CAMBO REPORT

Popup Advertising5 seconds

ប៉ូលីស Florida ថា​ការ​យក​ម្រាម​ដៃ​អ្នក​ស្លាប់​មក​ដោះ​សោរ​ស្មាតហ្វូន ជា​អំពើ​ស្រប​ច្បាប់!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

បើនិយាយឲ្យកាន់តែស៊ីជម្រៅ វាអាចស្តាប់ទៅមាន ភាពស្មុគស្មាញបន្តិច ជាពិសេស ក្រុមហ៊ុន Apple មិនហ៊ានដោះសោរ iPhone របស់អ្នកប្រើប្រាស់ផង ទោះបីជាប៉ូលីសជំនាញ FBI ស្នើរសុំឲ្យពួកគេ ជួយដោះសោរក៏ដោយ ព្រោះនេះ ជាការរំលោភសិទ្ធិ និងទំនុកចិត្ត របស់អតិថិជនផ្សេងៗទៀត ទោះបីជា iPhone នោះ ជារបស់ចោរ ឬអ្នកស្លាប់ក៏ដោយ ទើប FBI មានការប្តឹងផ្តល់ ជាមួយ Apple កាលពីមួយ រយៈមុន។

មកដល់ពេលនេះ ប៉ូលីស Florida បានប្រកាសក្តែងៗថា ការដោះសោរស្មាតហ្វូន របស់ជនល្មើស ដោយពុំចាំបាច់សុំពីម្ចាស់ដើម គឺមិនមាន ខុសច្បាប់អ្វីទេ ព្រោះជនល្មើសត្រូវបានប៉ូលីស បាញ់ស្លាប់ហើយ ដូច្នេះប៉ូលីសត្រូវរុករក ទិន្នន័យបន្ថែមនៅក្នុង ស្មាតហ្វូនរបស់គេ ដោយវាជាប់ ស្កេនម្រាមដៃ ទើបប៉ូលីសត្រូវប្រើម្រាមដៃ ជនល្មើសនោះមកដោះសោរ តែបើស្តាប់មើលទៅ វាដូចជាមិនគោរព អ្នកស្លាប់សោះ ទោះបីជាគេជា ជនល្មើសក៏ដោយ។

 

ជនល្មើសនោះ មានឈ្មោះថា Linus F.Phillip ត្រូវបានបាញ់សម្លាប់ ដោយប៉ូលីស Matthew Steiner និង Prentice Ables ។ ដំបូងនៅពេលដែល ប៉ូលីសហិតដឹងផ្សែង កញ្ឆាក្នុងរថយន្តគេ រួចព្យាយាមចាប់ ជនល្មើសសួរនាំ ប៉ុន្តែគេបានខំប្រឹងរត់ គេច និងតដៃនឹងប៉ូលីស ទើបត្រូវប៉ូលីសបាញ់ ស្លាប់បែបនេះ។ ឈានដល់ការឆែក ដល់ស្មាតហ្វូនរបស់ជនល្មើស ព្រោះគេស៊ើបដឹងថា ជនល្មើសនៅទាក់ទងជាមួយ ករណីជួញដូរគ្រឿងញៀន ផ្សេងៗទៀត។

សរុបមក ប៉ូលីស Florida បានប្រកាសជាសាធារណៈថា ការដោះសោរស្មាតហ្វូន ជនល្មើស មិនមែនជាអំពើ ខុសច្បាប់ឡើយ ទោះបីជាជនល្មើសស្លាប់ ទៅហើយ ដោយពុំចាំបាច់មាន ការស្នើរសុំ ទោះជនល្មើសនោះ មិនស្លាប់ក៏ដោយ ដូច្នេះសង្ឃឹមថា មហាជនបានដឹង និងកុំគិត ឬរិះគន់ដល់ការធ្វើការ របស់ប៉ូលីស ព្រោះដំបូងស្តាប់ទៅ ការធ្វើបែបនេះ ដូចជាមិនគោរពដល់អ្នក ស្លាប់សោះ តែវាការតួនាទីប៉ូលីស ត្រូវដោះស្រាយ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong 1 month ago
ប្រភព: The Verge Tag: Lifestyle