CAMBO REPORT

Popup Advertising5 seconds

Gaming Monitor ស៊េរីថ្មីរបស់ AOC បំពាក់បច្ចេកវិទ្យាថ្មីកប់ គែមស្ដើង អេក្រង់កោង មានតម្លៃក្រោម 600$

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

Gaming Monitor ដែលល្អ មិនមែនមានតែអេក្រង់ល្អ ល្បឿនលឿនប៉ុណ្ណោះទេ វានៅមានមុខងារបន្ទាប់ បន្សំផ្សេងទៀត អាចធ្វើឲ្យវាឆក់យក ចំណាប់អារម្មណ៍ទីផ្សារបាន ដោយក្នុងនោះមានក្រុមហ៊ុន មិនតិចនោះទេ បានខិតខំដុះខាត់ម៉ូនីទ័រ របស់ខ្លួនឲ្យ កាន់តែប្រសើរ ពីមួយជំនាន់ ទៅមួយជំនាន់។ ក្នុងនោះ ក្រុមហ៊ុន AOC ក៏បានប្រកាសចេញនូវ Gaming Monitor ជំនាន់ថ្មីមួយទៀតរបស់ខ្លួន តែមិនប្រើឈ្មោះ AOC នោះទេ ដោយជំនួសមកវិញ នូវម៉ាក AGON ជាផលិតផលផលិត និងគ្រប់គ្រងដោយ AOC ដោយផ្ទាល់។

ម៉ូនីទ័រជំនាន់ថ្មីនេះមានឈ្មោះហៅជាផ្លូវការថា Agon AG322QC4 ជា Monitor មានទំហំអេក្រង់លោតដល់ 31.5 អ៊ីញ កោងល្មមស្រួល ប្រើពេញភ្នែក ដែលមានគែមអេក្រង់ ស្ដើបកប់និស្ស័យ ដូចរូបភាពក្នុងអត្ថបទ ព័ត៌មាននេះ ធ្វើឲ្យការទស្សនាវីដេអូ ពិសេសលេងហ្គេម ពេញភ្នែក ដោយគ្រាន់តែ មើលរូបភាព គឺមិនអាចដឹងថា វាកប់យ៉ាងណានោះទេ បើបានមើលផ្ទាល់ ទើបដឹងថា វាហួសនិស្ស័យយ៉ាងណា នៅពេលលេងហ្គេម ដែលមានល្បឿនលឿន មិនធម្មតា។ និយាយល្បឿនលឿននេះ Agon AG322QC4 មានល្បឿន Refresh Rate @144Hz និងមានល្បឿន Respond Time 4ms ប៉ុណ្ណេះ អាចនិយាយថា វានៅមិនទាន់ខ្លាំងកប់ នៅឡើយទេ បើធៀបជាមួយនឹង Gaming Monitor ចេញកាលពីឆ្នាំទៅ ឬដើមឆ្នាំ 2018 នេះ ព្រោះខ្លះ លោតដល់ 240Hz ហើយ!

ឈប់ៗ! 144Hz បើនិយាយទៅគឺជាល្បឿនមួយ ដែលភ្នែករបស់មនុស្សយើង អាចមើលដឹងថាលឿន ហើយ បើទោះបីជាអេក្រង់ មានល្បឿន 240Hz ក៏យើងមិនអាចនិយាយ ឬកំណត់ថាវាមាន ភាពខុសប្លែកគ្នាកម្រិត ណាដែរ ម្យ៉ាង ម៉ូនីទ័រនេះ មានមុខងារ FreeSync 2 ដែលជាបច្ចេកវិទ្យា FreeSync របស់ AMD ទំនើប និងចុងក្រោយគេបង្អស់ ដែលធ្វើឲ្យក្រាហ្វិចហ្គេមរត់ នៅលើអេក្រង់ TN Panel មានសមត្ថភាពបង្ហាញ រូបភាពកម្រិត 2K ឬ 2560 x 1440p នេះ រត់បានរលូន មិនធម្មតា ជួយឲ្យការលេងហ្គេម កាន់តែរស់រវើក គឺវាល្អជាង FreeSync ជំនាន់ទី 2 ក្នុងការកាត់បន្ថយ ក្រាហ្វិចដាច់ៗ។ មិនតែប៉ុណ្ណោះ អេក្រង់នេះក៏អាចប្រើប្រាស់ ជាមួយនឹងវីដេអូ ឬលេងហ្គេមបែប HDR បានទៀតផង ពិតជាពិសេស ដែលរុញឲ្យការបង្ហាញ ពណ៌កាន់តែដិត ច្បាស់ និងស្រស់ ថែមទាំងមានកម្រិត Brightness លោតបាន 400nits។

Agon AG322QC4 ក៏មានរន្ធតំណរភ្ជាប់សំខាន់ៗមកជាមួយដែរដូចជា៖

 

•    USB 3.0 ជាប្រភេទ USB A ចំនួន 2
•    HDMI 2.0 ចំនួន 2
•    DisPlayPort 1.2 ចំនួន 2
•    VGA ចំនួន 1
•    និងរន្ធដោតកាស 3.5mm ចំនួន 1
•    ពិសេសរន្ធបំពងសម្លេងចំនួន 2 មានកម្លាំង 5W

 

វាផ្ដល់លក្ខណៈងាយស្រួលក្នុងការប្រើប្រាស់ អាចភ្ជាប់ទៅកាន់ឧបករណ៍ បន្ទាប់បន្សំបានច្រើន តែពុំមានឌុយ DVI ឡើយ តែមិនថ្វីទេ វាក៏មានជើងវែង អាចឲ្យយើង ប្រើប្រាស់បែប Portrait បានទៀតផង។ ម៉ូនីទ័រសម្រាប់លេងហ្គេម ជំនាន់ថ្មីនេះ នឹងចេញលក់ក្នុងទីផ្សារ អន្តរជាតិនាខែមិថុនា ឆ្នាំ 2018 ខាងមុខនេះឯង នៅក្នុងតម្លៃ 599$ ឬអាចធូរថ្លៃ ជាងនេះ នៅពេលមានវត្តមាន លក់នៅក្នុងស្រុកខ្មែរ ក៏ថាបាន។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ២៣ ខែ មេសា ឆ្នាំ ២០១៨
ប្រភព: PC Gamer Tag: កុំព្យូទ័រ