មិនអាចអូសចិត្ត មនុស្សគ្រប់គ្នា អោយមកប្រើតែផលិតផល របស់ខ្លួនបានដែរ ព្រោះអ្នកប្រើប្រាស់ អាចមានសិទ្ធិក្នុងការ ជ្រើសរើស ស្មាតហ្វូនដែលពួកគេ ពេញចិត្ត។ ចុះមិត្តអ្នកអានវិញ យល់យ៉ាងណាដែរ ចំពោះវីដេអូនេះ?


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny 3 weeks ago
ប្រភព: Apple Tag: Lifestyle