CAMBO REPORT

Popup Advertising5 seconds

Apple ណែ​នាំ​ម៉ាស៊ីន​បំបែក​ស្មាតហ្វូន Daisy ដើម្បី​ឆ្លើយ​តប​នឹង​ការ​ថែ​រក្សា​បរិស្ថាន!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ដូចអ្នកតាមដានព័ត៌មានភាគច្រើនបានដឹងថា Apple ជាក្រុមហ៊ុនមួយ ចូលរួមក្នុងការថែរក្សា បរិស្ថានខ្លាំងជាងគេ ទោះបីជាការផលិតស្មាតហ្វូន និងស្មាតហ្វូនចាស់ របស់ពួកគេ អាចក្លាយជា កាកសំណល់ ដែលធ្វើឲ្យប៉ះពាល់ ដល់បរិស្ថានក៏ដោយ ក៏ពួកគេព្យាយាមយ៉ាងណា ឲ្យកាកសំណល់ ចាស់ៗទាំងនោះ កែច្នៃយកមក ប្រើប្រាស់ម្តងទៀត នូវគ្រឿងក្នុង របស់ស្មាតហ្វូនណា ដែលនៅអាច ប្រើប្រាស់បាន ឬជួសជុលបាន។

យើងបានដឹងហើយកាលពីឆ្នាំទៅ iPhone SE ជាការយកគ្រឿងក្នុង របស់ iPhone 6s មកប្រើ ដើម្បីកុំឲ្យនៅសល់គ្រឿង ក្នុងច្រើនពេក ឬត្រូវបំផ្លាញចោល ទើប Apple មានគំនិតផលិត iPhone SE ឡើង តែបែរជាមិនសូវ ជាមានការគាំទ្រសោះ។ ទោះជាយ៉ាងណាក៏ដោយ នៅតែមានដំណឹង ចចាមអារ៉ាម ថានឹងមានវត្តមាន iPhone SE ជំនាន់ទី 2 មកទៀតក្នុងឆ្នាំនេះ តែមិនទាន់មានប្រភព ណាអះអាងឲ្យច្បាស់លាស់ នៅឡើយទេ។ ដោយមូលហេតុ ថែរក្សាបរិស្ថាន Apple បានបង្ហាញពីគ្រឿង យន្តឈ្មោះ Daisy ដែលមានជំនាញបំបែក ស្មាតហ្វូនបានដល់ចំនួន 200 គ្រឿង ត្រឹមតែរយៈ 1 ម៉ោង។

 

គេយកស្មាតហ្វូនម៉ូឌែល iPhone ចាស់ៗ បានចំនួន 9 ប្រភេទ ដែលត្រូវបំបែកគ្រឿងចេញពីគ្នា ទាំងអស់ ដាក់ក្នុងម៉ាស៊ីននេះ ដូច្នេះគេនឹងអាចយក គ្រឿងក្នុងទាំងនោះ ទៅជួសជុល ឬកែច្នៃប្រើប្រាស់ បានម្តងទៀត។ កាលពីឆ្នាំ 2016 នោះ Apple ធ្លាប់បានណែនាំ ម៉ាស៊ីនគ្រឿងយន្ត បំបែកមួយឈ្មោះ Liam ហើយមកឆ្នាំ 2018 នេះ Daisy បង្កើតឡើង ក៏មានរួមផ្សំ ជាមួយគ្រឿងបន្លាស់ ខ្លះរបស់ Liam ពីមុនដែរ ដោយដំណើរការរបស់វា កាន់តែប្រសើរ ជាងមុន។ Apple ក៏មានកម្មវិធីបណ្តោះអាសន្ន មួយហៅថា GiveBack ដែលបង្កើតឡើង សម្រាប់ឲ្យអ្នកប្រើប្រាស់ ប្រគល់នូវ iPhone ចាស់ៗ ត្រលប់មកអោយ ក្រុមហ៊ុនវិញ ដើម្បីកាត់បន្ថយការ បំពុលបរិស្ថាន ក៏គ្រាន់ជាងទុកចោល នៅផ្ទះ។

 

វីដេអូខាងក្រោម៖

 

 

សរុបមក ក្រុមហ៊ុន Apple ទើបតែណែនាំនូវម៉ាស៊ីនគ្រឿងយន្ត បំបែកស្មាតហ្វូនមានឈ្មោះ Daisy ដែលអាចបំបែក ស្មាតហ្វូនបាន 200 គ្រឿង ក្នុងរយៈពេល 1 ម៉ោង។ ម៉ាស៊ីននេះ អាចបំបែកបាន iPhone ចំនួន 9 ប្រភេទខុសៗគ្នា ដូច្នេះអ្នក ប្រើប្រាស់ iPhone ចាស់ៗខ្លាំង ឬលែងត្រូវការ និងមានបញ្ហាធ្ងន់ធ្ងរ អាចយកទៅឲ្យ Apple បាន ក៏គ្រាន់ ជាងទុកចោលបំពុល បរិស្ថានដែរ ព្រោះគ្រឿងបច្ចេកវិទ្យា ទាំងនេះ ទុកកាន់តែយូរ កាន់តែចាស់ បំពុលបរិស្ថាន កាន់តែខ្លាំង។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ២០ ខែ មេសា ឆ្នាំ ២០១៨
ប្រភព: Apple Tag: Lifestyle