CAMBO REPORT

Popup Advertising5 seconds

Android P អាច​នឹង​មាន​មុខងារ Gesture លើ​ប៊ូតុង​ឆ្លាស់​ទិស ដែល​ចម្លង​ចេញ​ពី iPhone X

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

បច្ចុប្បន្ននេះ អត្រាអេក្រង់លាតគឺមានច្រើន ហើយប៊ូតុងចុចនៅផ្នែក ខាងមុខគឺបំបាត់ចោល ស្ទើរគ្រប់ទាំងអស់ ទៅហើយ មិនថាស្មាតហ្វូនលំដាប់ខ្ពស់ លំដាប់បង្គួរ ឬមធ្យមក៏ដោយ។ អញ្ចឹងការ ប្រើប្រាស់គឺយើងត្រូវពឹងផ្អែល នៅលើការបញ្ជាតាម Navigation Key នៅក្នុងអេក្រង់វិញ ដូចជាក្រុមហ៊ុន LG បានធ្វើតាំង LG G1 (Optimus G) មកម្ល៉េះ គឺមិនប្រើប៊ូតុងចុច និងប៊ូតុង Navigation នៅខាងមុខនោះទេ។ ហើយសម្រាប់ទូរសព្ទ Android ភាគច្រើន នៅពេលនេះ ក៏ព្យាយាមបំបាត់ Nav Key នៅដោយឡែក ពីអេក្រង់ទូរសព្ទផងដែរ។

ងាយមកព័ត៌មាន Android P របស់យើងវិញ គឺជាប្រព័ន្ធប្រតិបត្តិការណ៍ចុងក្រោយ ដែលបច្ចុប្បន្នកំពុងតែស្ថិត នៅជំនាន់សាកល្បង សម្រាប់ក្រុមអ្នកអភិវឌ្ឍន៍ ហើយក៏បានឃើញនូវ ព័ត៌មានថ្មីមួយបង្ហាញថា Android P មានមុខងារ Gesture ថ្មីនៅលើប៊ូតុង Navigation Key ដូចជា iPhone X អញ្ចឹង។ បើនិយាយឲ្យ អស់ទៅ មុខងារ Gesture ដូចជា iPhone X នេះយើងបាន ឃើញនៅលើ UI របស់ក្រុមហ៊ុនមួយចំនួន មកហើយ ដូចជាទូរសព្ទអេក្រង់លាត ប្រើប្រាស់ MIUI និង FunTouchOS ដោយគេអាចកំណត់បញ្ជា តាមប៊ូតុងរបស់ Android ធម្មតាក៏បាន ឬបើកមុខងារ Gesture ក៏បាន ដើម្បីឲ្យការបង្ហាញបាន កាន់តែទូលាយ។

យ៉ាងណាមិញ សម្រាប់ប៊ូតុងឆ្លាស់ទិសនៅលើ Android P គឺហាក់ដូចជាប្លែកបន្ដិច ដោយសារតែវាមិនបំបាត់ អស់នោះទេ ប៉ុន្តែវាត្រូវបានបង្រួម ខ្លួនកាន់តែតូច ហើយយើងឃើញមាន ប៊ូតុងត្រលប់ក្រោយ និងប៊ូតុង Home បែបទ្រវែង មានសណ្ឋានដូច ជាប៊ូតុង Gesture របស់ iPhone X អញ្ចឹងគ្រាន់តែតូច ជាង ហើយក៏មិនមាន ប៊ូតុង Menu ឬ Recent app នោះទេ អញ្ចឹងអាថ៌កំបាំង គឺស្ថិតនៅប៊ូតុង Home នេះឯង។ នេះអាចបង្ហាញបានថា នៅលើប្រព័ន្ធ ប្រតិបត្តិការណ៍ Android P យើងអាចបើកមុខងារ បានប្រើប្រាស់ជា Gesture នៅលើប៊ូតុង Home បាន។ ប្រហែលជាអាចអូស ឡើងលើរួច Hold បន្ដិច ដើម្បីបើកមើលកម្មវីធី បើកចោល។ នេះគឺជាចំណុចល្អ ថ្មីមួយ ដោយសារតែ ទូរសព្ទពេលនេះ មានអេក្រង់កាន់តែធំ អញ្ចឹងប្រសិនបើ យើងបញ្ជានៅលើដៃមួយ ប្រហែលជាពិបាកបន្ដិច ជាពិសេសទៅលើប៊ូតុង ឆ្លាស់ទិសតែម្ដង ហើយបើបាន បន្ថែមមុខងារ Gesture ដូចជា iPhone X នេះបន្ថែម វាកាន់តែប្រសើរ។

 

សរុបមក យើងអាចនិយាយបានថា នៅលើ Android P ដែលត្រៀមចេញនៅចុងឆ្នាំនេះ វាអាចនឹងមានមុខងារ ច្រើន ប្លែកៗពី Android ជំនាន់មុនៗនៅក្នុង Settings ហើយក៏កាន់តែប្រសើរ សម្រាប់ក្រុមហ៊ុននានា ដើម្បីបំពាក់នូវ អេក្រង់លាត ក៏នឹងបានទទួលបទពិសោធន៍ ប្រើប្រាស់ថ្មីប្លែក ថែមទាំងមានភាពលាត ស្រលះស្អាតផងដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum 6 days ago
ប្រភព: The Verge Tag: ទូរស័ព្ទ