CAMBO REPORT

Popup Advertising5 seconds

ស្វែង​យល់​ពី​ប្រព័ន្ធ​សុវត្ថិភាព Two-factor authentication ក្នុង Facebook

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

មិនថា ការរស់នៅប្រចាំថ្ងៃ ទេប្រព័ន្ធសុវត្ថិភាពគឺពិតជា សំខាន់ណាស់ និងត្រូវការពារជានិច្ច ដូចជានៅតាមផ្ទះ ម្ចាស់ផ្ទះត្រូវចាក់សោរ ការពារចោរលួចទ្រព្យសម្បត្តិ និងដាក់កាមេរ៉ាតាមដាន សកម្មភាពជនឆបោកផ្សេងៗ រីឯកុំព្យូទ័រ មានមុខងារ Firewall ទប់មិនឲ្យ ជនខិលខូច Hack ចូល ឬលើស្មាតហ្វូន មានជាការស្កេនម្រាមដៃ និងសម្គាល់មុខ ដើម្បី ដោះសោរ ព្រោះក្រៅពីម្ចាស់ មិនអាចដោះសោរបានទេ និងមានប្រព័ន្ធ សុវត្ថិភាពផ្សេងៗទៀត ដូចជា iCloud លើ iOS និង Find my device លើ Android អាចស្វែងរកស្មាតហ្វូន ដែលបានបាត់មកវិញ និងលុបទិន្នន័យ ចោលបានពីចំងាយ។

មិនខុសអ្វីពីបណ្តាញសង្គមនានាប៉ុន្មានទេ តែងតែមានមកជាមួយប្រព័ន្ធសុវត្ថិភាព ផ្ទាល់ខ្លួនដែរ ដូចបណ្តាញសង្គម Facebook អញ្ចឹង មានប្រព័ន្ធសុវត្ថិភាព 2 ឬ 3 តង់ សម្រាប់ការពារ គណនីរបស់អ្នក ប្រើប្រាស់ ដូច្នេះទើបមានអ្នក ប្រើប្រាស់មួយចំនួន មិនសូវជាយល់ច្បាស់ ពីប្រព័ន្ធសុវត្ថិភាពទាំងនេះ និងខ្លះទៀតបានយល់ ក៏កំពុងប្រើប្រាស់ដែរ។ ដោយមូលហេតុនេះ យើងលើកយកមុខងារ ប្រព័ន្ធសុវត្ថិភាពសំខាន់ក្នុង Facebook មកណែនាំ ដល់មិត្តអ្នកអាន ស្វែងយល់ ឲ្យកាន់តែច្បាស់ និងអាចចេះប្រើប្រាស់ បានគ្រប់ៗគ្នា ដើម្បីរក្សាសុវត្ថិភាព គណនីខ្លួនឯង អោយបានគង់វង្ស យូរអង្វែង។

 

Two-factor authentication គឺជាមុខងារប្រព័ន្ធ សុវត្ថិភាពមួយ ដែល Facebook បង្កើតឡើង សម្រាប់ការពារគណនី របស់អ្នកប្រើប្រាស់ បន្ថែមពីលើការដាក់លេខ សម្ងាត់។ ប្រសិនបើអ្នកប្រើប្រាស់ មុខងារនេះ វានឹងទាមទារឲ្យអ្នក វាយលេខកូដប្រព័ន្ធ សុវត្ថិភាពពិសេស មួយទៀត នៅពេលដែលអ្នក Log in ចូលប្រើប្រាស់ នៅលើឧបករណ៍ផ្សេងៗ ដែលមិនធ្លាប់បាន Log in ពីមុន ដូច្នេះនរណាក៏ដោយ ឲ្យតែ Log in គណនីរបស់អ្នក ចូលទៅកាន់ ឧបករណ៍ផ្សេងៗ នឹងលោតជាដំណឹងប្រាប់ ដល់អ្នកភ្លាម តាមរយៈលេខទូរសព្ទ ឬអ៊ីម៉ែល។ នៅពេលដែលអ្នក បានដឹងភ្លាមៗនោះ អាចអោយអ្នក ដឹងថានោះ មិនមែនជាអ្នកផ្ទាល់ Log in ចូលនោះទេ អ្នកអាចធ្វើការផ្តាច់ និងបញ្ចូនដំណឹងតបទៅប្រព័ន្ធ Facebook វិញ ពេលនោះ អ្នកផ្សេង ដែលព្យាយាម Log in នោះ Log គណនីរបស់អ្នក មិនចូលទេ។

 

របៀបបើកដំនើរការមុខងារនេះ តាមកុំព្យូទ័រ៖ 

 

•    អ្នកអាចទៅកាន់ Security and Login Settings តាមរយៈការចុច សញ្ញាព្រួញបាញ់ចុះក្រោម នៅជ្រុងខាងលើផ្នែក ខាងស្តាំ ក្បែររង្វង់សញ្ញាសួរ ចាំបន្តចុច Settings > Security and Login
•    អូសចុះក្រោមបន្តិច សម្លឹងមើលក្រឡោន Use two-factor authentication រួចចាំចុច Edit ដែលនៅក្បែរនោះ
•    បន្តកំណត់តាមចិត្តចង់របស់អ្នក ដូចជាការដាក់លេខទូរសព្ទ ផ្ទាល់ខ្លួន, ដាក់ Log in តាមរយៈ USB ឬ NFC ជាដើម, ប្រើប្រាស់ Recovery code ដើម្បីប្រើប្រាស់ Facebook របស់អ្នក នៅពេលដែលធ្វើ ដំណើរទៅឆ្ងាយ ដោយមិនបានយក ស្មាតហ្វូនតាមខ្លួន និងមើលឧបករណ៍ ឬកម្មវិធីផ្សេងៗ ដែលធ្លាប់បាន Log in ជាមួយគណនីរបស់អ្នក ហើយមិនចាំបាច់ត្រូវការ កូដដើម្បី Log in ម្តងទៀត។

សរុបមក នេះជាប្រព័ន្ធសុវត្ថិភាព មានទម្រង់ខ្ពស់បន្តិច ដូច្នេះសម្រាប់អ្នក ប្រើប្រាស់ធម្មតាៗ ប្រហែលជាពិបាក ក្នុងការកំណត់បន្តិច ជាពិសេសអ្នក ដែលមិនសូវចេះភាសាអង់គ្លេស ដូច្នេះសង្ឃឹមថា យើងបានរៀបរាប់ ជាអក្សរខ្មែរនេះ អាចឲ្យអ្នកគ្រប់គ្នា យល់បានច្បាស់ជាងមុន និងគួរចាប់ផ្តើម យកចិត្តទុកដាក់ លើការប្រើប្រាស់ប្រព័ន្ធ សុវត្ថិភាពនេះ ដើម្បីជៀសវាងការ បាត់គណនី និងអាចទប់ស្កាត់ បានភ្លាមៗ នៅពេលនរណាម្នាក់ព្យាយាម លួច Log in ចូលគណនីរបស់អ្នក។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong 1 month ago
ប្រភព: Facebook Tag: ចំណេះដឹងទូទៅ