CAMBO REPORT

Popup Advertising5 seconds

ធ្វើ​បែប​នេះ អ្នក​នឹង​ដឹង​ថា អាច​ទំលាក់ iOS Version ដល់​ជំនាន់​ណាបាន!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ជាធម្មតា ប្រសិនបើយើង អាចតម្លើង (Upgrade) ទៅលើបាន យើងក៏ប្រហែល ជាអាច ទំលាក់ (Downgrade) វាមកវិញ បានដែរ។ យ៉ាងណាមិញ ចំពោះប្រព័ន្ធ ប្រតិបត្តិការណ៍ iOS  គឺមិនមាន ភាពងាយស្រួល ក្នុងការទំលាក់ នោះទេ ព្រោះអី ក្រុមហ៊ុន Apple ចង់អោយឧបករណ៍ របស់យើង មានប្រព័ន្ធសុវត្ថិភាព ខ្ពស់ និងទទួលបាន មុខងារថ្មីៗ ជានិច្ច។ ដោយសារតែ មានប្រិយមិត្ត ជាច្រើន តែងតែចោទ ជាសំនួររឿយៗ ទាក់ទង ទៅនឹងការ ទំលាក់ជំនាន់ ប្រព័ន្ធប្រតិបត្តិ ការណ៍ iOS នោះ ថ្ងៃនេះយើង នឹងប្រាប់ពី វិធីមួយ ដើម្បីពិនិត្យថា Downgrade iOS បានដល់ជំនាន់ ណាខ្លះ។

មុននឹងដឹងអំពីវិធី យើងសូមបញ្ជាក់ ផងដែរថា យើងអាចទំលាក់ ទៅកាន់ iOS ដែលទាប ជាងយើង មួយ រឺច្រើនអស់ ត្រឹមពីរ ជំនាន់ប៉ុណ្ណោះ បន្ទាប់ពី iOS ជំនាន់ថ្មីចេញ ប្រើបាន មួយ រឺក៏ ពីរសប្តាហ៍។ មានន័យថា ឧទាហរណ៍ សប្តាហ៍នេះចេញ iOS11.3 អោយប្រើប្រាស់ ហេតុដូច្នេះហើយ យើងអាចទំលាក់ ទៅកាន់ iOS11.2.5 បាននៅ អំឡុងពេល មួយ រឺ ពីរសប្តាហ៍នេះ។ (លើកលែង ឧបករណ៍ចាស់ៗ ចាប់ពី iPhone 4 ចុះក្រោម ដែល អាចទំលាក់ Version បានដោយ វិធីសាំញ៉ាំបន្តិច)។

 

ដើម្បីដឹងច្បាស់ គឺយើងគ្រាន់តែចូលទៅកាន់វេបសាយ www.ipsw.me រួចហើយ ជ្រើសរើស ឧបករណ៍របស់អ្នក។ នៅខាងចុង អ្នកនឹងឃើញ នូវជំនាន់ iOS ដែលពណ៌បៃតង មានន័យថា ជាជំនាន់ ប្រព័ន្ធប្រតិបត្តិ ការណ៍ ដែលយើងអាច ប្រើ បាន ចំណែកឯពណ៌ ក្រហមវិញ មានន័យថា យើងមិនអាច ប្រើបាននោះទេ។

នៅក្នុងរូបភាពខាងលើនេះ ត្រង់ Firmware ដែលមានពណ៌បៃតងនោះ យើងនៅអាចដោនឡូដ យកទៅ Restore iPhone របស់យើងបាន គឺមាន iOS11.3 ប៉ុណ្ណោះ ដូចនេះ ក៏មានន័យថា អ្នកដែលកំពុងប្រើ iOS11.3 មិនអាចទំលាក់ ជំនាន់ទៀតបានទេ ព្រោះជំនាន់នេះ ចេញបានជិត 2 សប្តាហ៍ហើយ ដូច្នេះ Apple បានបិទ មិនឲ្យទំលាក់ទៀតទេ។

 

តើត្រូវធ្វើដូចម្តេចទៅដើម្បី Downgrade?

 

វិធីទំលាក់ប្រព័ន្ធប្រតិបត្តិការណ៍ របស់ iOS គឺមិនសូវយ៉ាប់ និងសាំញ៉ាំ នោះឡើយ ពោលយើង ត្រូវការតែ កុំព្យូទ័រ ដែលបានតម្លើង ជាស្រេច នូវកម្មវិធី iTunes និងបាន ភ្ជាប់ទៅកាន់ ប្រព័ន្ធអ៊ីនធឺណែត ប៉ុណ្ណោះ។ ដំបូង យើងគ្រាន់តែ ទាញយក ឯកសារ Firmware iOS ដែលយើង ចង់ប្រើ តាមរយៈ វេបសាយ រួចហើយទុកមួយ កន្លែងសិន។ បើកកម្មវិធី iTunes ឡើង រួចភ្ជាប់ ឧបករណ៍ iDevice ទៅកាន់ កុំព្យូទ័រ។ ចុចប៊ូតុង Shift អោយជាប់ រួចហើយ ចុចនៅ លើពាក្យ Restore ហើយជ្រើស រើសយក ឯកសារ Firmware ដែលយើងបាន ទាញយក ទៅជា ការស្រេច។

កុំភ្លេចធ្វើការ Backup រូបភាព និងឯកសារ សំខាន់ៗ នៅក្នុងកម្មវិធី iTunes សិន មុននឹង ធ្វើការ Downgrade ព្រោះអីការ Downgrade ប្រៀបដូច ជាការ ឈូសសំអាត ឧបករណ៍ អោយស្អាត ចែសដូច Restore អញ្ចឹង។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong 2 months ago
ប្រភព: Cambo Report Tag: ចំណេះដឹងទូទៅ