CAMBO REPORT

Popup Advertising5 seconds

មក​មើល​របៀប​ថត​វីឌីអូ Super Slow-mo លើ Galaxy S9/S9+ ឲ្យ​បាន​អស្ចារ្យ​ដូច​ពាណិជ្ជកម្ម!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ប្រសិនបើប្រិយមិត្តជាអ្នកចូលចិត្តថតរូប និងវីឌីអូ បង្ហោះចូលក្នុង YouTube ឬបណ្ដាញសង្គមនានាជាញឹកញយនោះ អ្នកប្រហែលជាត្រូវបាន សិក្សាទៅលើ មុខងារថត និងស្វែងរកប្លង់ឲ្យបាន ល្អិតល្អន់បន្ដិច។ ប្លង់ល្អៗ មានមិនខ្វះនោះទេ មិនថាកន្លែងណា ក៏មានដែរ ប៉ុន្តែវាក៏អាស្រ័យ ទៅតាមការមើលឃើញ របស់អ្នក និងមានភាពច្នៃ ប្រឌិតបន្ថែម ព្រមទាំងការចេះប្រើប្រាស់ ទិសដៅនៃកាមេរ៉ា ល្អផងដែរ។ ទៅលើទូរសព្ទ Samsung Galaxy S9/S9 អាចនិយាយថា វាមានមុខងារថត ច្រើនគ្រប់គ្រាន់ គុណភាពច្បាស់ និងមានបច្ចេកវិទ្យា ធំៗចំនួន ២ ថ្មីបន្ថែមគឺ Super Slow-mo និង Dual Aperture។ ប៉ុន្តែនៅក្នុងការ ថតវីឌីអូ Super Slow-mo ឲ្យបានល្អដូចជា អ្នកអាជីព វាគឺជារឿងមួយ ដែលអ្នកត្រូវ អត់ធ្មត់បន្ដិច បើគ្រាន់ចុចថតយកៗ វាមិនបានស្អាត និងមើលទៅ អស្ចារ្យនោះឡើយ។ អញ្ចឹងថ្ងៃនេះ យើងនឹងមកមើលនូវ ការថតបែប Super Slow-mo តាមគន្លឹះងាយៗ ដែលបានណែនាំពីអ្នក ថតរូបអាជីព។

- ពន្លឺ (Lighting)៖ អ្នកអាចថតវីដេអូ Super Slow-mo បានល្អនៅកន្លែង ដែលបានពន្លឺគ្រប់គ្រាន់។ រាល់ពេលអ្នកប្តូរ កម្មវិធីថតទៅ Super Slow-mo អ្នកនឹងសម្គាល់ឃើញថា វាមានភាពងងឹត ជាងការថតវីឌីអូ និងរូបភាពសន្លឹកធម្មតា មូលហេតុគឺដោយសារ បច្ចេកវិទ្យានេះ ត្រូវការចាប់យករូបភាព ច្រើនប្លង់ដល់ទៅ ៩៦០ ហ្វ្រេមក្នុង ១ វិនាទី គឺត្រូវការ ពន្លឺគ្រប់គ្រាន់ ដើម្បីឲ្យស៊េនស័រ ស្រូបចូល ដូចនេះបើវាងងឹតពេក ការថតនឹង មិនបានល្អឡើយ អញ្ចឹងអ្នកអាចរកកន្លែង ដែលមានពន្លឺល្អ ជម្រើសល្អបំផុត គឺការថតនៅពេលថ្ងៃ ដែលមានពន្លឺថ្ងៃ ភ្លឺគ្រប់គ្រាន់។

- កំណត់ពេល (Timing)៖ មុខងារថត Super Slow-Mo នឹងចាប់យក ០.២ វិនាទីនៃវីដេអូដ៏ខ្លី របស់អ្នក ហើយពង្រីកហ្វ្រេម ៩៦០ ទៅជាវិឌីអូវែងរយៈពេល ៦ វិនាទីវិញ។ ដូចនេះអ្នកគួរតែ ព្យាយាមរកសកម្មភាពល្អៗ មើលទៅទាក់ទាញ បែបធម្មជាតិ ដែលអាចធ្វើអោយ វីដេអូ Super Slow-mo អ្នកកាន់តែមាន ភាពទាក់ទាញ តែកុំព្យាយាមថត អ្វីមួយដែលមានរយៈពេល លើសពី ៣ ឬ ៤ វិនាទី (ដូចជាការលោត ពីគំនរថ្ម ឬថតជាមួយនឹង វត្ថុរាវជាដើម ព្រោះវាបែកស្អាត) ចូរគិតអ្វីដែលអាច ចាប់បានភ្លាមៗ។

- លំនឹង៖ ថ្វីត្បិតតែកាមេរ៉ារបស់ Galaxy S9/S9+ មានមុខងារទប់លំនឹងបានល្អក៏ពិតមែន ប៉ុន្តែការថត Super Slow-mo យើងគួរតែមានជើង ទម្រកាមេរ៉ា (Tripod) ឬរកវិធីណា ដែលអាចដាក់ទូរស័ព្ទ S9/S9+ ឬកាន់អោយនឹង គឺជាវិធីល្អមួយ ព្រោះកម្មវិធី Super Slow-Mo ដំណើរការបានល្អបំផុត នៅពេលអ្នកអាចរក្សា លំនឹងទូរស័ព្ទអ្នកបានល្អ (វាបានបង្ហាញនៅលើ អេក្រង់ទូរស័ព្ទផងដែរ ពេលដែលយើងថត Super Slow-mo) ដែលអាចឲ្យទូរស័ព្ទអ្នក ចាប់យកចលនា និងចាប់ផ្តើមថតបាន។ អ្នកអាចស្វែងរកទិញជើង ទម្រកាមេរ៉ាទូរសព្ទតម្លៃ ធូរថ្លៃ ចាប់ពី ១.៥ ដុល្លារ ទៅដល់ ៧ ដុល្លារប៉ុណ្ណោះ។

 - ថតរូបជាច្រើនក្នុងពេលតែមួយ (Multi-take) ៖ នៅក្នុងផ្នែក Settings នៃកាមេរ៉ា អ្នកត្រូវកំណត់ថា អ្នកចង់ ឲ្យកម្មវិធី Super Slow-MO អាចចាប់យករូប ជាច្រើនក្នុងពេល តែមួយ ឬគ្រាន់តែថតយក តែមួយ។ ការចាប់យករូបជាច្រើន ក្នុងពេលតែមួយនឹង ប្រើប្រាស់ទំហំមេម៉ូរី អ្នកច្រើនជាង ប៉ុន្តែវាអាចជួយឲ្យអ្នកចាប់យក ពេលវេលាដ៏អស្ចារ្យ ដែលអ្នកប្រាថ្នាចង់បាន។

 

ទស្សនាវីឌីអូណែនាំ របៀបថតវីឌីអូ Super Slow-mo នៅលើទូរសព្ទ Galaxy S9/S9+ ដោយអ្នកថតរូបអាជីព លោក ឆេង សុភ័ក្ដ្រ៖

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum ថ្ងៃទី ២១ ខែ មេសា ឆ្នាំ ២០១៨
ប្រភព: Samsung Cambodia Tag: Lifestyle