CAMBO REPORT

Popup Advertising5 seconds

តើ​មេរោគ​អាច​ជ្រៀត​ចូល​ទៅ​ក្នុង​ស្មាតហ្វូន​បាន​ដែរ​ឬទេ?

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

តើមេរោគ អាចជ្រៀតចូល ទៅក្នុងទូរសព្ទ ដូចដែល ហេតុការណ៍បានកើតមានឡើង នៅលើកុំព្យូទ័រ ដែរឬទេ? នេះជាសំណួរមួយ ដែលប្រិយមិត្ត ជាច្រើនបានចោទឡើង មកក្នុងប្រអប់សារ ខេមបូរីផត! ជាការពិតណាស់ វាពិតជា អាចជ្រៀតចូលបាន និយាយរួម អោយតែឧបករណ៍អេឡិចត្រូនិច ដែលអាចដើរតួរជា បណ្តាញភ្ជាប់ និងដំណើរការដោយ ផ្នែកទន់ ឬភាសាអង់គ្លេស ហៅថា Software ហ្នឹង។ ក៏ប៉ុន្តែ បើអ្នកទាំងអស់គ្នា សួរថា ឱកាសនៃការជ្រៀតចូល ភាគតិច ឬក៏ភាគច្រើននោះ ចម្លើយគឺប្រាកដ ជាភាគតិចបំផុត បើសិនជា ការប្រើប្រាស់ ប្រកបទៅតាម ក្បួនត្រឹមត្រូវ មិនផ្តេសផ្តាស ទៅតាមប្រភព មិនច្បាស់លាស់។

ឥឡូវយើងនិយាយទៅលើ ប្រព័ន្ធប្រតិបត្តិការ ធំទាំងពីរគឺ Android និង iOS ខណៈដែល Android ត្រូវបានបង្កើត និងអភិវឌ្ឍឡើងដោយ Google ហើយ iOS ត្រូវបានបង្កើត និងអភិវឌ្ឍឡើងដោយ Apple។ ទាំងពីរនេះ សុទ្ធតែមានសុវត្ថិភាពខ្ពស់ ដូចគ្នា និងអាចទប់ស្កាត់ ពីការវាយលុក របស់មេរោគ បានស្ទើរតែ 90% (មេរោគកម្មវិធី) ប្រសិនបើ អ្នកតែងតែ មានទម្លាប់ល្អមួយ ក្នុងការអាប់ដេតជាប្រចាំ ពេលដែលមាន New Software Update ទាមទារ អោយតម្លើង ព្រោះថាក្នុងកំណែអាប់ដេតថ្មី វាតែងពាំនាំនូវ Update Security Patch ថ្មីជានិច្ច សម្រាប់ប្រឆាំងនឹង កូដរបស់មេរោគ។

 

បើនិយាយពី មធ្យោបាយ រឺផ្លូវ ដែលមេរោគអាច ចូលបាន គឺមានច្រើន វាអាចបន្លំខ្លួនក្នុង កម្មវិធីនៅក្នុង Store, Links, វេបសាយ ជាដើម ក៏ប៉ុន្តែមាន ភាគរយតិចណាស់ ដែលវាអាចមាន សមត្ថភាព បន្លំចូលបាន។

 

និយាយទៅ ប្រសិនបើ កម្មវិធីនៅក្នុង Play Store ឬ App Store មានបង្កប់នូវ មេរោគនោះ ខាងអ្នកអភិវឌ្ឍន៍កម្មវិធី របស់ក្រុមហ៊ុនទាំងពីរ នឹងដឹងភ្លាម ព្រមទាំងធ្វើការ ដកចេញពី Store បណ្តោះអាសន្ន មិនអនុញ្ញាត អោយអ្នកប្រើប្រាស់ ផ្សេងទៀត ដោនឡូតយកមក ប្រើប្រាស់ នោះទេ ព្រោះថា រាល់កម្មវិធី ដែលបានអាប់ឡូត ចូលទៅក្នុង Store សុទ្ធតែត្រូវឆ្លងកាត់ ការត្រួតពិនិត្យជាមុន។ វាអាច មានករណី 2% ដែលធ្វើ អោយមាន ការធ្លោះធ្លោយ ឬត្រួតពិនិត្យ មិនបានអស់ ធ្វើអោយ កម្មវិធីដែលបង្កប់នូវ មេរោគខ្លះ បន្លំខ្លួនចូលបាន ក៏ប៉ុន្តែករណីនេះ គឺកម្រមានណាស់… បើសិនជាមាន ក្នុងចំណោម រាប់សិបលាន កម្មវិធី គឺមានតែ 30 ទៅ 50 កម្មវិធីប៉ុណ្ណោះ ហើយកម្មវិធីទាំងនោះ ភាគច្រើនសុទ្ធសឹងជា កម្មវិធី ដែលមិនមាន អ្នកប្រើប្រាស់ តម្លើងច្រើននោះទេ ព្រោះវាជាកម្មវិធី ទាក់ទងនឹង ការចាប់មេរោគ ដែលមិនមានប្រភពច្បាស់។

 

ចំពោះមធ្យោបាយ ដែលមេរោគអាចឆ្លងបានតាម Link នោះ គឺបណ្តាលមកពី អ្នកប្រើប្រាស់ ខ្លួនឯងផ្ទាល់ទេ និយាយអោយងាយយល់ អ្នកប្រើប្រាស់ ចាញ់បោកដោយ វិធីបញ្ឆោត របស់អ្នកបង្កើតមេរោគ តាមរយៈ ការចុចទៅលើ Link ដែលបញ្ឆោតថា អ្នកឈ្នះរង្វាន់នេះ រង្វាន់នោះ ឬឈ្នះលុយរាប់លាន ជាដើម ដោយតម្រូវ អោយធ្វើការបំពេញនូវ ពត៌មានផ្ទាល់ និងចុចលើ Link ដែលជាផ្លូវ សម្រាប់បើក អោយម្ចាស់មេរោគ អាចជ្រៀតចូល មកក្នុងទូរសព្ទរបស់ អ្នកប្រើប្រាស់បាន។ ដូចនេះ ចំណុចចំបង គឺកុំចុច Link ផ្តេសផ្តាស ប្រសិនបើ អ្នកមិនស្គាល់ ប្រភពច្បាស់!

 

ឯមធ្យោបាយ ដែលមេរោគអាចឆ្លងបានតាម វេបសាយនោះ ក៏បណ្តាលមកពី អ្នកប្រើប្រាស់ ខ្លួនឯងផ្ទាល់ដែរ … ពួកគេ អាចចូលទៅកាន់វេបសាយ ហាមឃាត់ ដែលមិនមាន ការផ្ទៀងផ្ទាត់ ពី Google ឬ Apple ដូចជា វេបសាយ Hack, Porn និងវេបសាយ ខុសច្បាប់ ជាច្រើនទៀត ព្រមទាំងចេះតែចុចនេះ ចុចនោះផ្តេសផ្តាស រហូតដល់បើកផ្លូវ ជាច្រើន អោយគេបន្លំនៅក្នុង ទូរសព្ទបាន។ អញ្ចឹងចំណុចចំបង គឺកុំចេះតែចូល វេបសាយ ដែលគេហាមឃាត់!

 

មធ្យោបាយចុងក្រោយ ដែលមេរោគអាចឆ្លងចូល ងាយៗជាងគេទាំងអស់ គឺតាមការភ្ជាប់ ទូរសព្ទរបស់អ្នក ទៅកុំព្យូទ័រ ដែលមានមេរោគស្រាប់។ ហេតុដូច្នេះហើយ មុននឹងភ្ជាប់ អ្នកគួរតែដឹង ច្បាស់មុនថា កុំព្យូទ័រដែលអ្នក នឹងយកមកភ្ជាប់ ជាមួយនឹង ទូរសព្ទរបស់អ្នកហ្នឹង មានមេរោគ រឺក៏អត់ បើសិនជាមាន កម្ចាត់ចោល ដោយប្រើកម្មវិធី កម្ចាត់មេរោគដែលមាន សមត្ថភាពខ្ពស់សិន ចាំយកមកភ្ជាប់ ជាមួយនឹង ទូរសព្ទរបស់អ្នក។ និយាយទៅ ដូចលាងដៃនឹងសាប៊ូ អោយស្អាតសិន ចាំបរិភោគអាហារ !!!

វានៅមាន រឿងស៊ីជម្រៅច្រើនទៀត ក៏ប៉ុន្តែសម្រាប់អត្ថបទនេះ គឺខ្ញុំគ្រាន់តែចង់ចែករំលែក នូវចំណេះដឹង បន្តិចបន្តួច អោយអ្នកទាំងអស់គ្នា បានស្វែងយល់បាន មួយកម្រិតទៀត ថាតើ មេរោគ អាចជ្រៀតចូលបាន តាមរយៈអ្វីខ្លះ ហើយយើងគួរដឹងថា គួរតែការពារ តាមវិធីអ្វីខ្លះ។

 

សំណួរចុងក្រោយ ដែលចោទសួរថា បើសិនមេរោគ បានចូលទៅលុបទិន្នន័យ ក្នុងទូរសព្ទហើយ តើយើងគួរធ្វើបែបណា? ចំណុចនេះ បើសិនជា ធ្ងន់ធ្ងរខ្លាំង ហើយចង់ប្រើ ដំណោះស្រាយខ្លី គឺ Setup Program ថ្មី តែម្តង ក៏ប៉ុន្តែបើអ្នក មានឯកសារសំខាន់ ដែលនៅសល់ខ្លះ អ្នកអាចប្រើកម្មវិធី កម្ចាត់មេរោគល្បីមួយចំនួន ដែលស្របច្បាប់ បានន័យថា មិនបាន Cracked យកមកប្រើ គឺទិញ License តែម្តង ដើម្បីស្គេនកម្ចាត់ មេរោគដែលមាន នៅក្នុងទូរសព្ទ តែយ៉ាងណាក៏ដោយ ជឿខ្ញុំចុះ យល់ល្អ Setup ថ្មីទៅ ល្អជាង វាជាវិធីមួយ មិនបន្សល់ផ្លូវចាស់ អោយលោក អនាមិកទៀត។

 

បញ្ជាក់៖ iOS មានភាគរយឆ្លងតិចជាង Android!


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Mai 1 month ago
ប្រភព: Cambo Report Tag: ចំណេះដឹងទូទៅ