CAMBO REPORT

Popup Advertising5 seconds

នេះ​ជា Xiaomi Black Shark មាន​អេក្រង់​លាត កម្លាំង​កប់ ថាមពល​ថ្ម ៤,០០០ មីលីអំពែ និង​មាន​តម្លៃទាប!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

នេះគឺជាលើកទីមួយដែលក្រុមហ៊ុន Xiaomi បានបញ្ចេញនូវទូរសព្ទសម្រាប់ Gamer ទៅលើទីផ្សារ ដើម្បីប្រជែង ជាមួយនឹង Razer ហើយមួយគ្រឿងនេះ វាមានកម្លាំងខ្លាំង អេក្រង់ធំ ថ្មធំ និងមុខងារមួយចំនួនដើម្បីទ្រទ្រង់ហ្គេម ថែមទាំងអាច បំពាក់នូវដៃ Joystick បន្ថែមខាងក្រៅផងដែរ។ ប៉ុន្តែវានៅមាន ចំណុចស្ទើរបន្ដិច ទៅលើអេក្រង់ ដែលមិនទាន់អាច ប្រជែងជាមួយ Razer Phone បាននៅឡើយទេ ក្រៅពីនេះចំណុចល្អ របស់វាមានច្រើន ថែមទាំងមានតម្លៃ ទាបទៀតផង។

ទូរសព្ទនេះមានឈ្មោះថា Black Shark Gaming Phone ដែលត្រូវបាន Xiaomi វិនិយោគទៅក្រុមហ៊ុនថ្មីហៅថា Black Shark ដើម្បីផលិតវាឡើង ហើយទើបនឹងបានប្រកាស ចេញក្ដៅទៅក្នុងទីក្រុង ប៉េកាំងកាលពី ម្សិលមិញនេះ។ ទៅលើរូបរាង ខាងមុខរបស់វា គឺសាមញ្ញ ស្រដៀងទូរសព្ទ Xiaomi ដទៃទៀតដែរ ប៉ុន្តែមើលទៅ វាស្រដៀងនឹង Moto Z ច្រើន ពិសេសគឺជ្រុងកោងទាំង ៤ និងប៊ូតុងចុចមួយ នៅខាងមុខនេះ។ ប៉ុន្តែបើបែរមក ខាងក្រោយវិញគឺ ញាក់សាច់តែម្ដង ដោយផ្ទៃខាងក្រោយ កាចមិនដូចជា ទូរសព្ទដទៃឡើយ មើលទៅវាហាក់ ដូចជារថយន្ដ Sport អញ្ចឹង ហើយក៏ដូចបំពាក់ ស្រោមការពារដែរ ប៉ុន្តែមិនមែនទេ។ ខាងក្រោយនេះ ត្រូវបានបំពាក់នូវលោហៈខ្លះ លាយនឹងជ័ររឹងខ្លះ ដែលមានសណ្ឋាន ប្លែកដុះពកឡើង នៅគែមសងខាង ដើម្បីឲ្យការកាន់ប្រើ ត្រូវគន្លាក់ដៃល្អ និងងាយស្រួលផ្ដេក ដាក់ដៃលេងហ្គេមផងដែរ ថែមទាំងបាន រំលេចនូអក្សរ S ពណ៌បៃតង យ៉ាងស្រស់ស្អាតទៀត។ ចំណែកនៅ ខាងឆ្វេងនោះ យើងក៏បានឃើញ ប៊ូតុងមួយថ្មី ផងដែរ វាគឺជាប៊ូតុង Shark Key ដើម្បីចូលទៅកាន់ មុខងារ Gaming Zone។

Black Shark មានវិមាត្រ បណ្ដោយ ១៦១ x ទទឹង ៧៥ x កម្រាស់ ៩.២៥ មីលីម៉ែត្រ និងទំងន់ធ្ងន់ដល់ ១៩០ ក្រាមឯណោះ ដែលមើលទៅ វាមិនតូចទេ មិនស្ដើង ក៏មិនស្រាលដែរ ប៉ុន្តែវាត្រូវចិត្តអ្នក ចង់បានទូរសព្ទ បែបនេះ។ ផ្ទៃខាងមុខ ត្រូវបានប្រើប្រាស់ នូវអេក្រង់លាត មានវិមាត្រ 18:9 Ratio មានទំហម ៦ អ៊ីញ និងកម្រិតបង្ហាញ រូបភាព Full HD+ (2180 x 1080 ភិចស៊ែល) គួរឲ្យស្ដាយ ដែលអេក្រង់វា មិនមែនល្បឿន 120Hz ដូចជា iPad Pro និង Razer Phone នោះទេ ប៉ុន្តែវាជំនួសមកវិញ នូវបច្ចេកវិទ្យាបង្ហាញពណ៌ DCI-P3 និង MEMC Intelligent Motion ដែលជំនួយនូវក្រាហ្វិច វីឌីអូរត់បានប្រសើរ លើអេក្រង់ ស្រដៀង នឹងបច្ចេកវិទ្យា G-Sync របស់អេក្រង់កុំព្យូទ័រដែរ។ ហើយយើងអាចភ្ជាប់ ជាមួយឧបករណ៍ថ្មីមួយហៅថា Shark GamePad ដែលជា Controller សម្រាប់បញ្ជានៅ ពេលលេងហ្គេម ដើម្បីផ្លាស់ប្ដូរទូរសព្ទនេះ ឲ្យទៅជាទូរសព្ទ Gaming ប្លែកពីគេ។

មកដល់ផ្នែកកម្លាំងម៉ាស៊ីនវិញ ទូរសព្ទនេះប្រើប្រាស់នូវបន្ទះឈីបដូចជាកំពូលស្មាតហ្វូនដទៃដែរគឹ Snapdragon 845 ដែលមានយើងបាន ដឹងពីសមត្ថភាពរបស់វា រួចមកហើយ ប៉ុន្ដែអ្វីដែលពិសេស គឺក្រុមហ៊ុន បានបំពាក់មកនូវ ដែកត្រជាក់ Copper Alloy ដែលជួយកាន់បន្ថយ កម្ដៅរបស់ស៊ីភីយូ ថែមទាំងមាននូវរន្ធ បញ្ចេញខ្យល់ក្ដៅ Heat Pipe និង Liquid Cooling System ទៀត ដែលជួយកាត់បន្ថយកម្ដៅ ស៊ីភីយូជាង ទូរសព្ទធម្មតា ៨ អង្សារសេ ដែលប្រហែល ២០% ត្រជាក់ជាង ទូរសព្ទធម្មតា នៅពេលប្រើខ្លាំង។

នៅក្នុងនោះវាក៏បានបំពាក់នូវរ៉េម និងអង្គផ្ទុកទិន្ននន័យ ២ ជម្រើសដោយម៉ូឌែលរ៉េម ៦ ជីកាបៃ អង្គផ្ទុកទិន្នន័យ ៦៤ ជីកាបៃ (ជាប្រភេទ UFS 2.1 ជំនាន់ថ្មី) និងម៉ូឌែលរ៉េម ៨ ជីកាបៃ អង្គផ្ទុកទិន្នន័យ ១២៨ ជីកាបៃ អមមកនូវ ថាមពលថ្ម ៤,០០០ មីលីអំពែ ដែលបំពាក់នូវរន្ធ USB-C ប្រើប្រាស់នូវដុំសាក ១៨ វ៉ាត់ ទ្រទ្រង់នឹងបច្ចេកវិទ្យា សាកថ្មលឿន Quick Charge 3.0។ កម្លាំងថ្មនេះ ក្រុមហ៊ុនអះអាងថា នឹងលេងហ្គេម ក្រាហ្វិចធំ King of Glory ជាប់បាន ដល់រយៈពេល ៥ ម៉ោងពេញ និងហ្គេមមួយ ចំនួនទៀតបានដល់ ៨ ម៉ោងឯណោះ។ ការធ្វើតេស្ដ ក្នុងកម្មវីធី Antutu Benchmark វាទទួលបានពិន្ទុ ២៧៩,៤៦៤ ដែលជាពិន្ទុ យ៉ាងខ្លាំងមួយ ខ្លាំងជាង Mi Mix 2s ទៅទៀត ហើយ Black Shark មិនមែនប្រើប្រាស់ ផ្ទៃអ៊ីនធើហ្វេស MIUI នោះទេ គឺវាប្រើប្រាស់ UI ថ្មីហៅថា JOY UI ស្រោបនៅលើប្រព័ន្ធ ដំណើរការ Android Oreo ប៉ុន្តែមានកម្មវីធីសំខាន់ៗ មួយចំនួនរបស់ MIUI ព្រមទាំងមានមុខងារ Gaming Mode និង Do Not Disturb -ល- ដើម្បីកាត់បន្ថយ ការរំខាននានា ដល់ការលេង ហ្គេមរបស់អ្នក។

កាមេរ៉ាក៏ជាចំណុចលេចធ្លោរបស់វទូរសព្ទនេះដែរ ដោយវាត្រូវបានប្រើប្រាស់នូវកាមេរ៉ាភ្លោះ ផ្នែកខាងក្រោយ សហការជាមួយនឹង ក្រុមហ៊ុន Pixelworks កាមេរ៉ា គោលមានទំហំ ១២ មេហ្គាភិចស៊ែល ស៊េនស័រចាប់រូបភាព តូចបំផុតទំហំ ១.២៥ មីក្រូនភិចស៊ែល ប្រើប្រាស់លេន ៦ ស្រទាប់ មានកម្រិត Aperture f/1.75 ចំណែកមួយគ្រាប់ទៀត បានប្រើប្រាស់នូវ កាមេរ៉ាទំហំ ២០ មេហ្គាភិចស៊ែល កម្រិត Aperture f/1.75 ដូចគ្នា ជាមួយនឹងស៊េនស័រ ចាប់រូបភាពទំហំ ១ មីក្រូនភិចស៊ែល ដែលជំនួយដល់ការ ថតនៅកន្លែង ខ្សោយពន្លឺ ដែលស៊េនស័រ ២០ មេហ្គាភិចស៊ែល យើងបានឃើញ នៅលើ OnePlus 5T រួចមកហើយ។ កាមេរ៉ាទាំង ២ ទ្រទ្រង់នូវបច្ចេកវិទ្យា ដូចកាមេរ៉ាភ្លោះ ទូរសព្ទដទៃទៀតដែរ ដូចជា PDAF, HDR, Portrait Mode អាចថតវីឌីអូ ដល់កម្រិត 4K -ល- និងមាន Tone Flash ចំនួយ ២ គ្រាប់។ កាមេរ៉ាមុខ វិញ មានទំហំដល់ ២០ មេហ្គាភិចស៊ែល មានកម្រិត Aperture f/2.2 ប្រើប្រាស់លេន ៥ ស្រទាប់និងមានបច្ចេកវិទ្យា AI Beauty ផងដែរ ថែមទាំងអាចថត វីឌីអូដល់កម្រិត 4K ល្បឿន ៣០ ហ្វ្រេមក្នុងមួយវិនាទីទៀតផង។

ងាកមកផ្នែកតំណរភ្ជាប់ Shark GamePad នេះវិញ វាគឺជាដៃ Controller ថ្មី ដែលអាច ប្រើប្រាស់ជាមួយនឹងទូរសព្ទ Android ដទៃទៀតដែរ ចាប់ពីជំនាន់ ៤.៤ KitKat ឡើងទៅ និងភ្ជាប់បាន តាមរយៈ Bluetooth ចាប់ពីល្បឿន ៤.០ ឡើងទៅ។ វាអាចភ្ជាប់ជាមួយនឹង Black Shark Phone បានយ៉ាងល្អត្រូវទំហំ និងអាចបញ្ជាហ្គេម បានដូចជា Joystick អញ្ចឹង។ ក្នុងនៅវាបានភ្ជាប់ មកជាមួយនឹងថ្មទំហំ ៣៤០ មីលីអំពែ ដែលអាចលេងហ្គេម បានដល់ ៣០ ម៉ោង។ មុខងារតំណរភ្ជាប់ នានា វាបំពាក់នូវ USB-C, Wi-Fi 802.11 ac, MIMO 2x2, Bluetooth 5.0, ប្រើប្រាស់ស៊ីមបាន ២ ស៊េវា 4G VoLTE -ល-។ អ្វីដែលសំខាន់ គឺក្រុមហ៊ុនបានរចនា អង់តែនភ្ជាប់របស់វា ជាងរាង X-Shaped ដែលយើងអាច ប្រើប្រាស់បញ្ឈរ ឬផ្ដេក ដោយការភ្ជាប់ មិនធ្លាក់ គុណភាពឡើយ។

ចំណុចពិសេសចុងក្រោយ របស់ទូរសព្ទនេះ គឺរន្ធបំពងសម្លេង ហើយក្រុមហ៊ុន ក៏បានផ្សព្វផ្សាយ ខ្លាំងដែរ ដោយវាបំពាក់នូវ រន្ធបំពងសម្លេង របស់ក្រុមហ៊ុន Biso ដែលចំនួន ២ គ្រាប់បញ្ចេញ សម្លេងបែប Stereo ទ្រទ្រង់ នូវបច្ចេកវិទ្យា Hi Fi audio និងមានបច្ចេកវិទ្យា Smart PA សម្រាប់ជំនួយអំភ្លី នៅពេលបច្ចេញសម្លេង ផងដែរ។

Black Shark Phone នឹងត្រូវចេញលក់ជាផ្លូវការនៅថ្ងៃទី ២០ មេសា ខាងមុខនេះហើយ មានជម្រើស ២ ពណ៌ គឺពណ៌ខ្មៅប្រាក់ និងខ្មៅសុទ្ធ ហើយសម្រាប់អ្នក កុម្ម៉ង់ទុកចំនួន ៥០,០០០ មុនគេ នឹងទទួលបាននូវ Shark GamePad ដោយឥតគិតថ្លៃ ចំណែកឯតម្លៃ របស់វាវិញគឺ៖

 

•    ម៉ូឌែលរ៉េម ៦ ជីកាបៃអង្គផ្ទុកទិន្នន័យ ៦៤ ជីកាបៃ មានតម្លៃ ៤៧៧ ដុល្លារ
•    ម៉ូឌែលរ៉េម ៨ ជីកាបៃអង្គផ្ទុកទិន្នន័យ ១២៨ ជីកាបៃ មានតម្លៃ ៥៥៧ ដុល្លារ
•    និងដៃ Shark GamePad អាចទិញបានក្នុងតម្លៃ ២៩ ដុល្លារ

អញ្ចឹងទាំងនេះគឺលក្ខណៈសម្បត្តិរបស់ Black Shark Phone ពីក្រុមហ៊ុន Xiaomi ដែលមើលទៅ ពិតជាគួរឲ្យចាប់ អារម្មណ៍ខ្លាំងដែរ ដោយវាមាន កម្លាំងខ្លាំងកប់, រចនារូបរា់ងរឹងមាំ បែបកុំព្យូទ័រ Gaming មានបំពាក់ដែកត្រជាក់ កាត់បន្ថយកម្ដៅ, រន្ធបំពងសម្លេងល្អ, កាមេរ៉ាល្អគ្រាន់បើ, មានមុខងារ ភ្ជាប់សំខាន់ល្បឿនលឿន និងមានថ្មធំ ប្រើប្រាស់យូរផងដែរ ប៉ុន្តែវានៅស្ទើរត្រង់ កម្រិតបង្ហាញរូបភាព និងល្បឿអេក្រង់បន្ដិច ដែលនៅ ចាប់ប្រៀបជាមួយ Razer Phone។ អញ្ចឹងតើប្រិយមិត្ត យល់យ៉ាងណាដែរ ចំពោះទូរសព្ទ Gaming ដំបូងរបស់ Xiaomi មួយនេះ?


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum 2 months ago
ប្រភព: Gizmo China Tag: ទូរស័ព្ទ