CAMBO REPORT

Popup Advertising5 seconds

Mi 6X នឹង​បង្ហាញ​ខ្លួន​នៅ​ថ្ងៃ​ទី ២៥ មេសា​នេះ​ហើយ ជាមួយ​នឹង​បន្ទះ​ឈីប Snapdragon 660 រ៉េម​ដល់ ៦ ជីកាបៃ និង​កាមេរ៉ា​ភ្លោះ​ទៀត​ផង!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

មួយរយៈកន្លងមកនេះ ស្មាតហ្វូនធុនមធ្យមនិងបង្គួររបស់ក្រុមហ៊ុនចិន Xiaomi មានសន្ទុះកើនឡើង គួរឲ្យកត់សម្គាល់ ហើយចេញច្រើន ម៉ូឌែលមែនទែន ម្យ៉ាងទៀតវាក៏កាន់តែ មានលក្ខណៈសម្បត្តិប្រសើរច្រើន ផងដែរ ជាពិសេសគឺគេផ្ដោតសំខាន់ ទៅលើកម្លាំងម៉ាស៊ីន រូបរាងក៏ទទួលយកបាន និងសមត្ថភាពកាមេរ៉ា បន្ថែមទៀត។ កាលពីឆ្នាំមុន យើងបានឃើញ Mi 5X ឬ Mi A1 បានចរាចរណ៍ លក់ជាច្រើន ហើយក៏ទទួលការគាំទ្រ ច្រើនផងដែរ ដូចនេះឆ្នាំនេះ ការបង្ហាញខ្លួនរបស់ Mi 6X កាន់តែប្រសើរឡើងថែមមួយ កម្រិតទៀត ដើម្បីលើកកេរ្ដិ៍ឈ្មោះ ត្រកូល Mi X របស់ខ្លួន។ 

រូបរាងរបស់ ខាងក្រោយរបស់ Mi 6X គឺចម្លងពី iPhone ជាថ្មីទៀតហើយ ដោយកាលពី Mi 5X ស្រដៀងនឹង iPhone 7+ ចំណែកឯ Mi 6X វីញស្រដៀងនឹង iPhone X ប៉ុន្តែគឺដូចតែផ្នែក កាមេរ៉ាប៉ុណ្ណោះ។ Mi 6X ត្រូវបានលេចរូបរាង នៅក្នុងគេហទំព័ TENAA របស់ប្រទេសចិន ដែលបញ្ជាក់អំពីទំហំ និងវិមាត្ររបស់វា ដោយបង្ហាញថាវា មានបណ្ដោយ ១៥៨ x ទទឺង ៧៥ x កម្រាស់ ៧.៣ មីលីម៉ែត្រ និងទំងន់ ១៦៦ ក្រាម។ រូបរាងខាងក្រោយ របស់វាគឺអាលុយមីញ៉ូម ប្រភេទ Uni-Body រចនាបែប Sleek Design ចំណែកផ្នែកខាងមុខវិញ ត្រូវបានបំពាក់អេក្រង់លាត មានទំហំ ៥.៩៩ អ៊ីញ ដែលមានវិមាត្រ 18:9 Ratio និងកម្រិតបង្ហាញ Full HD+ (2160 x 1080 ភិចស៊ែល)។

កម្លាំងម៉ាស៊ីនគឺជាផ្នែកដែលត្រូវបានតម្លើងខ្លាំង ហើយក្រុមហ៊ុនក៏បានបង្អួត បច្ចេកវិទ្យា AI របស់ខ្លួនផងដែរ ដោយរូប Poster ខាងលើនេះ ត្រូវបានបង្ហាញដោយរូប របស់លោក Kris Wu ជាមួយនឹងអក្សរ 6X និងពាក្យថា Vision impossible/ AI See you ដែលនេះចង់បង្ហាញ អំពីបច្ចេកវិទ្យា AI នៅលើកាមេរ៉ាភ្លោះថ្មី របស់វា។ បើតាមព័ត៌មានលេចធ្លាយ បានបង្ហាញថា Mi 6X នឹងប្រើប្រាស់នូវឈីប Snapdragon 660 ដែលជាឈីបកំពូលលំដាប់ ខ្ពស់នៅក្នុង 600 Series ហើយយើងបានឃើញ វាបំពាក់នៅលើ Mi Note 3 រួចមកហើយ អញ្ចឹងកម្លាំងម៉ាស៊ីនរបសវា គឺលំដាប់ខ្ពស់មួយ ដែលមានស៊ីភីយូ ៨ គ្រាប់ល្បឿន ២.០ ជីកាហឺត ហើយក៏មានជីភីយូ Adreno 512 ផងដែរ។ បន្ទះឈីបនេះ គឺវៃឆ្លាត និងជំនួយមួយផ្នែក ធំទៅលើកាមេរ៉ា ហើយយើងក៏បានឃើញ លទ្ធផលនៅលើ Mi Note 3 រួចមកហើយ ដោយកាមេរ៉ាទទួលបាន ពិន្ទុដល់ ៩០ ពី DxOMark។

ឯផ្នែកកាមេរ៉ាវិញ Mi 6X នឹងប្រើប្រាសស៊េនស័រ Sony IMX486 មានទំហំ ១២ មេហ្គាភិចស៊ែល Aperture f/1.8 និងមួយគ្រាប់ទៀត ក៏មិនធម្មតាដែរ ប្រើប្រាស់ស៊េនស័រ IMX376 ដែលមានទំហំដល់ ២០ មេហ្គាភិចស៊ែល Aperture f/1.8 ដែលមានបច្ចេកវិទ្យា ជំនួយច្រើន ធ្វើឲ្យការថត កាន់តែលេចធ្លោ និងថតវីឌីអូ ដល់កម្រិត 4K ផងដែរ ហើយយើងនឹងបានឃើញ លទ្ធផលនៅពេលវា ប្រកាសចេញ។ ឯកាមេរ៉ាមុខវិញ ក៏នឹងប្រើប្រាស់ ស៊េនស័រ IMX376 ទំហំ ២០ មេហ្គាភិចស៊ែលផងដែរ ប៉ុន្តែប្រើលេន Aperture f/2.2 វិញនិងមានភ្លើង LED Flash ផងដែរ។

 

លក្ខណៈសម្បត្តិមួយចំនួនទៀត គឺវាមានរ៉េមធំ ដោយមានចំនួន ៣ ម៉ូឌែលដូចជា៖ ម៉ូឌែលរ៉េម ៤ ជីកាបៃអង្គផ្ទុកទិន្ន័យ ៣២ ជីកាបៃ, រ៉េម ៦ ជីកាបៃ អង្គផ្ទុកទិន្នន័យ ៦៤ ជីកាបៃ, រ៉េម ៦ ជីកាបៃ អង្គផ្ទុកទិន្នន័យ ១២៨ ជីកាបៃ។ ដំណើរការដោយ Android Oreo 8.1 ចុងក្រោយ ចេញពីប្រអប់ស្រាប់ និងប្រើប្រាស់ MIUI 9 ដែលទ្រទ្រង់ បច្ចេកវិទ្យា AI Lens ផងដែរ។ អ្វីដែលជាបញ្ហា គឺព័ត៌មាន លេចធ្លាយបង្ហាញថា វាមានថ្ម ត្រឹមតែ ២,៩១០ មីលីអំពែប៉ុណ្ណោះ ហើយក៏ប្រើប្រាស់រន្ធសាក microUSB ទៀតផង ប៉ុន្តែយើងមិនទាន់ ដឹងអំពីគុណភាពនៅឡើយទេ។

អញ្ចឹងទាំងនេះគឺជាលក្ខណៈសម្បត្តិលេចធ្លាយពី Mi 6X មើលទៅកម្លាំងម៉ាស៊ីនគឺល្អ ប្រើប្រាស់ឈីបខ្លាំង និងរ៉េមធំ, កាមេរ៉ាក៏បានឡើងទៅ មួយកម្រិតទៀត ហើយគុណភាពផលិត ក៏ដូចជាអេក្រង់ ក៏ប្រសើរផងដែរ ប៉ុន្ដែយើងនៅមិន ទាន់ដឹងថា វានឹងមានចំណុចខ្លាំង ក៏ដូចជាចំណុចខ្សោយ អ្វីទៀតនោះទេ អញ្ចឹងសូមរង់ចាំមើល នាថ្ងៃទី ២៥ មេសា ខាងមុខនេះ ទាំងអស់គ្នា។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum ថ្ងៃទី ១៧ ខែ មេសា ឆ្នាំ ២០១៨
ប្រភព: XDA Tag: ទូរស័ព្ទ