CAMBO REPORT

Popup Advertising5 seconds

នាយក​ប្រតិបត្តិ ក្រុមហ៊ុន Huawei រំពឹង​ថា​នឹង​លក់ Huawei P20 បាន​លើស​ពី ២០ លាន​គ្រឿង​នៅ​ក្នុង​ឆ្នាំ ២០១៨ នេះ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

Huawei ដែលជាក្រុមហ៊ុន ទូរសព្ទត្រូវបាន ទទួលស្គាល់ថា ជាក្រុមហ៊ុនធំ លំដាប់លេខ ៣ នៅលើពិភពលោក និងជាក្រុមហ៊ុនទូរសព្ទឈាន មុខគេនៅក្នុង ប្រទេសចិន ហាក់ដូចជាមាន មហិច្ចតាខ្ពស់មែនទែន ក្នុងឆ្នាំនេះ បន្ទាប់ពីបាន បញ្ចេញនូវ Huawei P20 Series ទាំងពីរគ្រឿងនេះរួចមក ក្រុមហ៊ុន Huawei រំពឹងខ្ពស់មែនទែនពីវា ដោយគេយល់ថា Huawei P20 និង P20 Pro នេះគឺជាអាវុធធំ សាកសមដើម្បីវាយលុកពិភព ស្មាតហ្វូនបានល្អ ជាងគេបំផុត ថែមទាំងរំពឹងការ លក់ចេញរបស់វា លើសពី ២០ លានគ្រឿងឯណោះ នៅក្នុងឆ្នាំ ២០១៨។ 

បើមើលទៅលើ លក្ខណៈសម្បត្តិរបស់ P20 និង P20 Pro គឺមិនមែនជា ទូរសព្ទអន់នោះទេ វាខ្លាំង មានរូបរាងស្អាតហើយ និងចំណុចលេចធ្លោ ជាងគេរបស់វា គឺកាមេរ៉ា ព្រោះវាត្រូវបាន សហការជាមួយនឹង Leica ដោយបានផលិត នូវការគ្រប់គ្រង ប្លង់និងមូលដ្ខាន បានយ៉ាងប្រសើរ ហើយក៏ជា កាមេរ៉ាទទួលបានពិន្ទុខ្ពស់ ជាងគេពី DxOMark ផងដែរក្នុងពេល បច្ចុប្បន្ននេះ ទើបធ្វើឲ្យលោក Yu Chengdong ជាប្រធានក្រុមហ៊ុន Huawei លើកឡើងថា Huawei P20 នឹងលក់ឲ្យ បានលើសពី ២០ លានគ្រឿងនាក្នុងឆ្នាំ ២០១៨ នេះមុននឹងការ បង្ហាញខ្លួនរបស់ P30 មកដល់។ ទៅលើការរំពឹង ទុកនេះពិតជាខ្ពស់ខ្លាំងណាស់ ដោយសារចំនួន ២០ លានគ្រឿង គឺមិនតិចនោះទេ ស្ទើរតែប្រៀបធៀប ចំនួននៃលក់របស់ iPhone X ទៅហើយ។ ចំណែកតម្លៃ របស់វាក៏មិនទាប ដូចមុនដែរ ប៉ុន្តែក្រុមហ៊ុនបាន លើកឡើងនូវចំណុចពិសេសមួយ របស់ខ្លួនគឺ R&D ដែលពាក្យពេញថា Research & Develop ដែលជាស្ថាប័នស្រាវជ្រាវនិង អភិវឌ្ឍន៍បន្ថែមផ្នែក Software ដែលក្រុមហ៊ុនបាន ជះលុយជាច្រើន មកហើយ ដើម្បីបង្កើតឡើង ហើយក្រុមហ៊ុន Huawei ក៏ជាក្រុមហ៊ុនទី ២ បន្ទាប់ពី Apple ផងដែរ ក្នុងការចំណាយច្រើនទៅលើ R&D នេះ។ លោកប្រធាន Huawei បានអះអាងថា ក្រុមហ៊ុននឹង ព្យាយាមធ្វើឲ្យ Huawei P20 នៅស្ថិតជាស្មាតហ្វូន Flagship កំពូលបានយូរ តាមរយៈការ បញ្ចេញកំណែ អាប់ដេតថ្មី ដែលទទួលបានជោគជ័យនា ពេលក្រោយទៀត ពិសេសគឺជំរុញ Software Optimization ដែលវានឹង ដំណើរការលឿន មានមុខងារថ្មីៗ មិនឲ្យចាញ់ទូរសព្ទ ដែលចេញក្រោយៗ វានោះទេ។
គួរបញ្ជាក់ផងដែរថា Huawei P20 ទាំងពីរ វាត្រូវបាន ប្រើប្រាស់នូវ បន្ទះឈីប Kirin 970 octa-core ដែលមិនមែន ជាឈីបថ្មីនោះទេ ព្រោះយើងបាន ឃើញនៅលើ Mate 10 រួចមកហើយ ប៉ុន្តែក្រុមហ៊ុនអះអាងថា ឈីប Kirin 970 បំពាក់នៅលើ P20 គឺដំណើរបាន ប្រសើរជាង Snapdragon 845 និង A11 Bionic ទៅទៀត តាមរយៈបច្ចេកវិទ្យា ជំនួយបញ្ញាសិប្បនិមិត្ត (AI)។ ហើយអ្វីដែលមិន សរសើរមិនបាន គឺកាមេរ៉ា ៣ គ្រាប់នៅផ្នែក ខាងក្រោយរបស់ P20 Pro តែម្ដង គឺមានទំហំ 40MP, 20MP, 8MP ដែលប្លែកលើសពីគេ ចំណែក P20 មានកាមេរ៉ាភ្លោះទំហំ 12MP និង 20PM ហើយមុខងារ ថតនៅក្នុង Huawei P20 ទាំងពីរ ក៏កាន់តែប្រសើរ ជាងមុនផងដែរ ដោយបើកសិទ្ធិ ក្នុងការសារ៉េប្លង់ បានកាន់កែប្រសើរ និងថតចេញបាន ល្អគ្រប់កាលៈទេសៈ។

សរុបមក យើងអាចនិយាយថា Huawei P20 គឺជាទូរសព្ទដ៏ល្អ បំផុតរបស់ Huawei ហើយ ប៉ុន្តែវាមិនមែនជាទូរសព្ទតម្លៃ ទាបនោះទេ តម្លៃរបស់វាគឺ ខ្ពស់ដូចជា Galaxy S9+ និង iPhone X អញ្ចឹង។ ហើយមើលទៅសមត្ថភាព ក៏មិនលើសក្រុមហ៊ុន ដទៃច្រើនផងដែរ អញ្ចឹងតើវាពិតជា អាចលក់បាន ច្រើនដល់លើសពី ២០ លានគ្រឿង ដូចជាការអះអាង របស់ Huawei បានមែនឬយ៉ាងណា? មានតែរង់ចាំមើល ចំនួននៃការលក់ ចេញជាក់ស្ដែង ក្នុងពេលឆាប់ៗ នេះប៉ុណ្ណោះ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum 2 months ago
ប្រភព: Gimo China Tag: តម្លៃ