CAMBO REPORT

Popup Advertising5 seconds

របៀប​ឆែក​មើល​លេខ​សម្ងាត់​របស់ Wi Fi បន្ទាប់​ពី​ភ្ជាប់​រួច នៅ​លើ​ស្មាតហ្វូន​និង​កុំព្យូទ័រ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

នេះជាវិធីសាស្រ្តមួយ ដែលមិត្តអ្នកអាន គួរតែយល់ដឹង ព្រោះអ្នកប្រើប្រាស់ មួយចំនួន អាចភ្លេចលេខសម្ងាត់ របស់ Wi-Fi បន្ទាប់ពីបានភ្ជាប់រួច ដូច្នេះពួកគេអាច ឆែកមើលលេខសម្ងាត់នោះបាន ដោយវិធីងាយៗ ដើម្បីដឹងពីលេខសម្ងាត់ នោះម្តងទៀត បង្ការនៅពេល នរណាម្នាក់ សួរនាំរកលេខសម្ងាត់នោះ ទៅប្រើប្រាស់។ ដោយមូលហេតុនេះហើយ ទើបរាល់ពេល ដែលភ្ជាប់ជាមួយ Wi-Fi រួច ឧបករណ៍ដូចជាកុំព្យូទ័រ និងស្មាតហ្វូន នឹងចំណាំលេខ សម្ងាត់របស់ Wi-Fi នោះទុក ទើបអ្នកប្រើប្រាស់ អាចឆែកមើលម្តងទៀត ប្រសិនបើភ្លេច ហើយឆែកមើលបាន Wi-Fi ណាដែលអ្នកកំពុង ភ្ជាប់ប៉ុណ្ណោះ។

មិនបង្អង់យូរ មិត្តអ្នកអាន អាចធ្វើតាមវិធីសាស្រ្តខាងក្រោមនេះ ដោយយើងលើកឡើងនូវ វិធីសាស្រ្តអនុវត្តន៍ នៅលើស្មាតហ្វូនដំនើរការ ទាំងប្រព័ន្ធប្រតិបត្តិការ Android និង iOS រួមទាំងកុំព្យូទ័រដំនើរការ Windows 10 ដូច្នេះមិត្តអ្នកអាន អាចអានតាមលំដាប់លំដោយ និងធ្វើតាមឲ្យបានខ្ជាប់ខ្ជួន ទើបការអនុវត្តន៍ បានជោគជ័យ។

 

វិធីសាស្រ្តឆែកមើលលេខសម្ងាត់ Wi-Fi នៅលើស្មាតហ្វូន iOS:

 

•    ជាដំបូង អ្នកអាចចូលទៅកាន់ Settings ចុចបន្តចូល Wi-Fi ទើបចុចលើសញ្ញា ! ក្នុងក្រឡោនឈ្មោះ Wi-Fi ដែលអ្នកបានភ្ជាប់ នៅពេលចូលទៅដល់ អូសចុះក្រោមបន្តិច ចាំសម្លឹងមើល ក្រឡោន Router នៅពេលនោះ អ្នកនឹងឃើញលេខ IP

•    យកលេខ IP នោះ មកវាយនៅក្នុង Browser វិញ បន្តធ្វើការ Log in ដោយ User Name និង Password ជា admin ដូចគ្នា

•    បើតាម Router របស់ TP-Link យើងអាចចុចចូល ត្រង់ក្រឡោន Wireless ចាំចុចបន្តចូល Wireless Security ពេលនោះ យើងនឹងឃើញលេខ សម្ងាត់ Wi-Fi ដែលយើងកំពុងភ្ជាប់ នៅត្រង់ក្រឡោន PSK Password

វិធីសាស្រ្តឆែកមើលលេខសម្ងាត់ Wi-Fi នៅលើស្មាតហ្វូន Android

 

•    ទូរសព្ទរបស់លោកអ្នក ត្រូវតែធ្វើការ Root ជាមុនសិន
•    មានតម្លើងកម្មវិធី Root Explorer រួចជាស្រេច ឬទៅកាន់ វេបសាយនេះ ដើម្បីទាញយក
•    បន្ទាប់ពីដំឡើងរួច បើកកម្មវិធី Root Explorer រួចចូលទៅកាន់ Root Folder (មិនមែនក្នុង SD Card)
•    នៅពេលបើក Root Folder រួចបើក Folder បន្តទៀត (data/misc/wifi)
•    មកដល់ត្រឹម Folder wifi អ្នកនឹងឃើញមាន File មួយឈ្មោះថា conf. បន្ទាប់មកចុចលើ Fileនោះ វានឹងបង្ហាញ ពត៌មាន ទាក់ទងនឹង Wi-Fi ដែលអ្នកធ្លាប់ បានភ្ជាប់ មកតែម្តង។
•    ssid = ជាឈ្មោះរបស់ Wi-Fi
•    psk = ជាលេខសំងាត់ Wi-Fi

វិធីសាស្រ្តឆែកមើលលេខសម្ងាត់ Wi-Fi នៅលើកុំព្យូទ័រ 

 

•    អ្នកត្រូវតែប្រាកដថាកុំព្យូទ័រអ្នកបានភ្ជាប់ Wi-Fi រួចរាល់
•    អ្នកត្រូវចុចប៊ូតុង Windows ស្វែងរក Network and Sharing Center 
•    បន្ទាប់អ្នកត្រូវសំលឹងរកពាក្យ Connections ដែលនៅក្បែរ នោះមាន រូបសញ្ញា Wi-Fi និងឈ្មោះ Wi-Fi ដែលអ្នកកំពុងភ្ជាប់នោះ រួចអ្នកត្រូវចុចលើ ឈ្មោះនោះភ្លាម បន្ទាប់វាផុសឡើង អ្នកអាចចុចប៊ូតុង Wireless Properties


•    ពេលនោះវានឹងផុសចេញផ្ទាំងមួយទៀត បន្ទាប់អ្នកត្រូវចុចលើមាតិការ Security អ្នកនឹងឃើញលេខ សម្ងាត់របស់ Wi-Fi នោះនៅត្រង់ Network security key ប៉ុន្តែតម្រូវឲ្យអ្នក ធីកត្រង់ Show characters ទើបអាចឃើញលេខ សម្ងាត់នោះបាន។

បន្ទាប់ពីអ្នកបានដឹងពីរបៀបនៃការ ស្វែងរកលេខសម្ងាត់នេះហើយ អ្នកច្បាស់ជាដឹងពីមូលហេតុ ដែលយើងណែនាំនេះ និងដឹងពីសារៈសំខាន់ នៃការធ្វើបែបនេះ សាកសមនៅពេលណា ដែលអ្នកជួបប្រទះបញ្ហានេះ ឬត្រូវការស្វែងរក លេខសម្ងាត់ដែលរបស់អ្នកដែលភ្លេច បានមកវិញ។ ចំនែកឯអ្នក ដែលមិនទាន់បានដឹង ពិតជាទទួលបានការ យល់ដឹងមួយ ទៀតហើយ ដូចនេះសូមរីករាយ ក្នុងការប្រើប្រាស់ របស់អ្នក។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong 1 month ago
ប្រភព: Cambo Report Tag: ចំណេះដឹងទូទៅ