CAMBO REPORT

Popup Advertising5 seconds

Huawei Y6 2018 បង្ហាញ​ខ្លួន​ជាមួយ​នឹង​អេក្រង់​លាត ដំណើរ​ការ​ដោយ Android Oreo និង​មាន​តម្លៃទាប!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ជាថ្មីទៀតហើយ បន្ទាប់ពីប្រិយមិត្តបានស្គាល់ស្មាតហ្វូន Huawei Y6 អស់រយៈពេលជាច្រើនឆ្នាំ កន្លងមក ពេលនេះ វាក៏បញ្ចេញនូវ Y6 ស៊េរីឆ្នាំ ២០១៨ ទៀតហើយ ដែលស្ថិតនៅក្នុង កម្លាំងម៉ាស៊ីនមធ្យម ដដែល ប៉ុន្តែម្ដងនេះប្រសើរ ជាងមុនច្រើន គឺមានរូបរាងស្អាត អេក្រង់លាត កម្លាំងម៉ាស៊ីនសមរម្យ និងមានទាបសមរម្យ អាចពិចារណាបាន ពិសេសវាប្រើប្រាស់ ប្រព័ន្ធដំណើរការចុងក្រោយ របស់ Google អញ្ចឹងប្រព័ន្ធសុវត្ថិភាព ក៏ដូចជាមុខងារថ្មីៗ របស់ Oreo វាអាចធ្វើបានល្អ។

Huawei Y6 2018 ត្រូវបានរចនាស្រស់ស្អាតជាងមុន ដោយវាមិនមានសន្ទះក្រោយ អាចដោះចេញបានទៀតទេ ដោយត្រូវបិទជិត ប្រើប្រាស់សារធាតុ ម៉ាញ៉េស្យូម និងរចនាបែប Sleek Design ស្រោបដល់ផ្ទៃខាងមុខ មានភាព ស្រលះស្អាតល្អ មានជម្រើស ៣ ពណ៌គឺ មាស (ផ្ទៃខាងមុខ ពណ៌ស), ខ្មៅ, និងពណ៌ខៀវ (ផ្ទៃខាងមុខ ពណ៌ខ្មៅ) ហើយក៏មិនមាន ស៊េនស័រស្កេនម្រាមដៃ នៅខាងក្រោយដែរ ព្រោះក្រុមហ៊ុនបានផ្លាស់ប្ដូរ ទៅការស្កេន ទម្រង់មុខវិញ។

មកដល់ផ្ទៃខាងមុខរបស់វាវិញ វាក៏ស្រដៀងនឹងទូរសព្ទ Huawei ដទៃទៀតដែរ ព្រោះបានប្រើប្រាស់ អេក្រង់លាត ទាន់សម័យហៅថា FullView ដែលទ្រវែង 18:9 Ratio មានទំហំ ៥.៧ អ៊ីញ និងមានកម្រិតបង្ហាញរូបភាព ត្រឹមតែ HD+ (1440 x 720 ភិចស៊ែល) ប៉ុណ្ណោះ។ និយាយទៅដល់កម្លាំង ម៉ាស៊ីនវិញ វាត្រូវបាន ប្រើប្រាស់នូវឈីប Snapdragon 450 ដែលហាក់ដូចជា ប្លែកបន្ដិច ព្រោះក្រុមហ៊ុន Huawei ភាគច្រើន ប្រើប្រាស់ឈីប Kirin របស់ខ្លួន នៅលើទូរសព្ទជាច្រើន។ ឈីប Snapdragon 450 នេះមានស៊ីភីយូ Octa-Core មានដែលមានល្បឿន ១.៨ ជីកាហឺត និងមានជីភីយូ Adreno 506 ដែលល្អ គួរសមដែរ សម្រាប់ ក្រាហ្វិចអូសហ្គេម និងការចាក់វីឌីអូ ដល់កម្រិត Full HD+ តែគួរឲ្យស្ដាយ ដែលអេក្រង់អាច បង្ហាញត្រឹម HD+។ នៅក្នុងនោះ ក៏មានរ៉េមទំហំ ២ ជីកាបៃផងដែរ និងមានអង្គផ្ទុកទិន្នន័យ ក្នុងម៉ាស៊ីន ១៦ ជីកាបៃ និងអាចបន្ថែម microSD ដល់ទំហំ ១២៨ ជីកាបៃ ហើយរន្ធដាក់ស៊ីម កាតបាន ២ ខាងឆ្វេង។ ទូរសព្ទនេះដំណើរការដោយ Android Oreo 8.0 ចេញពីប្រអប់ស្រាប់ និងប្រើប្រាស់ អ៊ីនធើហ្វេសដូចជាទូរសព្ទ ស៊េរីខ្ពស់អញ្ចឹងគឺ EMUI 8.0 ដូចគ្នា និងមានថាមពលថ្ម ៣,០០០ មីលីអំពែ។

ផ្នែកកាមេរ៉ា Huawei Y6 2018 បំពាក់ កាមេរ៉ាក្រោយទំហំ ១៣ មេហ្គាភិចស៊ែល ជាស៊េនស័រ លំដាប់ថវិកាប៉ុណ្ណោះ និងមានភ្លើង LED Flash នៅក្បែរនោះ មើលមួយភ្លែត អាចច្រលំថាជា កាមេរ៉ាភ្លោះ និងកាមេរ៉ា ខាងមុខវិញ មានទំហំ ៥ មេហ្គាភិចស៊ែល ដែលមាន មុខងារថត AR Sticker និងមានមុខងារមួយចំនួនទៀត ហើយក៏ដើរតួ ជាស៊េនស័រ ស្កេនមុខផងដែរ។

ទូរសព្ទ Huawei Y6 2018 នឹងចេញលក់នៅក្នុងប្រទេសចិន ឆាប់ៗនេះហើយ ដោយតម្លៃរបស់វា មិនទាន់ដឹងនៅឡើយទេ ប៉ុន្តែមិនលើសពី ១៥០ ដុល្លារឡើយ បើតាមការប៉ាន់ស្មានទៅ លើកម្លាំងម៉ាស៊ីន និងលក្ខណៈ សម្បត្តិប៉ុណ្ណេះ។ ចំណែកវត្តមាននៅក្នុង ប្រទេសកម្ពុជាយើង ក៏អាចនឹងមានលក់ ផងដែរ តែយើងក៏មិន ទាន់ដឹងពីថ្ងៃនាំចូល និងតម្លៃដូចគ្នា។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum ថ្ងៃទី ១៣ ខែ មេសា ឆ្នាំ ២០១៨
ប្រភព: Gizmo China Tag: ទូរស័ព្ទ