CAMBO REPORT

Popup Advertising5 seconds

Huawei ចេញ​លក់​ថេប្លេត M5 បី​ម៉ូឌែល មាន​អេក្រង់​ធំ​កម្រិត 2K ថ្ម​ធំ កម្លាំង​ខ្លាំង និង​មាន​តម្លៃ​មិន​ទាប​នោះទេ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ថេប្លេតត្រកូល MediaPad M Series របស់ក្រុមហ៊ុន Huawei គឺជាត្រកូលល្អប្រសើរ ជាងត្រកូល T ប៉ុន្តែក៏មានតម្លៃ ថ្លៃជាងផងដែរ ហើយសម្រាប់ ម៉ូឌែល M5 នេះវាត្រូវបានដាក់បង្ហាញ រួចមកហើយ នៅក្នុងព្រឹតិការណ៍ MWC មកដល់ពេលនេះ ទើបចេញលក់ជាផ្លូវការ នៅក្នុងប្រទេសចិន។ 

ថេប្លេតទាំង ៣ ស៊េរីនេះមានឈ្មោះថា MediaPad M5 ធម្មតា និង M5 Pro ដែលសុទ្ធសឹងតែមាន ចំណុចលេចធ្លោ ដំបូងគេគឺអេក្រង់ ព្រោះវាត្រូវបានបំពាក់នូវ អេក្រង់កម្រិតបង្ហាញ 2K (2560 x 1600 ភិចស៊ែល) ទាំងអស់ ដោយម៉ូឌែលធម្មតា វាត្រូវបានបែងចែក ចេញជា ២ គឺអេក្រង់ ៨.៤ អ៊ីញ និងអេក្រង់ ១០.៨ អ៊ីញ និងម៉ូឌែល Pro អេក្រង់ ១០.៨ អ៊ីញ ដែលក្រាលដោយ កញ្ចក់ផុស 2.5D ហើយក៏បានបំពាក់ មកនូវរន្ធ បំពងសម្លេង ៤ គ្រាប់របស់ Harman Kardon ដែលមាន បច្ចេកវិទ្យា Hi-Res ផងដែរ អាចបញ្ចេញសម្លេង ច្បាស់ល្អគុណភាពខ្ពស់ ដើម្បីប្រជែងជាមួយ iPad។

កម្លាំងម៉ាស៊ីនរបស់ MediaPad M5 ទាំងអស់នេះ បានវេចខ្ចប់នូវ កម្លាំងខ្លាំងដូចគ្នា វាត្រូវបានប្រើប្រាស់បន្ទះឈីប Kirin 960 ដែលមានស៊ីភីយូ Octa-Core ល្បឿន ២.៤ ជីកាហឺត និងអង្គក្រាហ្វិច Mali-G71 MP8 បើនិយាយឲ្យខ្លី គឺប្រើឈីបដូចនឹង Huawei P20 Plus។ អមមកជំនួយនឹងរ៉េម ៤ ជីកាបៃ អង្គផ្ទុកទិន្នន័យច្រើន ម៉ូឌែលចាប់ពី ៣២ ជីកាបៃ ទៅដល់ ១២៨ ជីកាបៃ។ មានកាមេរ៉ាខាង ក្រោយទំហំ ១៣ មេហ្គាភិចស៊ែល និងខាងមុខ ៨ មេហ្គាភិចស៊ែល ដែលថតបានច្បាស់ល្អ និងមានមុខងារស្កេន មុខដើម្បីដោះសោរទៀតផង ប៉ុន្តែក៏នៅតែមាន ស៊េនស័រស្កេនម្រាមដៃដែរ។ វាត្រូវបានប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការណ៍ Android Oreo ចេញពីប្រអប់ និងផ្ទៃអ៊ីនធើហ្វេស EMUI 8.0 ផងដែរ។

ចំណុចដែលខុសគ្នាគឺមានតែអេក្រង់ និងទំហំថ្មប៉ុណ្ណោះ ដោយម៉ូឌែលអេក្រង់ ៨.៤ អ៊ីញមានរូបរាងតូច និងការប្រើប្រាស់ បែបបញ្ឈរ មានទំហំថ្ម ៥,‌១០០ មីលីអំពែ ចំណែកឯម៉ូឌែល ១០.៨ អ៊ីញមានទំហំធំ និងប្រើប្រាស់ បែបផ្ដេក មានទំហំថ្មធំ ៧,៥០០ មីលីអំពែ។ ប៉ុន្តែអ្វីដែលខុសគ្នា ខ្លាំងគឺម៉ូឌែល M5 Pro ព្រោះវាអាចប្រើប្រាស់ ជាមួយនឹងប៊ិច Stylus និងអាចភ្ជាប់ ជាមួយក្ដារចុច បែបបទពិសោធន៍ កុំព្យូទ័រកូនកាត់បាន។

ថេប្លេតទាំង ៣ ម៉ូឌែលនេះត្រូវបានដាក់លក់នៅក្នុងប្រទេសចិនហើយ មានជម្រើស ២ ពណ៌គឺប្រផេះ និងពណ៌មាស ដោយវាមានតម្លៃខុសៗគ្នា ទៅតាមទំហំផ្ទុក និងម៉ូឌែលដូចជា៖

 

Huawei M5 ៨.៤ អ៊ីញ

 

•    ៣២ ជីកាបៃប្រើប្រាស់ WiFi តម្លៃប្រហែល ៣៣២ ដុល្លារ
•    ៦៤ ជីកាបៃប្រើប្រាស់ WiFi តម្លៃប្រហែល ៣៩៥ ដុល្លារ
•    ១២៨ ជីកាបៃប្រើប្រាស់ WiFi តម្លៃប្រហែល ៤៤៣ ដុល្លារ
•    ៦៤ ជីកាបៃប្រើប្រាស់ ស៊ីមកាត LTE តម្លៃប្រហែល ៤៥៩ ដុល្លារ

 

Huawei M5 ១០.៨ អ៊ីញ

 

•    ៣២ ជីកាបៃប្រើប្រាស់ WiFi តម្លៃប្រហែល ៣៩៥ ដុល្លារ
•    ៦៤ ជីកាបៃប្រើប្រាស់ WiFi តម្លៃប្រហែល ៤៥៩ ដុល្លារ
•    ១២៨ ជីកាបៃប្រើប្រាស់ WiFi តម្លៃប្រហែល ៥០៧ ដុល្លារ
•    ៦៤ ជីកាបៃប្រើប្រាស់ ស៊ីមកាត LTE តម្លៃប្រហែល ៥២៣ ដុល្លារ

 

ចំណែក Huawei M5 Pro

 

•    ៦៤ ជីកាបៃប្រើប្រាស់ WiFi តម្លៃប្រហែល ៥៥៤ ដុល្លារ
•    ៦៤ ជីកាបៃប្រើប្រាស់ ស៊ីមកាត LTE តម្លៃប្រហែល ៦១៨ ដុល្លារ


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum 2 months ago
ប្រភព: Huawei Tag: ថេប្លេត