CAMBO REPORT

Popup Advertising5 seconds

Lamborghini Huracam រថយន្ត​បំពាក់​កាមេរ៉ា តម្លៃ​ថ្លៃ​កប់​ពពក​នៅ​លើ​លោក ដែល​អ្នក​មិន​ដែលឃើញ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ពេលនិយាយដល់ម៉ាករថយន្ត Lamborghini នរណាក៏ដឹងដែរថា វាគឺជាម៉ាករថយន្តស្ព័រ ដ៏ល្បីល្បាញទូទាំងពិភពលោក ដែលចាប់កំណើតនៅក្នុង ប្រទេសអ៊ីតាលី។ តែបើនិយាយ អំពីរថយន្ត Lamborghini ដែលបំពាក់មកជាមួយនឹង កាមេរ៉ាថ្លៃជាងគេលើលោក ប្រិយមិត្តភាគច្រើន ប្រហែលជាមិនស្គាល់ច្រើនជាង ព្រោះថាវាកម្រ នឹងមានណាស់ ហើយក្នុងអត្ថបទ ព័ត៌មាននេះ ខេមបូរីផត នឹងលើកយករថយន្តម៉ាក Lamborghini ដែលត្រូវបានបំពាក់មក ជាមួយនឹងកាមេរ៉ាថ្លៃ កប់ពពួក លើលោក ចេញផ្សាយឲ្យ ប្រជាជនខ្មែរបានដឹង។

Huracan ជាម៉ូឌែលរថយន្តស្ព័រកម្រិតកណ្ដាលរបស់ Lamborghini ហើយនៅពេលដែល វាត្រូវបានយកទៅបំពាក់បន្ថែម មកជាមួយនឹងកាមេរ៉ាថ្លៃ របស់ RED Epic មានសមត្ថភាពថតវីដអូ បានដល់កម្រិត 8K អមមកជាមួយនឹង ដៃជើង Gyro Stabilized Systems ទៀតនោះ រថយន្តនឹងកាមេរ៉ាទាំងមូល នឹងប្ដូរឈ្មោះទៅជា Huracam វិញ។ រថយន្តនេះក្នុងទីផ្សារ អន្តរជាតិមានតម្លៃ USD 200,000 ខណៈកាមេរ៉ាលោតដល់ USD 600,000 ថ្លៃជាង រថយន្តដល់ទៅ 2 ដងឯណោះ ដោយតម្លៃសរុបទាំងអស់ មួយឈុតនេះគឺ USD 800,000។ អ្នកអាចនឹងឆ្ងល់ថា ហេតុអ្វីបានជាចាំបាច់យក កាមេរ៉ាថ្លៃទៅបំពាក់លើ រថយន្តទំនើបហើយ ថ្លៃដូចគ្នា? គំនិតនេះកើតចេញមក ពីការថតវីដេអូកម្រិតលំដាប់ ដែលមានភាពផ្ចិតផ្ចង់ ចង់បានគុណភាព ល្អផ្ដាច់គេ អាចថតវីដេអូ Review ឬថតពាណិជ្ជកម្ម រថយន្តបានគ្រប់កាលៈទេសៈ មិនថារថយន្តនោះមាន ល្បឿនលឿនកម្រិតណាក្ដីក៏ Huracam នេះអាចប្រដេញថត បានតាមក្បាលវ៉ាល់ អាចកាច់កុង តាមស្ថានការបាន រហ័សតាមការបញ្ជា។

Huracam នេះមានកម្លាំង 600 កន្លាំងសេះ ប្រើប្រាស់ម៉ាស៊ីនដល់ទៅ 10 មានល្បឿនរង្វិល 412lb-ft ដោយការតម្លៃកាមេរ៉ា បំពាក់ជាមួយរថយន្តនេះ ចំនាយពេលរាប់សិបខែ ដើម្បីធានាទៅដល់ការ ប្រើប្រាស់មានភាព ងាយស្រួល មានសុវត្ថិភាពខ្ពស់ និងអាចថតរថយន្ត ឬម៉ូតូ ដែលមានល្បឿនលឿនបាន ជាជាងប្រើ រថយន្តធម្មតា។ រថយន្ត Huracam មានកាមេរ៉ានេះ មិនមែនបង្កើតឡើង សម្រាប់ដាក់លក់ក្នុងទីផ្សារ សម្រាប់ ឲ្យក្រុមហ៊ុន ឬផលិតកម្មធំៗ ទិញយកទៅថតនោះទេ វាត្រូវបានផលិតឡើង ដើម្បីប្រើប្រាស់ផ្ទាល់ខ្លួន នៃក្រុមហ៊ុនមួយ ដែលមិនត្រូវបាន បញ្ចេញឈ្មោះ ម្យ៉ាងតម្លៃ USD 800,000 តើនរណានឹង ចំនាយប្រាក់ទិញនោះ?


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ២៣ ខែ មេសា ឆ្នាំ ២០១៨
ប្រភព: Slash Gear Tag: យានយន្ត