CAMBO REPORT

Popup Advertising5 seconds

បំណក​ស្រាយ​ទៅ លើ​ចម្ងល់​រវាង ភាព​ខុស​គ្នា នៃ​ល្បឿន​ដំណើរ​ការ Internet របស់​ប្រភេទ ទូរសព្ទ​ផ្សេងៗ​គ្នា!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

បើគិតលេងៗ យើងអាចឆ្លើយបាន ដោយមិនស្ទាក់ស្ទើរ ថានេះជាសំណួរសាមញ្ញមួយ តែបើគិតអោយស៊ីជម្រៅ អ្នកនឹងយល់ថា វានឹងមិនដូចអ្វីដែលយើងបានគិត ដូចជាការគិតបែបលេងៗ របស់យើងនោះទេ។ សំណួរនេះ ត្រូវបានចោទសួរឡើង ដោយប្រិយមិត្ត មួយចំនួនធំ ដោយខ្លះបានចោទសួរថា តើល្បឿនអ៊ីនធើណេត របស់ស្មាតហ្វូន ទាំងអស់ សុទ្ធតែដូចៗគ្នាឬ បើដូចគ្នា ហេតុអ្វីបានជាទូរសព្ទនេះ លឿនជាង ទូរសព្ទនោះ? កាន់តែស៊ីជម្រៅទៅទៀត ក៏មានប្រិយមិត្ត ខ្លះទៀត បានលើកជា ឧទាហរណ៍ជាក់ស្តែងឡើង មកតែម្តង ដោយបានលើកឡើង ពីម៉ាកម៉ូឌែលរបស់ Huawei និង iPhone ហើយនិង iPhone និង Samsung ថាហេតុអ្វី បានជាទូរសព្ទដែលមាន តម្លៃធូរថ្លៃជាង មានល្បឿនអ៊ីនធើណេត លឿនជាង ទូរសព្ទដែលមានតម្លៃថ្លៃជាង។ នេះជាសំណួរមួយ ដែលអាចបណ្តាលអោយ គេងគិតដល់បែកញើសបាន តែមិនដល់ថ្នាក់ ធ្ងន់ធ្ងរពេកនោះទេ ព្រោះថា ខាងក្រោមនេះ គឺជាចម្លើយ ដែលអាចស្រាយចម្ងល់ របស់អ្នកទាំងអស់គ្នា 90 ភាគរយ។


ដំបូងសូមស្រាយ ចម្ងល់ខ្លីសិន អំពីល្បឿនអ៊ីនធើណេត របស់ទូរសព្ទ គឺវាពិតជាមិនដូចគ្នានោះទេ។ មនុស្សជាច្រើន ធ្លាប់យល់ឃើញថា ទូរសព្ទដែលមានតម្លៃត្រឹមតែ 200$ តែហេតុអ្វី បានជាអ៊ីនធើណេត ដើរលឿន ជាងទូរសព្ទដែលមានតម្លៃ 600$ តើវាបណ្តាលមកពី ម៉ាកក្រុមហ៊ុន ឬក៏មកពីទូរសព្ទ ឬក៏បណ្តាលមកពីមូលហេតុអ្វី អោយប្រាកដ។ តាមពិតទៅ យើងអាចដឹងបាន ដោយពិនិត្យទៅលើ ចំណុចបីធំៗ ខាងក្រោមនេះ៖


1.    ពិនិត្យមើល Spec របស់ទូរសព្ទ (លក្ខណៈសម្បត្តិ/ Specification)
ឧទាហរណ៍ថា យើងចង់ប្រៀបធៀប ទូរសព្ទ ២ គ្រឿង គឺ LG Optimus 4X HD និង iPhone 8 ថាបើប្រើស៊ីម 4G ដូចគ្នា មួយណាលឿនជាង អញ្ចឹងយើងត្រូវ ពិនិត្យទៅលើ Spec របស់វាទាំងពីរជាមុន ដោយចូលទៅកាន់ វេបសាយដែលបង្ហាញពី Spec របស់ស្មាតហ្វូន ទាំងពីរនេះ។ ខ្ញុំសូមលើកយក Gsmarena.com ព្រោះថា វាជាវេបសាយ ដែលងាយស្រួល ក្នុងការពិនិត្យមើល Spec របស់ទូរសព្ទជាងគេ។

 

ជំហ៊ានបន្ទាប់ គឺដាក់ពីរគ្រឿងទន្ទឹមគ្នា ហើយពិនិត្យទៅលើ ត្រង់ចំណុច Network Speed របស់ ទូរសព្ទទាំងពីរគ្រឿងនេះ។ ត្រង់ចំណុច HSPA នេះ យើងអាចហៅ 3G ឬ 4G បាន អាស្រ័យទៅលើ Speed ជាក់ស្តែងរបស់វា ដូចជា iPhone 8 នេះអញ្ចឹង ដែលវាមានល្បឿន Network Speed HSPA 42.2/5.76 Mbps បានន័យថា វាអាច Support ដល់ស៊ីម 4G ហើយ ចំណែកឯ LG Optimus 4X HD វិញ មានល្បឿន Network Speed HSPA 21.1/5.76 Mbps តែប៉ុណ្ណោះ បានន័យថា វាអាច Support បានត្រឹមតែ 3G តែប៉ុណ្ណោះ។ ដូចនេះ យើងអាចកាត់សេចក្តី បែងចែក បានហើយថា ម៉ូឌែលមួយណា អាចមានល្បឿន អ៊ីនធើណេតលឿនជាងគេ។ វានៅមាន ប្រព័ន្ធផ្សេងៗទៀត ដែលស្មុគស្មាញជាងនេះ តែខ្ញុំគិតថា បើអ្នកទាំងអស់គ្នា អាចយល់ចំណុច នេះបានសិន គឺអាចបែងចែកបានហើយ ទៅលើសំណួរ ដែលថា ហេតុអ្វី ទូរសព្ទនេះ យឺតជាងទូរសព្ទនោះ បើទោះជា ប្រើស៊ីម 4G ដូចគ្នាក៏ដោយ។


2.    ពិនិត្យទៅលើ ស៊ីមកាត, អ៊ីនធើណេត WiFi

តាមពិតទៅ ចំណុចទី១ បានក្តោបរួម អស់ទៅហើយ តែដោយសារតែ ខ្ញុំបារម្ភខ្លាច នៅមានការភាន់ច្រឡំទៀត ក្រែងលរ នៅមិនអស់ចិត្ត រឿងស៊ីមទៀត ក៏លើកនូវចំណុចនេះឡើង។ យើងអាចវិភាគបន្តបាន បន្ទាប់ពីឆ្លងកាត់ ចំណុចទី១ រួច  គឺយើងអាចពិនិត្យ ទៅលើស៊ីមកាត។ ឧទាហរណ៍ជាក់ស្តែង បើយើងប្រើស៊ីម Smart គឺត្រូវតែជា Smart ទាំងពីរ ហើយថែមទាំងជាស៊ីម ដែលមាន ប្រព័ន្ធដូចគ្នា ដូចជា 3G គឺត្រូវតែ 3G ដូចគ្នា បើ 4G គឺត្រូវតែ 4G ដូចគ្នាទើបអាចវិភាគ ល្បឿននៃដំណើរការ Internet នៅក្នុងទូរសព្ទផ្សេងៗគ្នាបាន។


ចំណែកឯ ការពិនិត្យទៅលើ អ៊ីនធើណេត Wi-Fi វិញ ក៏ត្រូវពិនិត្យផងដែរ ប្រសិនបើ អ្នកចង់ប្រៀបធៀប ទូរសព្ទ ២ គ្រឿង អំពីល្បឿនអ៊ីនធើណេត។ ជាក់ស្តែង បើប្រៀបធៀប គឺត្រូវតែប្រៀបធៀប ទៅលើ ដុំ WiFi តែមួយ មិនអាចប្រៀបធៀប ខុសគ្នានោះទេ បើ Digi ត្រូវតែ Digi ដុំតែមួយ បើ Opennet ត្រូវតែ Opennet ដុំតែមួយ។ តិចច្រលំ ប្រៀបធៀប Digi និង Opennet វីវរធំហើយ!


នេះគ្រាន់តែជាការបកស្រាយ បន្តិចបន្តួច ក៏ដូចជា ការចែករំលែក នូវចំណេះដឹង តូចមួយប៉ុណ្ណោះ ដោយសារតែ ប្រិយមិត្ត មួយចំនួន នៅមានការងឿងឆ្ងល់ ទាក់ទងនឹង បញ្ហាល្បឿនអ៊ីនធើណេតនេះ។ ហើយដូចដែលខ្ញុំ បានបញ្ជាក់អញ្ចឹង ចំណុចទី ១ គឺវាបានក្តោបរួម អស់ទៅហើយ ដោយឡែក ចំណុចទី ២ គ្រាន់តែជា វិធីបន្ទាប់បន្សំប៉ុណ្ណោះ ក្រែងល អាចមានករណីកើតឡើង ឈានទៅដល់ ការប្រៀបធៀប បែបនោះមែន។


យ៉ាងណាមិញ ប្រសិនបើ មានប្រិយមិត្តណា មានមតិយោបល់បន្ថែម អាចបញ្ចេញជាមតិ នៅខាងក្រោមនេះបាន ដើម្បីបង្កើតជា តុមូលមួយ សម្រាប់ប្រិយមិត្ត ដែលមិនទាន់យល់ អោយបានស្វែងយល់ ទាំងអស់គ្នា!


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Mai ថ្ងៃទី ២៣ ខែ មេសា ឆ្នាំ ២០១៨
ប្រភព: GSM Arena & Cambo Report Tag: ចំណេះដឹងទូទៅ