CAMBO REPORT

Popup Advertising5 seconds

Xiaomi កំពុង​ពិចារណា​ទិញ​ក្រុមហ៊ុន GoPro ដោយ​ទិញ​ក្នុង​ផែន​ការ មួយ​ច្បាស់​លាស់!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

GoPro គឺជាស្លាកសញ្ញា ក្រុមហ៊ុនដ៏ល្បីល្បាញ មួយទៅលើ កាមេរ៉ាថតយក សកម្មភាពហៅថា Action Camera ដែលមានកេរ្ដិ៍ឈ្មោះ ល្បីល្បាញជាង ១៥ ឆ្នាំមកហើយ។ GoPro គឺជាក្រុមហ៊ុនល្បី និងទទួលស្គាល់ច្រើន ប៉ុន្តែការរក ចំណូលមិនមែន ច្រើនដូចជាការ ស្មានរបស់យើងនោះទេ ពោលការរកចំណូលរបស់ក្រុមហ៊ុន គឺមិនដល់ ១ ពាន់លានដុល្លារ ឡើយក្នុងមួយឆ្នាំៗ និងចាប់ផ្ដើម ថយចុះជាបន្ដ បន្ទាប់ចាប់ពីឆ្នាំ ២០១៤ មក។ ការរកចំណូល ក្នុងមួយឆ្នាំរបស់ GoPro ជាមធ្យមគឺ ៧០០ លានដុល្លារប៉ុណ្ណោះ (តាមពត៌មានចុះផ្សាយដោយ Bloomberg) នេះមិនទាន់ទាំង គិតពីប្រាក់ចំណេញឡើយ។ អញ្ចឹងហើយទើបធ្វើឲ្យតម្លៃ អចលនទ្រព្យរបស់ក្រុមហ៊ុន មិនសូវកើនខ្ពស់ ប៉ុន្មាននោះទេ ព្រោះវាត្រូវបាន ចាប់ផ្ដើមក្រុមហ៊ុនឡើង នៅក្នុងតម្លៃអចលទ្រព្យ ៣ ពាន់លានដុល្លារ ហើយមកដល់ពេលនេះ តម្លៃអចលទ្រព្យរបស់ក្រុមហ៊ុន គឺត្រឹមតែ ១០ ពាន់លាន ដុល្លារប៉ុណ្ណោះ បើទោះជាវា បានបើកដំណើរការ ជាង ១៥ ឆ្នាំហើយក្ដី ក៏ការរីកធំធាត់ មិនច្រើនប៉ុន្មានដែរ។


ងាយមកក្រុមហ៊ុនចិន Xiaomi វិញទើបតែបាន បើកដំណើរការ មិនទាន់ដល់ ៨ ឆ្នាំស្រួលបួលផង ប៉ុន្តែការកើនឡើង របស់គេ ពិតជារយៈរហ័ស នឹកស្មានមិនដល់ ជាពិសេសគឺទូរសព្ទ ដោយទូរសព្ទរបស់ក្រុមហ៊ុននេះឈរ នៅលំដាប់លេខ ៤ នៅលើពិភពលោក លេខ ២ នៅក្នុងប្រទេសចិន និងលេខ ១ នៅប្រទេសឥណ្ឌា។ ចំណែកគ្រឿង អេឡិចត្រូនិចគឺមាន សព្វគ្រប់ទាំងអស់ និងដាក់លក់នៅ ក្នុងតម្លៃទាប ហើយក៏ធ្លាប់បាន ផលិតកាមេរ៉ាដើម្បីប្រជែង ជាមួយនឹង GoPro ផងដែរ ធ្វើឲ្យចំណូល ប្រចាំឆ្នាំរបស់គេគឺមិនក្រោម ១៥ ពាន់លាន ដុល្លារឡើយ ដែលចំណូល ក្នុងមួយឆ្នាំរបស់ ក្រុមហ៊ុនចិននេះ អាចលេបយកក្រុមហ៊ុន GoPro ទាំងមូលបានយ៉ាងងាយ។

ទៅលើផ្នែកកាមេរ៉ា Xiaomi នៅមិនទាន់ រឹងមាំល្អនៅឡើយទេ ហើយក៏មិនទាន់ មានអ្នកស្គាល់ច្រើនដែរ ទើបធ្វើឲ្យកាមេរ៉ារបស់ Xiaomi នៅមិនទាន់មាន ទំនុកចិត្តច្រើន។ ប៉ុន្តែដើម្បីការ លើកកម្ពស់ផលិតផលកាមេរ៉ារបស់ខ្លួន Xiaomi កំពុងតែពិចារណា ទិញយឺហោរ GoPro យកតែម្ដង ដើម្បីឲ្យមានអ្នកស្គាល់កាន់តែច្រើន មានទំនុកចិត្តនឹង ផលិតផលរបស់ខ្លួន និងមានឱកាស បានវាយលុកចូល ទីផ្សារអឺរ៉ុប ក៏ដូចជាសហរដ្ឋ អាមេរិចផងដែរ។ ចំពោះការទិញយក GoPro គឺមិនមែនជា រឿងពិបាកសម្រាប់ Xiaomi ឡើយ ប៉ុន្តែក្រុមហ៊ុននេះ ក៏ត្រូវពិចារណា ឲ្យបានច្បាស់ដែរថា តើខ្លួននឹងចំណេញ អ្វីខ្លះពីការទិញយកនេះ? ព្រោះបើមើលទៅ Xiaomi ត្រូវការចំណាយ មិនតិចឡើយ ហើយក៏មិនប្រាកដ ថានឹងចំណេញមកវិញច្រើនដែរ ពីចំណូលផ្នែក កាមេរ៉ានេះ។ ដោយសារតែ ក្រុមហ៊ុន GoPro របស់គេផ្ទាល់ មានកេរ្ដិ៍ឈ្មោះល្បីល្បាញ ១៥ ឆ្នាំមកហើយ មិនទាំងអាចទទួល បាននូវចំណូលច្រើនផង ចុះទម្រាំយឺហោរថ្មី ដែលទិញយកពីគេនេះ តើនឹងអាចរកបាន ច្រើនប៉ុណ្ណាពីវា?

នេះគឺជាសំណួរដែល ក្រុមហ៊ុនផលិត Drone របស់ចិន DJI ធ្លាប់បានពិចារណាដូចគ្នា ដោយកាលពីមុន DJI ក៏ធ្លាប់ចង់ទិញ GoPro ដើម្បីវាយលុក ទីផ្សារអឺរ៉ុប និងអាមេរិចដែរ ប៉ុន្តែដោយសារ តែយូរៗទៅ ក្រុមហ៊ុននេះកាន់ តែល្បីល្បាញ អញ្ចឹងក៏មានអ្នក គាំទ្រដោយឯងៗ មិនបាច់ទិញយក Brand ពីគេឡើយ ទើបធ្វើឲ្យគេ សម្រេចចិត្ដ មិនចំណាយ លុយខ្ជះខ្ជាយដល់ ១០ ពាន់លានដុល្លារ ដើម្បីទិញ GoPro នោះទេ។
អញ្ចឹងទាំងនេះគឺជារឿង ដែលពិបាកសម្រច ចិត្តសម្រាប់ក្រុមហ៊ុន Xiaomi អញ្ចឹងអ្វីៗគឺ ស្ថិតក្នុងការ សម្រេចចិត្តពី លោកបងធំ Lei Jun ប៉ុណ្ណោះចាំ មើលគាត់គិតយ៉ាងណា? ប៉ុន្តែបើតាម ការស្មានមើល និងការពិតជាក់ស្ដែង ក្រុមហ៊ុន Xiaomi នេះមិនដែលចំណាយ ហួសប្រមាណទេ និយាយឲ្យចំគឺគំរិះណាស់ មិនដែលកាត់ហោបៅ របស់ខ្លួននោះទេ។ អញ្ចឹងសម្រាប់ការ ធ្វើជំនួយដែល ចំណាយច្រើន ប៉ុន្តែមិនទាន់ហ៊ាន រំពឹងចំណេញ ច្រើនបែបនេះ យើងមិនអាចទាន់ សន្និដ្ឋានបាននៅឡើយទេ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum 2 months ago
ប្រភព: Android Authority Tag: ទូរស័ព្ទ