CAMBO REPORT

Popup Advertising5 seconds

OnePlus 6 នឹង​មក​ជាមួយ​ពណ៌​ខៀវ​ថ្មី ដូច Galaxy S9 អញ្ចឹង!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

នេះគឺជាព័ត៌មានផ្លូវការហើយ ដែលក្រុមហ៊ុនចិន OnePlus គេនឹងបញ្ចេញពណ៌ថ្មី នៃទូរសព្ទរបស់ខ្លួន OnePlus 6 ដែលចេញនាពេល ឆាប់ៗខាងមុខនេះ ជាមួយនឹងពណ៌ ថ្មីហៅថា Coral Blue ដែលយើងធ្លាប់តែបាន ឃើញនៅលើ Samsung Galaxy កន្លងមក។ នេះគឺជាពណ៌ថ្មី ស្អាតប្លែក ប៉ុន្តែវាកាន់តែស៊ីគ្នា ជាមួយនឹងខ្នងកញ្ចក់ ខាងក្រោយរបស់ OnePlus 6 នេះ ហើយវាក៏ធ្វើឲ្យរូបរាង ខាងក្រោយចាំងស្អាត និងប្លែកពី ទូរសព្ទក្បាលឆក ដទៃទៀតផងដែរ មិនមែនមើលទៅ ហាក់ដូចជាទូរសព្ទតម្លៃ ទាបនោះទេ។

Poster ប្រកាសផ្លូវការ ដែលគេចែកចាយបន្ដតាម បណ្ដាញសង្គមខាងលើនេះ ក្រៅពីបានបង្ហាញ អំពីការមកដល់ នៃពណ៌ខៀវថ្មី វាក៏បង្ហាញអំពីលក្ខណៈសម្បត្តិ មួយចំនួនរបស់ OnePlus 6 ផងដែរដូចជា កាមេរ៉ា ខាងក្រោយ ជាកាមេរ៉ាភ្លោះ ដែលយើងបានដឹង ហើយថា OnePlus 5T កំពុងតែដើរលើផ្លូវ ត្រូវច្រើនត្រង់ផ្នែក កាមេរ៉ានេះ ហើយយើងក៏បានឃើញ លទ្ធផលផងដែរ គឺបានប្រសើរ ជាងមុន ល្អជាងកាមេរ៉ាភ្លោះ របស់ OnePlus 5 ទៅទៀត។ ចំណែកឯ OnePlus 6 គឺនឹងបង្ហាញខ្លួនមកជាមួយនឹង កាមេរ៉ាភ្លោះស្រដៀង នឹង OnePlus 5T ដែរ ដោយមួយគ្រាប់ ជាកាមេរ៉ាគោល មានទំហំ ១៦ មេហ្គាភិចស៊ែល មានកម្រិត Aperture f/1.7 និងមួយគ្រាប់ទៀត គឺជាកាមេរ៉ាជំនួយការថត នៅកាលៈទេសៈ ខ្សោយពន្លឺ ចាប់មកឲ្យ កាន់តែភ្លឺ និងកាន់តែច្បាស់ មានទំហំ ២០ មេហ្គាភិចស៊ែល Aperture f/1.7 ដូចគ្នា។

ចំណែកផ្នែកកម្លាំងម៉ាស៊ីន យើងសឹងតែមិនបាច់ និយាយទេ ឲ្យលឺឈ្មោះក្រុមហ៊ុន OnePlus នេះដោយសារតែវាប្រើប្រាស់ នូវគ្រឿងម៉ាស៊ីនខាងក្នុង ធំៗជំនាន់ចុងក្រោយបង្អស់ ហើយនៅលើនេះ ក៏បានបង្ហាញ ពីទំហំរ៉េម និងអង្គផ្ទុកទិន្នន័យ ផងដែរ។ រ៉េមគឺមាន ២ ជម្រើសគឺ ៦ ជីកាបៃ ឬ ៨ ជីកាបៃ និងទំហំផ្ទុកទិន្នន័យ អាចឡើងទៅដល់ ២៥៦ ជីកាបៃ ប្រភេទ UFS 2.1 អមមកជាមួយនឹងការ ប្រើប្រាស់បន្ទះឈីបខ្លាំង Snapdragon 845 ដែលមានស៊ីភីយូ ៨ គ្រាប់ និងអង្គក្រាហ្វិច Adreno 630 ទៀតនោះ ធ្វើឲ្យ OnePlus 6 គឺជាបិសាច ល្បឿនដដែល។ បើមើលទៅលើកម្លាំង ម៉ាស៊ីនរបស់វា គឺដូចទៅនឹង Xiaomi Mix 2s និង Xiaomi Black Shark Gaming Phone ហើយយើងក៏មិនអាច ស្វែងរក ទូរសព្ទណាដែល បំពាក់រ៉េមធំជាងនេះ និងអង្គផ្ទុកទិន្នន័យ ធំជាងនេះដែរ ក្នុងឆ្នាំ ២០១៨ ប៉ុន្តែយើងអាចរំពឹងខ្ពស់ ទៅលើ OxygenOS របស់ក្រុមហ៊ុននេះបាន ព្រោះវាស្រឡះបែប Stock Android មានបន្ថែម មុខងារល្អៗ និងដំណើរការបានលឿន។  ហើយបច្ចេកវិទ្យា Dash Charge ក៏ក្រុមហ៊ុន OnePlus បានដំឡើងទៅ ជំនាន់ថ្មីផងដែរ ដោយគេក៏បាន បង្ហាញដែរថា «សាកថ្មតែ ២០ នាទីអ្នកអាចប្រើប្រាស់ OnePlus 6 បានពេញមួយថ្ងៃ» ដែលមើលទៅ Dash Charge ថ្មីនេះលឿនមិន ធម្មតានោះទេ។

 

ចំណែកផ្នែកតម្លៃវិញ ក៏បានលេចចេញរួច មកហើយដែរ ដោយឆ្នាំនេះ OnePlus 6 តម្លៃលោតជិតដល់ ៧០០ ដុល្លារឯណោះ សម្រាប់ម៉ូឌែលកប់ ប៉ុន្តែវាក៏មានម៉ូឌែល ទាបដូចជា៖

 

•    ម៉ូឌែលរ៉េម ៦ ជីកាបៃ អង្គផ្ទុកទិន្នន័យ ៦៤ ជីកាបៃ តម្លៃប្រហែល ៥២៣ ដុល្លារ
•    ម៉ូឌែលរ៉េម ៦ ជីកាបៃ អង្គផ្ទុកទិន្នន័យ ១២៨ ជីកាបៃ តម្លៃប្រហែល ៥៧០ ដុល្លារ
•    ម៉ូឌែលរ៉េម ៨ ជីកាបៃ អង្គផ្ទុកទិន្នន័យ ២៥៦ ជីកាបៃ តម្លៃប្រហែល ៦៩៧ ដុល្លារ

 

សរុបមកវិញ តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះ OnePlus 6 នាក្នុងឆ្នាំនេះ? មើលទៅវាជាទូរសព្ទមាន ចំណុចវិជ្ជមានច្រើន សាកសមឲ្យអ្នកស្រលាញ់ច្រើន ចំណុចដូចជាកម្លាំង ម៉ាស៊ីនល្អ ប្រព័ន្ធដំណើរការល្អ រូបរាងស្អាត កាមេរ៉ាល្អ ការសាកថ្មលឿន និងមានអេក្រង់លាតល្អ ផងដែរ ហើយការបំពាក់ខ្នងកញ្ចក់ ខាងក្រោយនេះ ក៏អាចនឹងបង្ហាញថា គេនឹងដើរជាមួយស្មាតហ្វូន បំពាក់អាវក្រោះការពារ ទឹកនាថ្ងៃអនាគត ទៀតផង។ អ្វីដែលជាបញ្ហា គឺវាមានតម្លៃកើន ឡើងខ្ពស់ ពីមួយឆ្នាំទៅមួយឆ្នាំ និងកាន់តែថ្លៃ នៅពេលមកដល់ ប្រទេសកម្ពុជា ដែលធ្វើឲ្យយើងពិបាកបន្ដិច ដើម្បីបានវាប្រើប្រាស់។ អញ្ចឹងទាំងនេះគឺជាព័ត៌មាន មួយចំនួនរបស់ OnePlus 6 ហើយសម្រាប់ការបង្ហាញ ខ្លួនជាផ្លូវការ យើងនឹងចាំមើល ទាំងអស់គ្នា នៅថ្ងៃទី ០៥ ឧសភាខាងមុខនេះ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum 1 week ago
ប្រភព: Gizmo China Tag: ទូរស័ព្ទ