CAMBO REPORT

Popup Advertising5 seconds

ទីបំផុត OnePlus 6 បាន​បំពាក់​ អាវ​ក្រោះ​ការពារ ទឹក​ហើយ!

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

កន្លងមកច្រើនឆ្នាំមកហើយ ដែលក្រុមហ៊ុន ទូរសព្ទធំៗបានបំពាក់ នូវអាវក្រោះការពារ ទឹកនៅលើទូរសព្ទរបស់ខ្លួន បើយើងមើល ទៅក្រុមហ៊ុន Samsung យើងបានឃើញ គេបំពាក់បច្ចេកវិទ្យា Water Resistant ធន់នឹងទឹក តាំងពីជំនាន់ Galaxy S5 ចំណែកក្រុមហ៊ុន Sony តាំងពី Z1 មកម្ល៉េះ។ អញ្ចឹងក្រុមហ៊ុនដទៃ បានដើរទៅមុខ ច្រើនឆ្នាំហើយ ប៉ុន្តែឆ្នាំ ២០១៨ ក៏ដល់ពេលដែល OnePlus 6 បំពាក់បច្ចេកវិទ្យាការពារ ទឹកនឹងគេដែរហើយ។

ថ្មីៗនេះ ក្រុមហ៊ុន OnePlus ប្រចាំប្រទេស ឥណ្ឌាបានបង្ហោះ នូវវីឌីអូលើ Twitter ផ្លូវការរបស់ខ្លួន ព្រមទាំងបានសរសេរនៅលើ Caption ផងដែរថា យើងប្រើប្រាស់ OnePlus 6 បានបើទៅជា នៅក្រោមភ្លៀង ក៏ដោយ។ នេះគឺជាពាក្យ បញ្ជាក់ថា OnePlus 6 នឹងបំពាក់នូវ អាវក្រោះការពារ ទឹកពេញលេញ មិនមែនគ្រាន់តែ Water Resistant ទៀតនោះទេ ដូចនេះអាច ទុកចិត្តបានហើយ។

នេះគឺជាដំណឹងល្អ សម្រាប់ប្រិយមិត្តរបស់ OnePlus ដែលទីបំផុតការ បំពាក់អាវក្រោះ ការពារទឹកពេញលេញមាននៅលើ OnePlus 6 ហើយនិងកាន់តែ ពិសេសសម្រាប់ កំពូលទូរសព្ទ OnePlus ជំនាន់ក្រោយៗទៀត។ ហើយបើមើលទៅ លើគុណភាពផលិតវិញ វាសាកសមហើយ ព្រោះពេលនេះ OnePlus 6 បានប្រែខ្នងខាង ក្រោយមកជាកញ្ចក់វិញ ដែលស្រស់ស្អាតជាមុន និងមានអេក្រង់ លាតឆកទៀតផង។ អ្វីដែលជាបញ្ហា គឺយើងមិនទាន់ដឹងកម្រិត IP Rating របស់អាវក្រោះ ការពារនេះនៅឡើយទេ មិនដឹងថាវាអាចបំពាក់អាក្រោះកម្រិត IP57 ដូចជា Huawei P20 ឬ IP67 ដូចជា P20 Pro ឬក៏ IP68 ដូចជា Galaxy S9 នៅឡើយទេ។ អញ្ចឹងមានតែ រង់ចាំការបញ្ជាក់ ច្បាស់លាស់ ពីក្រុមហ៊ុន OnePlus នាពេលក្រោយប៉ុណ្ណោះ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum ថ្ងៃទី ១៧ ខែ មេសា ឆ្នាំ ២០១៨
ប្រភព: Gizmo China Tag: ទូរស័ព្ទ