CAMBO REPORT

Popup Advertising5 seconds

ក្រុមហ៊ុន Sony និង Carnegie Mellon ត្រៀម​សហការ​ផលិត​រ៉ូបូត ដោយ​ប្រើ​ប្រាស់​បញ្ញា​សិប្បនិមិត្ត (AI)

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

មនុស្សយន្ដ គឺជាឧបករណ៍នាថ្ងៃអនាគត ដែលកំពុងតែមានអ្នកអភិវឌ្ឍន៍ នៅក្នុងប្រទេស ជឿនលឿនព្យាយាមផលិតវាច្រើន ជាពិសេសគឺប្រទេស ជប៉ុនតែម្ដង។ ប្រទេសជប៉ុនមាន ទស្សនវិស័យខ្ពស់ ទៅលើបច្ចេកវិទ្យា ផលិតរ៉ូបូតនេះមែនទែន ដោយគេព្យាយាមផលិតមនុស្សយន្ដភាគច្រើន គឺតាមរយៈខ្សែភាពយន្ដប្រឌិត បែបវិទ្យាសាស្ដ្រ ដែលគេធ្លាប់បានព្យាករណ៍ តាំងពីមុនមក និងស្រមៃថា វានឹងកើតឡើងពិតប្រាកដ នាថ្ងៃអនាគត។ ហើយវាស្ទើរតែ ជិតក្លាយទៅជាវប្បធម៌ មួយទៅហើយ ដោយជារៀងរាល់ឆ្នាំ គេតែមានការដាក់ តាំងមនុស្សយន្ដ និងការប្រកួតបង្កើត មនុស្សជាដើម។ មកដល់ពេលនេះ យើងក៏បានឃើញមនុស្សយន្ដ ជប៉ុនមានមុខមាត់ ដូចមនុស្សពិតៗ ដែលបានធ្វើការ នៅតាមសណ្ឋាគារ និងបម្រើការសេវាកម្ម នានាជាដើម។ ងាកមកក្រុមហ៊ុន អេឡិចត្រូនិច Sony ឯនេះវិញ ក៏មានចំណាប់អារម្មណ៍ ត្រៀមផលិតរ៉ូបូតផងដែរ ដោយប្រើប្រាស់នូវបច្ចេកវិទ្យា បញ្ញាញានចុងក្រោយ ដែលនឹងធ្វើឲ្យមនុស្សយន្ដ មានញានស្រដៀងនឹង មនុស្សពិតៗអញ្ចឹងដែរ។

ទៅលើគម្រោងការណ៍ដើម្បីផលិតរ៉ូបូតនោះ ក្រុមហ៊ុន Sony ត្រៀមនឹងសហការជាមួយនឹង សាកលវិទ្យាល័យ Carnegie Mellon ដែលជាសកលវិទ្យាល័យ ដ៏ល្បីល្បាញរបស់ផ្នែក ស្រាវជ្រាវ នៅក្នុងទីក្រុង  PITTSBURGH នៃសហរដ្ឋអាមេរិច។ ពួកគេនឹងចាប់ដៃគ្នា ដើម្បីផលិតឡើង នូវបច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត AI ការស្រាវជ្រាវ ផ្នែកផលិតមនុស្សយន្ដ។ គម្រោងការណ៍ផលិតរ៉ូបូត លើកដំបូងរបស់ Sony នេះគឺគេនឹង ចាប់ផ្ដើមដំបូងទៅលើ រ៉ូបូតបម្រើការ នៃផ្នែករៀបចំម្ហូបអាហារ មានន័យថា រ៉ូបូតទាំងនោះ ពួកគេនឹងធ្វើការជំនួយ ទៅផ្នែកដឹក ជញ្ជូនអាហារ ក៏ដូចជាការងារ ក្នុងចង្ក្រានជាដើម ដូចជាការលាង សម្អាតជាដើម។

នេះមិនមែនជារឿងថ្មីនោះទេ ដោយកន្លងមក យើងក៏ធ្លាប់បានឃើញប្រទេសជប៉ុនផលិត រ៉ូបូតដើម្បីដឹកជញ្ជូនភីស្សា រួចមកហើយដែរ ប៉ុន្តែហេតុអ្វីបានជាក្រុមហ៊ុន Sony ចង់ផលិតរ៉ូបូត បម្រើផ្នែកម្ហូបអាហារទៅវិញ? លោកវេជ្ជបណ្ឌិត Hiroaki Kitano ជាស្ថាបនិក របស់ក្រុមហ៊ុន Sony បានលើកឡើងថាគាត់នឹងដឹកនាំ វិទ្យាស្ថានស្រាវជ្រាវ បច្ចេកវិទ្យាផលិតនេះ ដោយផ្ទាល់ ក្នុងនោះក៏មានការ ចូលរួមពីសំណាក់សាស្ដ្រាចារ្យ និងសិស្សនិស្សិតផងដែរ។ មូលហេតុដែលជ្រើសរើស វិស័យម្ហូបអាហារ គឺដោយសារតែវាអាចធ្វើការ បានច្រើនផ្នែក ជាងវិស័យផ្សេងៗទៀត និងជាការងារស្រាលៗដំបូង ហើយក៏ជាផ្នែក ដែលមិនសូវមានអ្នកចាប់ អារម្មណ៍ផងដែរ។ បញ្ញាសប្បនិមិត្ត AI នៅលើរ៉ូបូតនោះ វានឹងធ្វើអោយរ៉ូបូត មានភាពវៃឆ្លាត ស្គាល់អំពីទំហំរូបរាង នៃរបស់របរ នៅក្នុងផ្ទះបាយ, ជួយទៅដល់ការងារ របស់កូនកាំបិត, និងចូលរួមក្នុង ការងារសម្អាត ដូចជាជូតសម្អាត និងលាងចានជាដើម។ ប៉ុន្ដែមិនមែន មានន័យថា រ៉ូបូតមួយគ្រឿង អាចធ្វើបានគ្រប់មុខ ដូចមនុស្សនោះទេ ពោលក្រុមហ៊ុន Sony គម្រោងផលិត ជាច្រើនម៉ូឌែល។ ប្រសិនបើការផលិត បម្រើការក្នុងផ្នែកម្ហូប អាហារនេះជោគជ័យ ក្រុមហ៊ុន Sony ក៏នឹងព្យាយាម ផលិតទៅលើវិស័យ ផ្សេងទៀតផងដែរ ដូចជានៅតាម រោងចក្រសហគ្រាស ធំជាដើម។ ប៉ុន្តែការផលិត ដំបូងនេះ មិនមែនប្រើ ពេលខ្លីនោះទេ វានៅចំណាយពេល រាប់ឆ្នាំឯណោះ អញ្ចឹងយើងនឹងរង់ចាំ មើលបច្ចេកវិទ្យាថ្មី របស់ក្រុមហ៊ុន Sony ទាំងអស់គ្នា។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum 1 month ago
ប្រភព: Engadget Tag: វិទ្យាសាស្ត្រ