CAMBO REPORT

Popup Advertising5 seconds

Huawei ត្រៀម​បញ្ចេញ​ស្មាតហ្វូន​កាច់​បត់​អេក្រង់​បាន​មុន​គេ​ក្នុង​ឆ្នាំនេះ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

បើនិយាយពីសាច់រឿង ស្មាតហ្វូនដែលអាចកាច់បត់ អេក្រង់បាននេះ យើងបានឮ និងបានដឹងមុនគេ គឺក្រុមហ៊ុន Samsung មានទាំងប៉ាតង់ផង និងគំរូបែកធ្លាយ មួយចំនួន ប៉ុន្តែហាក់បីដូចជា ស្ងប់ស្ងាត់ទៅវិញ បន្ទាប់ពីរយៈពេល ប៉ុន្មានឆ្នាំមកនេះ។ ប៉ុន្មានខែកន្លងមក Huawei បានបង្ហាញពីប៉ាតង់ រៀបរាប់ពីស្មាតហ្វូនអាច កាច់បត់អេក្រង់បាននេះដែរ និងដំណឹង ចុងក្រោយនេះ ក្រុមហ៊ុននេះ ត្រៀមដាក់បង្ហាញនូវស្មាតហ្វូន នៅក្នុងខែវិច្ឆិកា ឆ្នាំនេះតែម្តង ឲ្យបានមុន Samsung ។

ស្របពេលដែលមានដំណឹងថា Huawei កំពុងសម្ងំផលិតនូវស្មាតហ្វូន ប្រភេទថ្មីនេះដែរ ក៏មានព័ត៌មានខ្លះ បានចេញផ្សាយថា ក្រុមហ៊ុននេះ បានប្រើប្រាស់កញ្ចក់ របស់ក្រុមហ៊ុន LG ដោយគេនិយាយ តៗគ្នាថា Huawei ត្រៀមវាយលុកទីផ្សារ ពិភពលោក និងព្យាយាមធ្វើឲ្យ បច្ចេកវិទ្យាផលិតស្មាតហ្វូន របស់ពួកគេ ឈានមុខគេ ព្រោះអំឡុងពេលនេះ Samsung ជាក្រុមហ៊ុន ដែលមានស្មាតហ្វូន ឈានមុខគេ លើបច្ចេកវិទ្យា ទាន់សម័យ។ ប្រសិនបើ Huawei បញ្ចេញនូវស្មាតហ្វូននេះ មុនគេពិតមែន នឹងធ្វើឲ្យ ក្រុមហ៊ុននេះ ក្លាយជា ក្រុមហ៊ុនដែលបញ្ចេញនូវ ស្មាតហ្វូនអេក្រង់ កាច់បត់បានមុនគេ បង្អស់ក្នុងប្រវត្តិសាស្រ្ត ព្រោះ Huawei មិនចាំយូរទេ គឺគំរោងដាក់បង្ហាញ ចុងឆ្នាំនេះតែម្តង។

 

នៅមានពាក្យចចាអារ៉ាម មួយចំនួនថា Samsung នឹងដាក់បង្ហាញស្មាតហ្វូនប្រភេទនេះ នៅក្នុងត្រីមាសទី 1 ឆ្នាំក្រោយឯណោះ តែមិនទាន់មានប្រភព ច្បាស់លាស់ណា ចេញមកអះអាង នៅឡើយទេ ដូច្នេះយើងមានតែរង់ចាំ តាមដាន តាមសម្រួល។ ណាមួយ នេះជាយុទ្ធសាស្រ្ត របស់ក្រុមហ៊ុនធំៗ ដែលមនុស្សសាមញ្ញ មិនអាចគិតយល់ទេ ព្រោះការ បោះជំហ៊ានដើរ ពួកគេមានអ្នកជំនាញ គិតច្បាស់លាស់ណាស់ តែបញ្ហាមិនអាចជៀសវាង បាននោះ គឺបញ្ហាផ្នែក គ្រឿងបន្លាស់ នៅតែមានបញ្ហាតិចតួច កើតឡើងជាយថាហេតុ។

សរុបមក មានដំណឹងថ្មី ចេញផ្សាយពី ក្រុមហ៊ុនចិន Huawei ត្រៀមនឹងដាក់ បង្ហាញនូវស្មាតហ្វូន ប្រភេទថ្មី ដែលអាចឲ្យអ្នក ប្រើប្រាស់ ប្រើកាច់បត់ អេក្រង់បាន នៅក្នុងឆ្នាំនេះតែម្តង អំឡុងខែវិច្ឆិកា នាចុងឆ្នាំនេះ ដូច្នេះយើង ទាំងអស់គ្នា នឹងអាចបានឃើញ ពីស្មាតហ្វូន ប្រភេទថ្មីនោះ ថាវាមានអត្ថប្រយោជន៍ ដល់កម្រិតណា ទើបបានជាត្រូវមាន រូបរាងបែបនេះ ហើយ Huawei នឹងជាប់ឈ្មោះ ជាក្រុមហ៊ុនបញ្ចេញស្មាតហ្វូន នេះមុនគេក៏ថាបាន។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ១៣ ខែ មេសា ឆ្នាំ ២០១៨
ប្រភព: ET News Tag: ទូរស័ព្ទ