CAMBO REPORT

Popup Advertising5 seconds

iPhone X ពណ៌​មាស​ថ្មី ត្រៀម​បង្ហាញ​ខ្លួន​ក្នុង​ពេល​ឆាប់ៗ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ត្រលប់ទៅកាលពីឆ្នាំ ២០១៧ ការប្រកាសចេញនូវ iPhone ជំនាន់ចុងក្រោយទាំង ៣ ម៉ូឌែលនេះ ហាក់ដូចជាប្លែក ជាងសព្វដូចដង ដោយសារតែ មិនឃើញវត្តមាន របស់ iPhone 7s និង iPhone 9 នោះទេ ហើយចំពោះពណ៌ របស់ទូរសព្ទ ក៏ប្លែកថ្មីផងដែរ ទៅលើ iPhone 8/8+ យើងឃើញមាន ៣ ពណ៌ហើយពេលនេះ ចេញពណ៌ក្រហមថ្មី មួយទៀត ចំណែកឯ iPhone X គឺមានតែ ២ ពណ៌ប៉ុណ្ណោះគឺ ពណ៌សប្រាក់ និងពណ៌ខ្មៅ Space Gray។ អញ្ចឹងសម្រាប់ពណ៌ថ្មី ប្លែកវាមិនមាននោះទេ បើយកបានពណ៌មាស ឬពណ៌ថ្មីៗទៀត យើងត្រូវទិញពពួក Limited Edition តម្លៃថ្លៃៗឯណោះដើម្បីបាន ពណ៌ប្លែកពីគេ។

នាពេលថ្មីនេះ ដើម្បីបង្កើននៃ ចំនួនលក់របស់ iPhone 8/8+ គេបានបញ្ចេញ ពណ៌ក្រហមថ្មី ហើយចំណែក iPhone X មិនបានបញ្ចេញនោះទេ ប៉ុន្តែក៏នឹងត្រៀម បញ្ចេញពណ៌ថ្មីផងដែរ គឺពណ៌មាស ដែលវាស្រស់ ស្អាតម្យ៉ាងដែរ ហើយទើបតែបាន ចុះបញ្ជីជាមួយ អង្គភាពត្រួតពិនិត្យគុណភាព FCC ថ្មីៗនេះ។ ការបង្ហាញរូបរាង ពណ៌ថ្មីពី FCC នេះគឹជាពណ៌ថ្មី ប្លែកមួយទៀត ដែលជាការ រួមបញ្ចូលគ្នារវាង ពណ៌មាសផ្កាឈូក (Rose Gold) និងពណ៌មាសក្រហម ដែលធ្វើឲ្យវា ចេញជាពណ៌មាសថ្មី ដែលយើងបាន ឃើញនៅលើ iPhone 8 រួចមកហើយ ប៉ុន្តែនៅពេល យកមកដាក់លើ iPhone X វាកាន់តែប្លែក។

ខ្នងខាងក្រោយរបស់វា មើលទៅមិនចាំង ភ្លឺស្អាតដូចជា ពណ៌សនោះទេ ប៉ុន្តែវាប្លែក វាដូចជាពណ៌ ពងមាន់ស្រាល ដែលលាយជាមួយ នឹងពណ៌មាសអញ្ចឹង ដែលកាន់តែ ទាក់ទាញជាងមុន ជាពិសេសទៅ លើស៊ុមលោហៈ Stainless Steel ជុំវិញ និងស៊ុមកាមេរ៉ាតែម្ដង ព្រោះវាត្រូវបាន រំលេចចេញ នូវពណ៌មាស ដែលធ្វើឲ្យវា កាន់តែស្រស់ស្អាត និងមានតម្លៃ។ ប៉ុន្តែវាក៏មើល ទៅរាងសាំង ភ្នែកផងដែរ ប្រសិនបើអ្នក មិនចូលចិត្ត គ្រាន់តែអ្នកអាច ដឹងហើយថា ពណ៌មាសរបស់ Apple វាមានគុណភាព ផលិតខ្ពស់ មិនមែនងាយ សឹកស្លេកពណ៌ ដូចជាពណ៌មាស របស់ក្រុមហ៊ុន ដទៃទៀតនោះទេ។ ចំណែកឯពណ៌ នៃផ្ទៃខាងមុខ ក៏មិនធ្វើពណ៌ស ដូចមាននៅលើ iPhone 8 ដែរ គឺវាដាក់ជាពណ៌ថ្មីវិញ ដើម្បីឲ្យកាច ស៊ីគ្នាជាមួយ នឹងអេក្រង់ ក្បាលឆកនេះ។

ចំពោះការបង្ហាញ ខ្លួនជាផ្លូវការ វាអាចនឹងនៅក្នុងខែ កក្កដា ដែលពិតជាខិតមកជិត នឹងថ្ងៃបង្ហាញខ្លួនរបស់ iPhone ជំនាន់ថ្មីខ្លាំងណាស់ ព្រោះនៅខែ កញ្ញាជារៀងរាល់ឆ្នាំ iPhone ជំនាន់ថ្មី នឹងបង្ហាញខ្លួន ហើយវាក៏អាចនឹង មានវត្តមានរបស់ MacBook Air ថ្មីមកជាមួយ ក៏ថាបានដែរ។ អញ្ចឹងតើប្រិយមិត្ត យល់យ៉ាងណាដែរ ចំពោះ iPhone X ពណ៌មាសថ្មីនេះ? វាអាចមិនត្រូវ ចិត្តគ្រប់គ្នាទេ ប៉ុន្តែស៊ុមលោហៈ ពណ៌មាសនេះ ពិតជាស្រស់ស្អាត ដូចជាម៉ូឌែល Edition ដែលស្រោបមាស មែនទែនអញ្ចឺង។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum 2 months ago
ប្រភព: The Verge Tag: ទូរស័ព្ទ