CAMBO REPORT

Popup Advertising5 seconds

ងាក​មក​មើល​រូប​រាង​ម៉ូតូ Honda Vario ឆ្នាំ 2018! អាច​មាន​អ្នក​ស្រលាញ់​ច្រើន!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

មិត្តអ្នកអានមួយចំនួនប្រហែលជាគិតថានេះជាម៉ូតូ Vario ឈ្មោះថ្មីរបស់ Honda បង្កើតឡើង តែការពិតនេះជា ឈ្មោះម៉ូតូ ដែលហៅនៅទីផ្សារ ប្រទេសឥណ្ឌូនេស៊ី រីឯនៅក្នុងស្រុកយើង គេហៅថា Click និងស្វែងយល់ ឲ្យកាន់ស៊ីជម្រៅទៀតនោះ ម៉ូតូនេះ នៅមានប្រភេទ Honda Click 125i និងមាន Click 150i។ រីឯ Honda Vario ឆ្នាំ 2018 នេះ ក៏មានមកជាមួយ កំលាំងម៉ាស៊ីន 125 cc និង 150 cc ដែរ ដូច្នេះយើងចង់បញ្ជាក់ ដល់មិត្តអ្នកអាន ឲ្យយល់បានកាន់តែច្បាស់ ពីម៉ូឌែលម៉ូតូទាំងនេះ ព្រោះក្រុមហ៊ុនផលិតឡើង តម្រូវតាមទីផ្សារ ផ្សេងៗគ្នា។

ក្នុងអត្ថបទនេះ យើងនិយាយពី Honda Vario ឆ្នាំ 2018 ដែលទើបដាក់បង្ហាញនៅទីផ្សារ ប្រទេសឥណ្ឌូនេស៊ី ជាមួយជម្រើសកម្លាំងម៉ាស៊ីន 2 ប្រភេទដូចជា 125 cc តម្លៃ 17.6 លានរូពី ស្មើ 1276 ដុល្លារ សហរដ្ឋអាមេរិចនិង 150 cc តម្លៃ 22.5 លានរូពី ស្មើ 1632 ដុល្លារសហរដ្ឋអាមេរិច។ តម្លៃលក់នេះ ដ៏សមរម្យនៅលើទីផ្សារ ប្រទេសឥណ្ឌូនេស៊ី តែបើមកដល់ ទីផ្សារយើងវិញ អាចមានតម្លៃដល់ខ្ទង់ 2400 ដុល្លារជិត 2500 ដុល្លារ នៅពេល ដាក់លក់ដំបូង។ បើនិយាយពីរូបរាង របស់ម៉ូតូ មានតួចំហៀង សងខាងដដែល ស្រដៀងទៅនឹង ម៉ូឌែលមុន ដោយគ្រាន់តែមានការ កែភ្លើងស៊ីញ៉ូខាងមុខ អមជាមួយភ្លើងអំពូល LED លេចធ្លោខ្លាំង ចំពីស្តុបខាងមុខ, ក្បាលម៉ូតូ ដែលរូបរាងដដែល ដោយគ្រាន់តែប្តូរ នូវកុងទ័រប្រភេទថ្មី មានប៊ូតុងចុចកំណត់ វាស់ចម្ងាយផ្លូវ, កែបមានម៉ូតដដែល និងមានស្តុប ខាងក្រោយ នៅស្តួចដដែល ទាស់ត្រង់យកស៊ីញ៉ូ ខាងក្រោយមក ដាក់ជាប់កាត់តាបួ ខាងក្រោមវិញ ដែលអាច ងាយស្រួលបាក់ ដូចទៅនឹងម៉ូតូ Zoomer X ។

នៅលើទីផ្សារស្រុកគេ ម៉ូតូនេះ ចេញមកមានច្រើនពណ៌ ដូចជាពណ៌ប្រផេះ, ពណខ្មៅតែមក្រហម, ពណ៌ក្រហមតែមប្រផេះ, ពណ៌សតែមក្រហម, ពណ៌សតែមខៀវ, ពណ៌សសុទ្ធ, ពណ៌ក្រហមសុទ្ធ និងពណ៌ខ្មៅសុទ្ធ។ បើនិយាយពីទម្ងន់ របស់ម៉ូតូ ក៏ខុសគ្នាដែរ ដោយម៉ាស៊ីន 150 cc មានទម្ងន់ 112 គីឡូក្រាម និង 125 cc មានទម្ងន់ 111 គីឡូក្រាម។ ម៉ាស៊ីននេះ ប្រើប្រាស់នូវបច្ចេកវិទ្យា ACG និង eSP ចំណែកឯប្រភេទហ្រ្វាំង ប្រើប្រាស់បច្ចេកវិទ្យា CBS (Combined Braking System) ។ រង្វង់កង់ទំហំ 14 អ៊ីញ រីឯសំបកកង់ ខាងមុខទំហំ 90/80 និងសំបកកង់ ខាងក្រោយទំហំ 100/80 ចំណែកធុងសាំង ផ្ទុកបានចំណុះ 5.5 លីត្រ។

វីដេអូខាងក្រោម៖

 

 

សរុបសេចក្តីមក ម៉ូតូ Honda Vario ឆ្នាំ 2018 បានដាក់បង្ហាញ លើទីផ្សារប្រទេសឥណ្ឌូនេស៊ី ដែលយើងអាច ដឹងបានថា ម៉ូឌែលរបស់ Honda Click ជំនាន់ក្រោយ ដែលចេញ នៅក្នុងស្រុកយើង នាពេលខាងមុខ នឹងមានរូបរាង កម្លាំងម៉ាស៊ីនដូចគ្នាជាមួយម៉ូតូ Honda Vario នេះដែរ ដូច្នេះមិត្តអ្នកអាន ដែលបានឃើញ នឹងអាចត្រៀមជះលុយ ទិញម៉ូតូនេះ ជាម៉ូឌែល Click ដែលនឹងមកដល់ទីផ្សារ ស្រុកយើង នាពេលអនាគត។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong 1 month ago
ប្រភព: Paultan Tag: យានយន្ត