CAMBO REPORT

Popup Advertising5 seconds

MSI GL62M និង GL72M កុំព្យូទ័រ​យួរ​ដៃ​សម្រាប់​លេង​ហ្គេម​កម្រិត​ថវិកា កំពុង​ចរាចរណ៍​ក្នុង​ទីផ្សារ​ស្រុកខ្មែរ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

កុំព្យូទ័រសម្រាប់យកទៅលេងហ្គេម ឬធ្វើការធ្ងន់ៗមានច្រើនម៉ាក និងច្រើនម៉ូឌែល ខ្លាំងណាស់ ដែលកំពុងមានវត្តមាន លក់ក្នុងទីផ្សារស្រុកខ្មែរយើង ហើយបើអ្នកជា Fan របស់ MSI ហើយកំពុងតែស្វែងរក ទិញកុំព្យូទ័រយួរដៃ សម្រាប់លេងហ្គេម ក្នុងកម្រិតថវិកា មានន័យថាតម្លៃល្មមអាច ទទួលយកបាននោះ MSI មានម៉ាស៊ីន 2 ម៉ូឌែល ដែលអាចឲ្យអ្នកធ្វើការ ជ្រើសរើសបានគឺ GL62M 7RDX និង GL72M 7RDX។

ទាំង GL62M និង GL72M មានរចនាបថរូបរាងដូចគ្នា ថែមទាំងមានកម្លាំងម៉ាស៊ីន ដូចគ្នាទៀតផង ដោយខុសគ្នាតែ ទំហំអេក្រង់ប៉ុណ្ណោះដោយ GL62M មានអេក្រង់ទំហំ 15.6 អ៊ីញ រីឯ GL72M មានទំហំអេក្រង់ដល់ 17.3 អ៊ីញ ដែលអ្នកអាចសួរ ខ្លួនឯងបានជាមុនថា តើអ្នកចង់បាន អេក្រង់ធំល្មម ឬលោតយកអេក្រង់ធំ ដោយវាមានសមត្ថភាព បង្ហាញរូបភាពក្នុងកម្រិត Full HD ដូចគ្នា អមមកជាមួយនឹង លក្ខណៈសម្បត្តិទូទៅ ដូចខាងក្រោម៖



កម្លាំងម៉ាស៊ីន យោងទៅតាម Specs ខាងលើ ម៉ាស៊ីននេះអាចយកទៅ លេងហ្គេមធំៗ បានក្នុងកម្រិតក្រាហ្វិច មធ្យមទូទៅ តែអាចយកទៅអូស ហ្គេមពពួក Online បានកម្រិត High, Very High ឬ Ultra បានទៅតាមប្រភេទនៃ ហ្គេមផ្ទាល់។ ម្យ៉ាងវិញទៀត MSI បើកសិទ្ធិឲ្យ អតិថិជនខ្លួនធ្វើការ Upgrade ផ្នែករឹងបានថែម ទៀតផង ដូចជាបន្ថែម RAM លោតដល់ 32GB និងអាចបន្ថែម SSD ពពួក PCIe NVMe បានទៀតផង ធ្វើឲ្យសន្ទុះនៃការ ប្រើប្រាស់កាន់តែរហ័ស អាចបំពេញកិច្ច ការងារបានលឿន តាមតម្រូវការ។

សម្រាប់ប្រិយមិត្ត ដែលកំពុងស្វែងរកទិញកុំព្យូទ័រពពួក Gaming ឬយកទៅធ្វើការធ្ងន់ ជាមួយនឹងកម្មវិធីប្រើប្រាស់ក្រាហ្វិច មានតម្លៃធូរថ្លៃ អាចទទួកយកបាននោះ MSI ម៉ូឌែល GL62M និង GL72M អាចកត់ចូលបញ្ជី របស់អ្នកបាន ព្រោះវាមានរចនាបថ ទាក់ទាញ។ តួម៉ាស៊ីនខាងលើ ការពារដោយលោហៈ ក្ដារចុចល្អស្រួលប្រើ មានភ្លើងសម្រាប់លេង ឬប្រើប្រាស់ នៅពេលយប់ អមមកជាមួយនឹងកម្មវិធី Dragon Center ដែលជំនួយទៅដល់ ការប្រើប្រាស់ គ្រប់គ្រងទៅលើផ្នែក រឹងសំខាន់ៗ ពិសេសមានមុខងារ បន្ថយកម្ដៅ ដោយតម្លើងកម្លាំង កង្ហារឲ្យខ្លាំង ដើម្បីឲ្យម៉ាស៊ីនរត់ បានស្រួល នៅលើ Windows 10។

បើមានចំណាប់អារម្មណ៍អ្នកអាចស្វែងរកទិញវាបាននៅគ្រប់ហាងកុំព្យូទ័រធំៗ ក្នុងស្រុកខ្មែរយើង ជាមួយនឹងការធានា ពេញមួយឆ្នាំពីក្រុមហ៊ុន ដែលអ្នកអាច ទុកចិត្តបាន។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ២៣ ខែ មេសា ឆ្នាំ ២០១៨
ប្រភព: MSI Tag: កុំព្យូទ័រ