CAMBO REPORT

Popup Advertising5 seconds

របៀប​បិទ​ម៉ាស៊ីន Galaxy S9 ឬ S9+ និង​ស្មាតហ្វូន Android មួយ​ចំនួន​ទៀត​ នៅ​ពេល​មាន​បញ្ហា​ជាប់គាំង!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

មិនថាស្មាតហ្វូនណាក៏ដោយ ក៏មានមកជាមួយការបញ្ជាបិទទាំងបង្ខំដែរ ព្រោះវាជាការប្រើប្រាស់ មួយចាំបាច់ នៅពេលដែលស្មាតហ្វូន គាំងចុចអ្វីមិនកើត មានតែការ បញ្ជាបែបនេះទេ ទើបអាច Restart ស្មាតហ្វូនបាន។ ការបញ្ជាបែបនេះ មានយូរណាស់មកហើយ នៅលើស្មាតហ្វូន ដោយសារស្មាតហ្វូន ពីមុន ការផលិតនៅមាន ចន្លោះប្រហោងច្រើន ហើយខ្លះទៀត ឧស្សាហ៍គាំង តែមកដល់ស្មាតហ្វូន នាពេលបច្ចុប្បន្ននេះ មិនងាយគាំងនោះទេ ព្រោះការគ្រប់គ្រង ប្រព័ន្ធដំនើរការ និងការផលិត កាន់តែប្រសើរឡើងៗ។

ទោះជាយ៉ាងក៏ដោយ យើងក៏ត្រូវតែដឹង ពីការបញ្ជាបិទទាំងបង្ខំនេះ ឬហៅ Force restart ដែរ ដើម្បីអាចដោះស្រាយ បញ្ហាគាំងបាន នៅពេលចាំបាច់។ សម្រាប់អត្ថបទនេះ យើងសូមលើកឡើង ពីការបញ្ជាបិទទាំងបង្ខំ នៅលើស្មាតហ្វូន Galaxy S9 និង Galaxy S9+ ដែលវាមិនពិបាកទេ ដោយគ្រាន់តែចុច សង្កត់ប៊ូតុងបន្ថយសម្លេង និងប៊ូតុង Power ឲ្យជាប់ព្រមគ្នា ហើយចាំដល់ 10 វិនាទី ចាំព្រលែងដៃវិញ ពេលនោះ ម៉ាស៊ីននឹង Restart មិនខាន ដោយធ្វើរបៀបនេះ វាស្រដៀងនឹងការ screenshot ដែរ ដោយគ្រាន់តែ វាត្រូវចុចសង្កត់ក្នុង រយៈពេលយូរជាងប៉ុណ្ណោះ។

 

សង្ឃឹមថា មិត្តអ្នកអាន ដែលមិនទាន់បានដឹង អាចដឹងបាននៅពេលនេះ តាមរយៈការណែនាំ របស់យើង និងអ្នក ដែលបានដឹងហើយ គួរចែករំលែកដំណឹងនេះ ដល់អ្នកដែលមិនទាន់ដឹង ដើម្បីទុកជាចំណេះ និងអាចដោះស្រាយ បញ្ហាបាន នៅពេលដែលពួកគេ ជួបបញ្ហាគាំង ស្មាតហ្វូន។ ណាមួយការបិទទាំង បង្ខំបែបនេះ វាអាចធ្វើបាន នៅលើស្មាតហ្វូនដំនើរការ Android ផ្សេងៗច្រើនទៀត មិនថាតែ Galaxy S9 ឬ S9+ ឡើយ។ តែបើទូរសព្ទរបស់អ្នក មិនមានបញ្ហាគាំងអ្វីទេ ហើយអ្នក គ្រាន់តែចង់ Restart ធម្មតានោះ ពុំចាំបាច់ធ្វើ បែបនេះទេ ដោយអ្នកអាច ចុចប៊ូតុង Power តែមួយឲ្យជាប់ វានឹងលោតផ្ទាំងមួយ មកនៅលើអេក្រង់ សម្រាប់ឲ្យអ្នកចុច ថាច់ Restart មិនខាន។

សរុបមក នេះជាការណែនាំពីការបិទម៉ាស៊ីនស្មាតហ្វូន Galaxy S9 និង Galaxy S9+ ទាំងបង្ខំ ដើម្បីដោះស្រាយ នៅពេលជួបបញ្ហា គាំងម៉ាស៊ីន។ ហើយរបៀបបិទ ទាំងបង្ខំនេះ អាចប្រើបាន នៅលើស្មាតហ្វូនដំនើរការ ប្រព័ន្ធប្រតិបត្តិការ Android ផ្សេងៗទៀតនិងទាំង ស្មាតហ្វូនរបស់ Xiaomi ផងដែរ ដូច្នេះអ្នកត្រូវចាំ របៀបបិទនេះ ដើម្បីដោះស្រាយនៅ ពេលចាំបាច់។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong 3 weeks ago
ប្រភព: Phone Arena Tag: ចំណេះដឹងទូទៅ