CAMBO REPORT

Popup Advertising5 seconds

Wikipedia បន្ថែម​ផ្ទាំង Pop-up ថ្មី ដើម្បី​បង្ហាញ​ព័ត៌មាន​បាន​កាន់​តែ​រហ័ស!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

នេះជាគេហទំព័រប្រមូលផ្តុំទៅដោយព័ត៌មានជាច្រើន ទាក់ទងនឹងប្រវត្តិ របស់បុគ្គលល្បី, ប្រវត្តិរបស់ទី កន្លែងណាមួយ ឬទាក់ទងនឹងខ្សែភាពយន្ត និងច្រើនទៀត។ ដោយវេបសាយនេះ មានសុទ្ធតែព័ត៌មាន សំខាន់ៗជាច្រើន ទើបវាមានប្រយោជន៍ ដល់មនុស្សគ្រប់គ្នា ដូចជាសិស្សានុសិស្ស អាចយកទិន្នន័យចេញ ពីក្នុងនោះ ដើម្បីធ្វើកិច្ចការងារ អោយគ្រូ ឬអ្នកចង់ស្វែងយល់ពី ប្រវត្តិសាស្រ្តផ្សេងៗបាន។

ទើបមកដល់ពេលនេះ គេហទំព័រនេះ បានបន្ថែមផ្ទាំង Pop-up ថ្មី ដោយអ្នកប្រើប្រាស់គ្រាន់តែជាអូស Cursor របស់ Mouse ទៅដាក់លើអក្សរ ពណ៌ខៀវ ដែលមានបន្ទាត់ពីក្រោម វានឹងចេញផ្ទាំងបង្ហាញ ពីព័ត៌មានទាក់ទងភ្លាម ឬអ្នកអាចចុច Left-click ដើម្បីទៅមើលព័ត៌មាននោះ ក្នុងផ្ទាំងពេញ មួយទៀតបាន។ ពីមុនមក មិនមានផ្ទាំង Pop-up ចេញមកនេះ អ្នកប្រើប្រាស់តម្រូវឲ្យចុច Left-click លើអក្សរពណ៌ខៀវ ដែលមានបន្ទាត់ពីក្រោមតែម្តង ដើម្បីទៅកាន់ផ្ទាំង ពេញមួយទៀត ទើបអាចមើលព័ត៌មាន ទាក់ទងនោះបាន។

 

នេះជាដំណឹងមួយ សម្រាប់ឲ្យមិត្តអ្នកអាន បានដឹង នឹងមិនមានការងឿងឆ្ងល់ ក្នុងពេលចូលទៅកាន់ គេហទំព័រ ណាមួយកុំឲ្យមានការ ភាន់ច្រឡំគិតថានេះ ជាផ្ទាំងផ្សព្វផ្សាយ (ads) ឬមិនហ៊ានចុចចូល ដូច្នេះយើងសង្ឃឹមថា អ្នកទាំងអស់គ្នា បានដឹង និងប្រើផ្ទាំង Pop up នេះ ឲ្យកាន់តែមានប្រយោជន៍ ឬពន្លឿនការងាររបស់អ្នក ទាំងអស់គ្នាបានកាន់តែ រហ័សជាងមុន។

 

វីដេអូខាងក្រោម៖

 

 

 

សរុបមក គេហទំព័រប្រមូលផ្តុំដោយព័ត៌មានជុំវិញពិភពលោក Wikipedia បាន បន្ថែមផ្ទាំង Pop-up ថ្មី សម្រាប់បង្ហាញ ព័ត៌មានទាក់ទងគ្នា បានកាន់តែរហ័ស ឬអ្នកអាចចុចចូលមើល បានពេញដូចមុន ក៏បានដែរ ដោយផ្ទាំង Pop up ថ្មី ជួយបង្ហាញព័ត៌មានទាក់ទងបាន កាន់តែរហ័ស និងចំណេញពេល ដល់អ្នកអាន ដូច្នេះសូមរីករាយ នឹងការប្រើប្រាស់ទាំងអស់គ្នា ហើយកុំភាន់ច្រឡំ ថានេះជា ផ្ទាំងផ្សព្វផ្សាយអី។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ២៣ ខែ មេសា ឆ្នាំ ២០១៨
ប្រភព: The Verge Tag: Lifestyle