CAMBO REPORT

Popup Advertising5 seconds

BMW M2 Competition ស៊េរី ២០១៩ រូប​រាង​ទាក់​ទាញ កម្លាំង​ខ្លាំង មាន​ល្បឿន​ដល់ 250 km/h

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

នេះគឺជារថយន្ដ BMW M2 Competition សេរីឆ្នាំ ២០១៩ ដែលទើបតែដាក់បង្ហាញ កាលពីពេលថ្មីៗនេះ ដែលរថយន្ដ BMW ត្រកូល M នេះ ទៅសំដៅទៅលើរថយន្ដខ្នាត Sedan ដែលមានកំពស់ទាបល្អ មានរូបរាងស្រស់ស្អាត និងកម្លាំងខ្លាំងផងដែរ សម្រាប់បើកបរ នៅលើផ្លូវកៅស៊ូ និងនៅក្នុងទីក្រុង។ BMW M2 Competition នេះវាពិតជាមានរូបរាង ស្រស់ស្អាតមែនទែន ដែលត្រូវបានរចនាកាច ជាងមុនបន្ដិច និងប្រើប្រាស់ម៉ាស៊ីន ខ្លាំងជាងមុនបន្ដិច ប៉ុន្តែត្រូវបានកាត់ បន្ថយការស៊ីសាំង និងកាត់បន្ថយការ បំភាយកាបូន ចេញផងដែរ។

រូបរាងខាងក្រៅរបស់ BMW M2 Competition ពិតជាទាក់ទាញ ទៅលើថ្នាំកូត ខាងក្រៅរបស់វាបានប្រើប្រាស់នូវ ថ្មាំកម្រិតខ្ពស់ ដែលចាំងភ្លឺដូចជា វត្ថុមានតម្លៃអញ្ចឹង ហើយវាក៏ឆ្លុះច្បាស់ ផងដែរ។ ផ្នែកខាងមុខនេះ មានរចនាបថសាកសម ជារថយន្ដកាច ដោយសារតែវាធ្វើជា លក្ខណៈជ្រុងៗ ប៉ុន្តែមិនមែន Classic នោះទេ គឺវាមានរចនាបថបែប រថយន្ដស្ព័រទំនើប ជាពិសេសគឺ ក្បាំងម៉ាស៊ីន និងចង្កៀង LED ពណ៌សជាបន្ទាត់ជុំវិញ អំពូលនេះតែម្ដង។ ចំណែកអំពូល ខាងក្នុងគឺអំពូលចង្កៀង ២ គ្រាប់និងអំពូលហ្វា ២ គ្រាប់ដែលវារ៉េ ទៅតាមចង្កូតកាច់ របស់យើង ដូចជាគ្រាប់ភ្នែកមនុស្សអញ្ចឹង។ ហើយក៏មានភ្លើង LED Headlight នៅជាប់ កញ្ចក់ទ្វាផងដែរ។

មកផ្នែកខាងក្រោយវិញ វាមិនសូវឡូយឆាយទេ ប៉ុន្តែក៏មិនអន់ដែរ យើងឃើញមាននូវ ស៊េនស័រចំនួន ៤ គ្រាប់ មានស្ដុបលើក្រោម ដែលបញ្ចេញភ្លើង ក្រហមបែបទឹកក្រូច និងមានបំពង់ស៊ីម៉ាំងចំនួន ៤ គ្រាប់។ ចំណែកយ៉ាន់កង់ គឺជាសារធាតុលោហៈ Alloy មានរចនាបែប បន្ទាត់ស្របមានទំហំ ១៩ អ៊ីញ ជាមួយនឹងសំបកកង់ ស្វិតស្ដើង ប៉ុន្តែវាមិនស្អិត ពេកនោះទេ គឺអូសបានល្អ ងាយស្រួលនៅក្នុងការ Drift នៅលើផ្លូវកៅស៊ូ។

កម្លាំងម៉ស៊ីនមិនខ្លាំងកប់ទេ ប៉ុន្តែស្ថិតក្នុងលំដាប់ខ្ពស់ដែរ គឺវាប្រើប្រាស់នូវម៉ាស៊ីន M TwinPower Turbo ដែលមានម៉ាស៊ីនចំនួន ៦ ស៊ីឡាំងជាម៉ាស៊ីន ៣ លីត្រដដែល មានកម្លាំងអតិបរមា ៤១០ សេះ និងកម្លាំងបង្វិល ៤០៦ ហ្វីតផោន។ ប្រើប្រាស់ប្រអប់លេខ ជាប្រភេទលេខដៃ មានចំនួន ៦ លេខ ដែលយើងអាចជាន់ ល្បឿនពី ០ ទៅដល់ ១០០ គីឡូម៉ែត្រ ក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ៤.៤ វិនាទីប៉ុណ្ណោះ។ យ៉ាងណាមិញ វាក៏មានម៉ូឌែលខ្លាំង មួយទៀតផង គឺប្រើប្រាស់ម៉ាស៊ីន M Double Clutch Transmission អាចជាន់ល្បឿនពី ០ ទៅដល់ ១០០ គីឡូម៉ែត្រ ក្នុងមួយម៉ោង ប្រើពេលត្រឹម ៤.២ វិនាទី លឿនជាប្រអប់លេខដៃបន្ដិច។ ហើយវាអាចបើកដល់ ល្បឿនអតិបរមា ២៥០ គីឡូម៉ែត្រ ក្នុងមួយម៉ោង ឬអាចលើសនេះទៅទៀត តាមកាលៈទេសៈ។ ម៉ាស៊ីននេះជាម៉ាស៊ីន ជំនាន់ថ្មី ដែលវាស៊ីសាំងមិនដល់ ១០ លីត្រឡើយក្នុងការជិះចម្ងាយ ១០០ គីឡូម៉ែត្រ ហើយការបំភាយ ចំហេះកាបូនចេញមកវិញ ក៏តិចផងដែរ។ 

ការរៀបចំផ្នែកខាងក្នុងក៏ប្រណិត និងមានផាសុកភាពផងដែរ ដោយយើងឃើញមាន កៅអីចំនួន ២ ជួរអាចជិះបាន ជាមធ្យម ៥ នាក់ ដែលកៅអីខាងមុខ រចនាបែបកៅអី រថយន្ដប្រណាំង និងមានស្រោបដោយស្បែក គុណភាពខ្ពស់ និងនៅលើ ដៃចង្កូតផងដែរ។ យើងក៏ទទួលបាននូវ អេក្រង់បញ្ជាទំហំធំល្មម, មានកុងទ័រ ជាប្រភេទទ្រនិច បញ្ចេញភ្លើងពណ៌ស និងប្រើប្រាស់ សោរអូតូជាដើម។

BMW M2 Competition ស៊េរីឆ្នាំ ២០១៩ នេះវានៅមិនទាន់ចេញលក់ នៅឡើយទេ ឯតម្លៃក៏គេមិនទាន់បង្ហើប ប្រាប់ដែរ ប៉ុន្ដែគេរំពឹងថា វានឹងដាក់ឲ្យកុម្ម៉ង់ នៅក្នុងឆមាសទី ២ នាឆ្នាំ ២០១៨ នេះហើយនៅតាមបណ្ដា ប្រទេសមួយចំនួន។

 

ទស្សនាវីឌីអូខាងក្រោម៖

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum 1 month ago
ប្រភព: Slash Gear Tag: យានយន្ត