CAMBO REPORT

Popup Advertising5 seconds

Nokia X នឹង​បង្ហាញ​ខ្លួន​ថ្ងៃ​ទី ២៧ មេសា​នេះ ជាមួយ​នឹង​អេក្រង់​លាត​រាប​ស្មើ​ដូច​ថេប្លេត​អញ្ចឹង!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

Nokia X មិនមែនចម្លងឈ្មោះឲ្យស្រដៀង iPhone X នោះទេ ហើយក៏មិនមែនជាត្រកូលថ្មីរបស់ Nokia ដែរ ពោល Nokia X គឺជាត្រកូលស្មាតហ្វូន ដំបូងរបស់ Nokia ដែលប្រើប្រាស់ប្រព័ន្ធ ប្រតិបត្តិការណ៍ Android កាលពី ៤ ឆ្នាំមុន គ្រាន់តែនៅពេលនោះ Nokia ហាក់ដូចជាជាប់ ស្មេហ៍របស់ Microsoft ខ្លាំង ទើបធ្វើឲ្យផ្ទៃអ៊ីនធើហ្វេស របស់ Nokia X ស្រដៀងនឹងទូរសព្ទ ដែលដើរដោយ Microsoft Windows បើទោះជាវាដំណើរ ការដោយ Android 4.1.2 (Jelly Bean) ក៏ដោយ។ ចំណែកការបង្ហាញខ្លួន របស់ Nokia X 2018 នេះអាចជារឿងប្លែក ព្រោះវាហាក់ដូចជា ចេញស្ងាត់ៗ ដោយគ្រាន់តែបង្ហាញ ថ្ងៃប្រកាសចេញ នៅលើពាណិជ្ជកម្ម អេក្រង់ទូរសព្ទ Nokia X ប៉ុណ្ណោះ។

នៅលើអេក្រង់នេះ វាបានបង្ហាញថា Nokia X នឹងបង្ហាញខ្លួនជាផ្លូវការ នៅថ្ងៃទី ២៧ មេសា នៅក្នុងប្រទេសចិន ដែលយើងរាប់ទៅ សល់តែ ១០ ថ្ងៃទៀតប៉ុណ្ណោះ ហើយក្រុមហ៊ុន HMD មិនទាន់បានចេញបង្ហោះ Poster ឬក៏ Teaser អ្វីអំពីការបង្ហាញខ្លួន របស់វានៅឡើយទេ។ ម្យ៉ាងទៀត ទៅលើរូបរាងរបស់ Nokia វាហាក់ដូចជា ទូរសព្ទធុនបង្គួរ ឬធុនកណ្ដាលប៉ុណ្ណោះ មិនមែនទូរសព្ទលំដាប់កំពូល អាចស្នងដំណែងជា Nokia 9 ឬ Nokia 10 ឡើយ ដោយវាអាចគ្រាន់តែ ជាការត្រលប់មកវិញ នៃត្រកូល Nokia X ប៉ុណ្ណោះ អញ្ចឹងយើងមិនអាច រំពឹងខ្ពស់ពីទូរសព្ទ Nokia X នេះបានទេ។

នៅផ្ទៃខាងមុខ Nokia X ធ្វើស្អាតគ្រាន់បើដែរ ដោយវាមានសភាពជ្រុងទាំង ៤ ស្មើសាមញ្ញ ដូចជាត្រកូល Nokia X កាលពី ៤ ឆ្នាំមុនអញ្ចឹង ដោយអេក្រង់នេះ មើលមួយភ្លែត ដូចជាថេប្លេត ជ្រុងឆ្វេងស្ដាំ និងខាងលើមានគែមខ្លី ចំណែកខាងក្រោមស្ថិត ក្នុងភាពអាថ៌កំបាំងនៅឡើយ និយាយរួមវាដូចជា អេក្រង់ម៉ាស៊ីន E-Reader យ៉ាងម៉េចមិនដឹងទេ ពិបាកសន្មត់មែនទែន។ ហើយយើងក៏ឃើញពាក្យ Share More Joy ដែលអាចបង្ហាញថា នេះជាអេក្រង់ធំ ដើម្បីបំពេញផ្នែកកំសាន្ដច្រើន មិនមែនទូរសព្ទដែល មានលក្ខណៈសម្បត្តិខ្លាំង និងល្អដូចជាកំពូល ស្មាតហ្វូន Sony, Samsung, ឬក៏ OnePlus ឡើយ។

 

សរុបមកវិញ គឺជាពត៌មានរបស់ Nokia X ដែលមានអេក្រង់ជ្រុងបែបទម្លាប់ ចាស់ដូច Nokia X កាលពីមុនអញ្ចឹង ហើយប្រិយមិត្តប្រហែល ជាមិនអាចរំពឹងខ្ពស់ ពីវាបានទេ អាចនិយាយថាវាជា ទូរសព្ទកូនកាត់ថេប្លេត ដើម្បីបំពេញផ្នែក កំសាន្ដប៉ុណ្ណោះ ប៉ុន្តែនេះគ្រាន់តែជាការ មើលឃើញប៉ុណ្ណោះ វាអាចជាទូរសព្ទមានភាព អាថ៌កំបាំងច្រើន ដែលបង្កប់បច្ចេកវិទ្យា ដែលយើងស្មានមិនដល់ ក៏ថាបានដែរ អញ្ចឹងសម្រាប់ព័ត៌បន្ថែមទៀត យើងនឹងចាំមើល នៅពេលក្រោយទៀត។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum 6 days ago
ប្រភព: GSM Arena Tag: ទូរស័ព្ទ