CAMBO REPORT

Popup Advertising5 seconds

ប៉ាតង់​ថ្មី​បង្ហាញ​ថា Samsung អាច​នឹង​កោរ​សក់ ចូល​បក្សឆក!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

បន្ទាប់ពីបានចំអកឲ្យអេក្រង់ឆកធំ របស់ iPhone X កន្លងមក មានក្រុមហ៊ុនមិនតិចនោះទេ ដែលជាន់កែងខ្លួនឯង និងសម្រេចចិត្ត បញ្ចេញទូរសព្ទអេក្រង់ ឆកតាមគ្នា។ មកដល់ពេលនេះ អេក្រង់ឆក កំពុងតែមានភាព ពេញនិយមមែនទែន យើងបានឃើញស្ទើរគ្រប់ ក្រុមហ៊ុនទូរសព្ទទៅហើយ នៅតែមួយចំនួនតូចប៉ុណ្ណោះ ហើយវាក៏មិន អាក្រក់អីដែរ វាក៏ធ្វើអេក្រង់លាត បានធំល្អទៀតផង គ្រាន់តែមើលទៅហាក់ ដូចជាមិនសូវទំនង តែប៉ុណ្ណោះ។ ថ្មីនេះស្ថាប័ន SIPO ប៉ាតង់របស់ប្រទេសចិន បានបង្ហាញថា ក្រុមហ៊ុន Samsung មានប៉ាតង់ថ្មី ដែលគ្រោងនឹងផលិត ស្មាតហ្វូនដែលមាន អេក្រង់ឆក។

ទៅលើប៉ាតង់ខាងលើនេះ វាពិតជាប្លែកមែនទែន ដោយអេក្រង់ខាងមុខរបស់ Samsung គឺមិនមែនសល់គែម ខាងក្រោមដូចជាទូរសព្ទ Android ដទៃនោះទេ ពោលវាលាតស្អាត ដល់គែមទាំងអស់តែម្ដង នៅសល់តែ ថ្ងាសឆកចូលប៉ុណ្ណោះ។ នៅក្នុងថ្ងាសនេះ យើងទទួលបាន ស៊េនស័រ និយាយទូរសព្ទ រន្ធស្ដាប់សម្លេង និងកាមេរ៉ា, ចំណែកប៊ូតុងចុច នៅកន្លែងដដែល, ក្រោយលើមាន រន្ធដាក់ស៊ីម, ខាងក្រោមមានរន្ធដោតកាស, រន្ធសាកថ្ម និងរន្ធបំពងសម្លេង។ ចំណែកឯខាងក្រោយ មានតែកាមេរ៉ាភ្លោះ និងភ្លើង Flash ប៉ុណ្ណោះ។ ដែលនេះគឺចំណុច ពិសេសមួយទៀត បង្ហាញថាវាគ្មានកន្លែង ស្កេនម្រាមដៃនោះទេ អញ្ចឹងវានឹងអាច ប្រើប្រាស់បច្ចេកវិទ្យា ស្កេនម្រាមដៃ នៅលអេក្រង់តែម្ដង។

អញ្ចឹងតើប្រិយមិត្ដយល់យ៉ាងដែរ ប្រសិនបើ Samsung ចូលរួមជាមួយអេក្រង់ឆក? កុំទាន់គិតអវិជ្ជមានអី ព្រមគ្នានេះដែរ គេក៏បាននូវប៉ាតង់ថ្មី មួយទៀតរួម ជាមួយគ្នាផងដែរ គឺប៉ាតង់ផលិតស្មាតហ្វូន គ្មានគែមនៅផ្ទៃខាងមុខ។ នេះគឺជាជំហ៊ានថ្មី មួយទៀតហើយ ដោយបង្ហាញថា អេក្រង់ខាងមុខនេះ វាលាតស្អាតដល់ ៩៩% ដែលនឹង បង្កប់ស៊េនស័រ ក៏ដូចជារន្ធស្ដាប់សម្លេង និងកាមេរ៉ានៅខាងក្រោម អេក្រង់តែម្ដង ដែលបច្ចេកវិទ្យា បែបនេះ យើងបានឃើញ Xiaomi បង្កប់រន្ធស្ដាប់សម្លេង និងស៊េនស័រនិយាយ ទូរសព្ទនៅលើ Mi Mix រួចម្ដងមកហើយ។ ចំណែកឯការបង្កប់កាមេរ៉ា និងស៊េនស័រស្កេន ម្រាមដៃលើអេក្រង់ ក្រុមហ៊ុន Vivo ក៏បានធ្វើនៅលើ Apex រួចមកហើយដែរ។ អញ្ចឹងតើ Samsung អាចធ្វើបាន ឬក៏អត់?

នេះគឺជាអ្វី ដែលយើងនឹងបានឃើញនាថ្ងៃអនាគតដ៏ខ្លី យុគសម័យទូរសព្ទមានអេក្រង់លាត ពេញផ្ទៃខាងមុខកំពុងធ្វើដំណើរ មកកាន់តែ កៀកហើយ ចំណែក Vivo Apex ក្រុមហ៊ុន Vivo ក៏បានសន្យាថា នឹងចេញនាក្នុងឆ្នាំ ២០១៨ នេះផងដែរ។ អញ្ចឹងតើ ប្រិយមិត្តគិតថា Samsung អាចនឹងចូល បក្សឆក ឬ លោតទៅបក្ស អេក្រង់លាតពេញ? ជួយពិចារណា ទាំងអស់គ្នា។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum ថ្ងៃទី ១៧ ខែ មេសា ឆ្នាំ ២០១៨
ប្រភព: Slash Gear Tag: ទូរស័ព្ទ