CAMBO REPORT

Popup Advertising5 seconds

គម្រប់​ខួប 7 ឆ្នាំ​របស់ i-Qlick តំណាង​ចែក​ចាយ​របស់ Canon ត្រូវ​បាន​ប្រារព្ធ​ឡើង​នៅ​សណ្ឋាគារ ណា​ហ្គា​វើល!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

នាពេលថ្មីៗ អ្នកចូលរួមមានច្រើនជាង 500 នាក់ ដែលបូករួមទាំងដៃគូពាណិជ្ជកម្ម តំណាងចែកចាយ និង អ្នកសារព័ត៌មាន បានអញ្ជើញចូលរួម ក្នុងពិធីថ្លែងអំណរគុណ ដល់ដៃគូពាណិជ្ជកម្ម នៅសណ្ឋាគារ NagaWorld ។ ក្នុងពិធីជួបជុំញាំ អាហារពេលល្ងាច ប្រចាំឆ្នាំនេះដែរគឺ ជាខួបគម្រប់7ឆ្នាំរបស់ i-Qlick ហើយវាក៏ត្រូវបានធ្វើ ឡើងសម្រាប់ការ សម្រេចបាននូវ សមិទ្ធិផលនៃឆ្នាំចាស់ និងសម្រាប់ការថ្លែង អំណរគុណដល់អ្នក ដែលតែងតែគាំទ្រដល់ i-Qlick ពីសំណាក់ដៃគូពាណិជ្ជកម្ម។


លោក Satoru Takeda ដែលជាអនុប្រធាន ប្រចាំតំបន់ CII Group នៃ Canon Singapore បានចូលរួមក្នុងកម្មវិធីនេះ ព្រមទាំងថ្លែងថា “កម្មវិធីនេះគឺ មិនមែនត្រឹមតែជាខួបរបស់ i-Qlick នោះទេប៉ុន្តែថែមទាំង ចង់ឆ្លៀតយកឱកាស នេះសម្រាប់ Canon Singapore និង i-Qlick ដើម្បីធ្វើការថ្លែង អំណរគុណទៅ ដល់ដៃគូរមុខជំនួញ និងកិច្ចប្រឹងប្រែងបន្ដសម្រាប់ ការអភិវឌ្ឍន៍ផលិតផល នៅក្នុងប្រទេសកម្ពុជា។


វត្តមានរបស់លោក អ្នកនៅក្នុងទីនេះ ជាមួយនឹងការគាំទ្រ តាំងពីឆ្នាំមុន បានធ្វើអោយម៉ាកសញ្ញា Canon អាចបំរើ និងផ្ដល់ការចំណេញ ទៅដល់ប្រជាជនកម្ពុជា។ សូមអរគុណ ដល់កិច្ចខិតខំ ប្រឹងប្រែងទាំងនេះក្រុមហ៊ុន Canon បានរីកចម្រើន ពីមួយឆ្នាំទៅមួយឆ្នាំ នៅទីនេះហើយខ្ញុំ សង្ឃឹមថាដៃគូអាជីវកម្ម របស់យើងអាចបន្ត ធ្វើការជាមួយនឹង i-Qlick ដើម្បីពុះពារលើ ឧបសគ្គដែលអាចកើតមាន។ ពិធីជប់លៀង យប់នេះគឺត្រូវបានរៀប ចំយ៉ាងពិសេស សម្រាប់ការប្រឹងប្រែង ឆ្នាំចាស់ និងលទ្ធផលសម្រាប់ អ្នករាល់គ្នានៅទីនេះ”។


លោក Andy Lee នាយកនៃ i-Qlick ប្រចាំប្រទេសកម្ពុជា ក៏បានថ្លែងថា “i-Qlick គឺប្ដេជ្ញាថា នឹងធ្វើអោយមុខជំនួញ Canon នៅក្នុងប្រទេសកម្ពុជា កាន់តែរីកចម្រើនទៅមុខ។ ហើយយើងក៏សូមធ្វើ ការថ្លែងអំណរគុណ ទៅដល់ អ្នកដែលតែងតែគាំទ្រផ្លាកសញ្ញារបស់យើង យើងក៏ជាអ្នកនាំមុខ ទីផ្សារនៃផលិតផល កាមេរ៉ា នៅក្នុងប្រទេស កម្ពុជាច្រើនជាង 6 ឆ្នាំ និងជាផ្លាកសញ្ញា ដែលនាំមុខគេសម្រាប់ ឧបករណ៍ការិយាល័យ និង ម៉ាស៊ីនព្រីន។
ដើម្បីផ្ដល់ភាពងាយស្រួល ទៅកាន់អតិថិជន កាន់តែប្រសើរ យើងក៏បានពង្រីក នូវសាខារបស់ Canon Image Square កាន់តែច្រើនដែល មានទីតាំងដូចជា៖ សាខាចាក់អង្រែ សាខាទួលគោគ សាខាចំការមន សាខាNojima សាខាសុរិយា សាខាហង្សនាគ(ផ្លូវកម្ពុជាក្រោម) សាខាផ្លូវសីហនុ និងសាខាផ្សេងៗជាច្រើនទៀត។


ជាមួយនឹងហាងទាំងអស់ នៅក្នុងភ្នំពេញ យើងនឹងប្តេជ្ញានាំ យកនូវភាពងាយស្រួល និងបទពិសសោធន៍កាន់តែ ប្រសើរសម្រាប់ អតិថិជនរបស់យើង។ ក្រៅពីការប្តេជ្ញាជាមួយនឹងជំនួញទាំងនេះ យើងក៏ប្តេជ្ញាថានឹង ធ្វើអ្វីអោយកាន់តែ ប្រសើរនៅក្នុង ប្រព័ន្ធប្រតិបត្តិការផ្សេងៗ។ ជាមួយនឹងការគាំទ្រពី Canon យើងសង្ឈឹមថាយើង អាចធ្វើអ្វីអោយកាន់តែប្រសើរឡើងនៅ ក្នុងប្រទេសកម្ពុជា។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ២៤ ខែ មេសា ឆ្នាំ ២០១៨
ប្រភព: i-Qlick Cambodia Tag: កាមេរ៉ា