CAMBO REPORT

Popup Advertising5 seconds

Alienware បង្កើត​បន្ទប់​លេង​ហ្គេម​ក្នុង​សណ្ឋាគារ​មួយកន្លែង!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ជាដំបូង យើងនិយាយពីម៉ាកសញ្ញា Alienware ដែលជាក្រុមហ៊ុនផលិត កុំព្យូទ័រល្បីឈ្មោះ របស់អាមេរិក ផលិតឡើងភាគច្រើន ជាកុំព្យូទ័រសម្រាប់លេងហ្គេម ហើយយើងអាច និយាយបានថា ក្រុមហ៊ុននេះ ជាគូប្រជែងនឹងក្រុមហ៊ុន Razer ព្រោះការរកស៊ីរបស់ ពួកគេដូចគ្នា។ ងាកមកចូលក្នុង អត្ថបទយើងវិញ ក្រុមហ៊ុន Alienware បាន រៀបចំនិងបង្កើតឡើង នូវបន្ទប់សម្រាប់លេងហ្គេមមួយ នៅក្នុងសណ្ឋាគារ The Hilton Panama ស្ថិតក្នុងប្រទេស Panama ។ Panama ជាប្រទេសមួយ ដែលមានភ្លៀងធ្លាក់ច្រើន ជាងគេក្នុងមួយឆ្នាំៗ គឺរដូវភ្លៀងចាប់ ពីខែឧសភា ដល់ខែធ្នូតែម្តង។

ដោយឡែក Alienware បានយកជ្រើសរើសបន្ទប់មួយលេខ 2425 នៅក្នុងសណ្ឋាគារនោះ ដែលជាបន្ទប់មាន ទីតាំងពិសេស អាចឲ្យអ្នកស្នាក់នៅ មើលឃើញឆ្នេរសមុទ្រ បានយ៉ាងច្បាស់ ស្របពេល ការដំឡើងឧបករណ៍ លេងហ្គេមឡើង ធ្វើឲ្យបន្ទប់នេះ បានកាន់តែមានតម្លៃ។ នៅក្នុងបន្ទប់នេះ គេដាក់ទូរទស្សន៍អេក្រង់ 65 អ៊ីញ កម្រិត 4K ប្រើកញ្ចក់ OLED, ម៉ាស៊ីនកុំព្យូទ័រ Alienware មានមកជាមួយស៊ីភីយូ Core i7-7800 និងជីភីយូ GTX 1080Ti, ដៃបញ្ជា Xbox One Elite, ឧបករណ៍ពាក់ Oculus Rift, កុំព្យូទ័រ Laptop របស់ Alienware មួយគ្រឿងទៀត ភ្ជាប់ជាមួយអេក្រង់កុំព្យូទ័រ ទំហំ 34 អ៊ីញ, កៅអីស្ព័រ, មានអំពូលភ្លើងប្តូរ បានគ្រប់ពណ៌, រួមទាំងផលិតផ្សេងៗ នៅក្នុងនោះ សុទ្ធតែមានរូបសញ្ញា Alienware និងគ្រែចំនួន 2 ទៀតផង។ សម្រាប់ការស្នាក់នៅមួយយប់ គិតក្នុងតម្លៃ 349 ដុល្លារ។

 

វីដេអូខាងក្រោម៖

 

 

 

សរុបមក ក្រុមហ៊ុន Alienware បានបង្កើត និងដំឡើងនូវគ្រឿងឧករណ៍ជាច្រើន សម្រាប់លេងហ្គេម នៅក្នុងបន្ទប់សណ្ឋាគារ The Hilton Panama ដែលស្ថិតក្នុងប្រទេស Panama ។ បន្ទប់នោះ មានទីតាំងល្អ អាចឲ្យអ្នកស្នាក់ នៅសម្លឹងមើលឆ្នេរសមុទ្រ បានយ៉ាងច្បាស់ អមជាមួយ ការដំឡើងនូវឧបករណ៍លេង ហ្គេមទៀត និងអាចទាញចំណាប់អារម្មណ៍ របស់អ្នកទេសចរណ៍ មកពីប្រទេសនានា បានច្រើន។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ២១ ខែ មេសា ឆ្នាំ ២០១៨
ប្រភព: The Verge Tag: Lifestyle